ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះផ្ទះ! កូនថាមិនបានដុ.ត គ្រាន់តែ​បោ.ក​ចាន​ឆ្នាំង ព្រោះ​ខឹងឪពុកម្តាយមិននៅ គ្មានបាយម្ហូបហូប

3 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ដំ​បូ​ប្រក​ក្បឿង ត្រូវ​បាន​ភ្លើង​ឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេល ខណៈ​ដែល​លោក​កូន​ចិត្ត​ភ្លើង​ឃ្លានបាយ​ខ្លាំង​ពេក ហើយ​ខឹង​នឹង​ឪពុក​ម្តាយ​មិន​នៅផ្ទះ​ទៅ​ធ្វើ​ការងារ​អស់ យក​ដែកកេះ​ដុត​ផ្ទះ​ផ្អើល​ឈុ​ល​តែ​ម្តង​។ ហេតុការណ៍​កូន​ឃ្លានបាយ​ខ្លាំង​ពេក​គ្មាន​អី​ហូប​ដុត​ផ្ទះ​ខ្លួនឯង​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ដំ​បូ​ប្រក​ក្បឿង ត្រូវ​បាន​ភ្លើង​ឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេល ខណៈ​ដែល​លោក​កូន​ចិត្ត​ភ្លើង​ឃ្លានបាយ​ខ្លាំង​ពេក ហើយ​ខឹង​នឹង​ឪពុក​ម្តាយ​មិន​នៅផ្ទះ​ទៅ​ធ្វើ​ការងារ​អស់ យក​ដែកកេះ​ដុត​ផ្ទះ​ផ្អើល​ឈុ​ល​តែ​ម្តង​។

ហេតុការណ៍​កូន​ឃ្លានបាយ​ខ្លាំង​ពេក​គ្មាន​អី​ហូប​ដុត​ផ្ទះ​ខ្លួនឯង​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ត្រ​យឹ​ង ឃុំ​ពោធិ​ចំរើន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា​ជន​ដៃដល់​ជា​កូន​ដុត​ផ្ទះ​ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ សាំង តុលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រ​ពាំ​ត្រ​យឹ​ង ឃុំ​ពោធិ​ចំរើន ស្រុក​ប​សេដ្ឋ បាន​យក​ដែកកេះ​ពណ៌​ក្រហម​០១​ដើម ធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​ម្តាយ​មានឈ្មោះ កប បាន់ អាយុ​៤៨ ឆ្នាំ រស់នៅ​ភូមិ​~​ឃុំ​ខាងលើ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​បន្ត​ថា បានជា​ជន​ដៃដល់​ជា​កូនបង្កើត​ដាច់​ចិត្ត​ដុត​ផ្ទះ​ចោល​នោះ គឺ​នៅ​ពេល​ដែល​ជនសង្ស័យ​(​ឈ្មោះ​សាំង តុលា​) នៅផ្ទះ​តែ​ម្នាក់ឯង ហើយ​លោកឪពុក​អ្នក​ម្តាយ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​រោង​ជ្រូក​ដូច​សព្វមួយដង​។ បណ្តាល​ឱ្យ​ឆេះផ្ទះ​ទំហំ ៦​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង ឆេះ​អស់​ប្រហែល​២៥​ភាគរយ និង​ឆេះ​សំភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន សំណាងល្អ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេល​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ម្តាយ​ខ្លួនឯង​រួច​ជនសង្ស័យ​ដៃដល់​ជា​កូន​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។ ភ្លាម​ៗ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​សុំ​អោយ​ជួយ​អន្តរាគមន៍ បាន​ទទួល​ព័ត៌មាន​ខាងលើ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ និង​ជំនាញ​ពន្លត់អគ្គីភ័យ​សហការ​ជាមួយ​ប៉ុស្តិ៍​ពោធិ​ចំរើន បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​អន្តរាគមន៍​ជួយ​ពន្លត់​ទាន់​ពេលវេលា​។ លុះ​រហូត​ដល់​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ ដដែល កំលាំង​ជំនាញ​ព្រហ្មទណ្ឌ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​ជា​កូន​បង្កហេតុ និង​ដកហូត​វត្ថុ​តាង​ដែកកេះ​ពណ៌​ក្រហម​០១​ដើម យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ​ផង​ដែរ​។

បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​ដៃដល់​ជា​កូន ឈ្មោះ សាំង តុលា បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ដុត​ផ្ទះ​នោះ​ទេ ហើយ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​បាន​បំផ្លាញ​បំផ្លិចបំផ្លាញ​បោក​ចាន វាយ​ឆ្នាំង ពិតប្រាកដ​មែន ។ មូលហេតុ​ដែល​រូបគេ​ធ្វើ​បែប​នោះ​គឺ ដោយសារ​តែ​ខឹង​ឪពុក​ម្តាយ​និង​បងប្អូន​មិន​នៅផ្ទះ គ្មាន​ម្ហូបអាហារ​ហូប ហើយ​ណាមួយ​ដោយ​ខ្លួន​ឃ្លានបាយ​ខ្លាំង​ទៀត​ផង ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​÷ ចំពោះ​ជនសង្ស័យ​ដៃដល់​ឈ្មោះ សាំង តុលា នេះ​មាន​ច​រឹក​កាច​សាហាវ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ហើយ​តែងតែ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ និង​បង្ក​រការ​អុកឡុក​ក្នុង​មូលដ្ឋាន​ជា​ញឹកញាប់​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ