ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើថៃមិនព្រមបើកព្រំដែន កម្ពុជានឹងធ្វើរឿង៦ចំណុចនេះ

22 ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន បានអោយ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ មិថុនា​នេះ​ថា ក្នុង​នាម​ប្រធាន​បក្ស​កាន់​អំណាច សម្តេច​បាន​ប្រាប់​ទៅ​កាន់​រាជរដ្ឋាភិបាល​ថា ក្នុង​ករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន​ដែល​ខ្លួន​បិទ​ជា​ឯកតោភាគី…

សម្តេច​តេ​ជោ ហ៊ុន សែន បានអោយ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ មិថុនា​នេះ​ថា ក្នុង​នាម​ប្រធាន​បក្ស​កាន់​អំណាច សម្តេច​បាន​ប្រាប់​ទៅ​កាន់​រាជរដ្ឋាភិបាល​ថា ក្នុង​ករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន​ដែល​ខ្លួន​បិទ​ជា​ឯកតោភាគី កម្ពុជា​ត្រូវធ្វើ ៖

១. ប្រកាស​បិទ​ឈប់​ទិញ​ទំនិញ​ថៃ​មក​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា​គឺ​មាន​ន័យ​ថា ឈប់​ប្រើ​ទំនិញ​ថៃ ជំនួស​ដោយ​ការ​ប្រើ​ទំនិញ​ក្នុងស្រុក និង​ទំនិញ​មក​ពី​ប្រទេស​ផ្សេង​ក្រៅពី​ថៃ​។
២. ត្រៀម​ទិញ​ទំនិញ​ដែល​ភាគច្រើន​ជា​កសិផល​របស់​ប្រជាជន​ដែល​ធ្លាប់​លក់​ឲ្យ​ថៃ ដោយ​ខិតខំ​រក​ទីផ្សា​ជូន​ប្រជាជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។
៣. បង្វែរ​អ្នកជម្ងឺ​ដែល​ធ្លាប់​ទៅ​ព្យាបាល​ក្នុង​ប្រទេស​ថៃ មក​រក​មន្ទីរពេទ្យ​ក្នុងស្រុក ឬ​ទៅ​ប្រទេស​ផ្សេង​វិញ​។
៤. ត្រៀម​ទទួលយក និង​ដោះស្រាយ​ការងារ​ជូន​ពលករ​ដែល និង​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​។ កម្ពុជា​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ទាំង​ក្នុង​វិស័យ​ឧស្សាហកម្ម ទាំង​ក្នុង​វិស័យ​កសិកម្ម និង​សំណង់​រាប់​សិប​ម៉ឺន​កន្លែង ។ បងប្អូន​ពលករ​អាច​ចាកចេញ​មក​កម្ពុជា​មុន​ថៃ​បណ្តេញចេញ ដែល​ពេល​នេះ​កំពុង​ទទួល​ការ​មើលងាយ និង​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​នៅ​តំបន់​មួយ​ចំនួន​។
៥. កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​វាយបក​ការពារ​ខ្លួន​ក្នុង​ករណី​មានការ​ឈ្លានពាន​។
៦. បណ្តា​ខេត្ត​នៅ​ជិត​ព្រំដែន​ត្រូវ​ត្រៀម​ជម្លៀស​ប្រជាជន​ចេញ​មក​កាន់​តំបន់​មាន​សុ​វត្តិភាព និង​ដោះស្រាយ​ស្បៀងអាហារ​ថ្នាំពេទ្យ និង​សំភារៈ​ចាំបាច់​ផ្សេង​ទៀត​។

បើ​ថៃ​មិន​ធ្វើការ​ដោះស្រាយ​ច្រកព្រំដែន​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​វិញ យើង​គ្មាន​ជម្រើស​ក្រៅពី​ធ្វើការ​ទាំងអស់​នេះ​ទេ​។

ខ្ញុំ​សូម​អំពាវ​បងប្អូន​ជនរួមជាតិ សូមកុំ​ធ្វើអំពើ​ជ្រុលនិយម​ដូច​ជា​បាតុកម្ម​ប្រឆាំង​ស្ថានទូត​ថៃ ក្រុមហ៊ុន​ថៃ និង​ជនជាតិ​ថៃ​នៅ​កម្ពុជា និង​សូមកុំ​ស្អប់ខ្ពើម​ប្រកាន់ពូជសាសន៍ ចំពោះ​ជនជាតិ​ថៃ​ដែល​ភាគច្រើន​លើសលប់​ជា​មនុស្ស​ល្អ​។ មាន​តែ​ក្រុម​ជ្រុលនិយម និង​យោធា​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​បង្ករឿង​ជាមួយ​កម្ពុជា ព្រោះ​ជា​ទម្លាប់​រដ្ឋាភិបាល​ថៃ មិន​អាច​គ្រប់គ្រង​កងទ័ព​បាន​ដូច​ប្រទេស​យើង​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ