ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ពលករខ្មែរអាចចេញមកកម្ពុជាមុនថៃបណ្តេញចេញដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមា.ថ

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលករ​ខ្មែរ​អាច​ចាកចេញ​មក​កម្ពុជា មុន​ថៃ​បណ្តេញចេញ ដែល​ពេល​នេះ កំពុង​ទទួល​ការ​មើលងាយ និង​ប្រមា​.​ថ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ពលករ​ខ្មែរ​អាច​ចាកចេញ​មក​កម្ពុជា មុន​ថៃ​បណ្តេញចេញ ដែល​ពេល​នេះ កំពុង​ទទួល​ការ​មើលងាយ និង​ប្រមា​.​ថ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។

ក្នុង​ចំណុច​សំខាន់​ចំនួន​៦ ដែល​សម្តេច​តេ​ជោ ដាក់​ទៅ​កាន់​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖ ត្រៀម​ទទួលយក និង​ដោះស្រាយ​ការងារ​ជូន​ពលករ​ដែល​នឹង​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ។
កម្ពុជា​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ទាំង​ក្នុង​វិស័យ​ឧស្សាហកម្ម ទាំង​ក្នុង​វិស័យ​កសិកម្ម និង​សំណង់​រាប់​សិប​ម៉ឺន​កន្លែង ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​បន្ថែម​ថា​៖«​បងប្អូន​ពលករ​អាច​ចាកចេញ​មក​កម្ពុជា មុន​ថៃ​បណ្តេញចេញ​ដែល​ពេល​នេះ កំពុង​ទទួល​ការ​មើលងាយ និង​ប្រមា​.​ថ​យ៉ាងធ្ងន់ធ្ងរ​នៅ​តំបន់​មួយ​ចំនួន​» ។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា បើ​ថៃ​មិន​ធ្វើការ​ដោះស្រាយ​ច្រកព្រំដែន​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​វិញ យើង​គ្មាន​ជម្រើស​ក្រៅពី​ធ្វើការ​ទាំងអស់​នេះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​សូម​អំពាវ​បងប្អូន​ជនរួមជាតិ សូមកុំ​ធ្វើអំពើ​ជ្រុលនិយម​ដូច​ជា បាតុកម្ម​ប្រឆាំង​ស្ថានទូត​ថៃ ក្រុមហ៊ុន​ថៃ និង​ជនជាតិ​ថៃ​នៅ​កម្ពុជា និង​សូមកុំ​ស្អ​.​ប់​ខ្ពើ​.​ម​ប្រកាន់ពូជសាសន៍​ចំពោះ​ជនជាតិ​ថៃ​ដែល​ភាគច្រើន​លើសលប់​ជា​មនុស្ស​ល្អ ។ មាន​តែ​ក្រុម​ជ្រុលនិយម និង​យោធា​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បង្ករឿង​ជាមួយ​កម្ពុជា ព្រោះ​ជា​ទម្លាប់​រដ្ឋាភិបាល​ថៃ មិន​អាច​គ្រប់គ្រង​កងទ័ព​បាន​ដូច​ប្រទេស​យើង​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ