ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កណ្ដាល សំណូមពរ​ដល់​បងប្អូន​រស់នៅ​ក្រុង​តា​ខ្មៅ ចូលរួម​សម្អាត​គម្រប​លូ ចៀសវាង​កកស្ទះ​ដោយ​សំរាម

1 ថ្ងៃ មុន

ខេត្តកណ្ដាល ៖ ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង នៅ​ក្រុង​តា​ខ្មៅ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ នា​រដូវវស្សា​នេះ លោក គួ​ច ចំរើន…

ខេត្តកណ្ដាល ៖ ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង នៅ​ក្រុង​តា​ខ្មៅ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ នា​រដូវវស្សា​នេះ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​តាម​បណ្ដា​ផ្លូវ​នានា ក្នុង​ក្រុង​តា​ខ្មៅ សូម​ចូលរួម​សម្អាត​នៅ​តាម​គម្រប​លូ​ទាំងអស់ ឱ្យ​បាន​ស្រឡះ​ល្អ ចៀសវាង​កកស្ទះ​ដោយ​សំរាម ឬ​បិទ​គម្រប​លូ​ទាំងនោះ ។

លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើការ​សំណូមពរ​បែប​នេះ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ មន្ទីរ​សាធារណការ និង​អាជ្ញាធរ​ក្រុង​តា​ខ្មៅ ចុះ​ពិនិត្យ​ការ​ដាក់​ប្រព័ន្ធ​លូ តាម​ស្ទឹង​ព្រែក​ត្នោត ក្នុង​សង្កាត់​ដើម​មៀន និង​ការ​ស្ដារ​ប្រឡាយ​នានា ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ ដើម្បី​រំដោះ​ទឹកភ្លៀង​បញ្ចៀស​ការ​ជន់​លិច​នៅ​ក្នុង​ក្រុង​តា​ខ្មៅ រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​។

លោក​អភិបាលខេត្ត បន្ត​ថា ៖ ប្រព័ន្ធ​លូ មាន​ទំហំ​ធំ ប្រឡាយ​បាន​ស្ដារ​បើកមុខ​ទឹក ដែល​អាច​រំដោះ​ទឹកភ្លៀង​បាន​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ ប៉ុន្តែ​នៅ​តំបន់​ខ្លះ តាម​គម្រប​លូ​មាន​លក្ខណៈ​តូច​ចង្អៀត ខ្លះ​ទៀត​កកស្ទះ​ដោយសារ​សំរាម ឬ​មានការ​បិទ​គម្រប​លូ​ដែល​បណ្ដាល​ឱ្យ​ស្ទះ​ចរន្តទឹក ហូរ​មិន​បាន​ល្អ ទើប​ធ្វើ​ឱ្យ​តំបន់​ខ្លះ​នៅ​ក្រុង​តា​ខ្មៅ រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត បាន​ធ្វើការ​ណែនាំ ឱ្យ​មន្ត្រី​ជំនាញ​ព​ន្លឿ​ន​ការ​សាងសង់ ដើម្បី​ចូលរួម​លើកកម្ពស់​សោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន និង​បើកផ្លូវ​ទឹក​ឱ្យ​ហូរ​លឿន ចៀសវាង​ផល​ប៉ះពាល់ ដោយ​ការ​ស្ទះ​ទឹក​បណ្តាល​ឱ្យ​លិច​ផ្លូវ ក្នុង​ក្រុង​តា​ខ្មៅ និង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កុំ​បោះចោល​សំរាម ឬ​កាក​សំណល់​ផ្សេង​ៗ​ចូល​ទៅ​ក្នុង​អូរ​ប្រឡាយ ដែល​បង្ក​ឱ្យ​មានការ​កកស្ទះ ដែល​មិន​អាច​ធ្វើ​ឱ្យ​ទឹកភ្លៀង​ហូរ​បាន​លឿន​ល្អ និង​ធ្វើ​ឱ្យ​ជន់​លិច​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​តា​ខ្មៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ