រាជជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងឲ្យបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតនៅកម្ពុជា ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥ នេះ ស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្ត ក្នុងព្រះ រាជាណាចក្រកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា សូមលោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ មេត្តាជ្រាបថា ចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាម ទីតាំងផ្សេងទៀតជាកំហិត។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ចែករំលែកព័តមាននេះ