អាមេរិក-ចិន ៖ បន្ទាប់ពី់ក្រុងហ្ស៊ឺណែវកាលពីខែមុន អាមេរិកនិងចិនចាប់ផ្ដើមការចរចាគ្នាវគ្គថ្មីកាលពីថ្ងៃទី៩មិថុនានៅក្រុងឡុងដ៍ ជាមួយទិសដៅពន្យារការផ្អាកសង្គ្រាមពាណិជ្ជកម្ម ខណៈភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចធំទាំង២នៅតែមានជាប់ជានិច្ច។
ខាងអាមេរិកប្រធានាធិបតីលោកដូណាល់ត្រាំប្រកាសកាលពីថ្ងៃទី៧មិថុនាថា គណៈប្រតិភូចរចាអាមេរិករួមមាន រដ្ឋមន្ត្រីរតនាគារលោកSCOTT BESSENT រដ្ឋមន្ត្រីពាណិជ្ជកម្មលោកHOWARD LUTNICKនិងតំណាងពាណិជ្ជកម្មសេតវិមានលោកJAMIESON GREER។ ចំណែកក្រសួងការបរទេសចិនបញ្ជាក់នាថ្ងៃទី៧មិថុនាថា ឧបនាយករដ្ឋមន្ត្រីចិនលោកHE LIFENG ជាអ្នកដឹកនាំគណៈប្រតិភូអ្នកចរចាចិនដូចនៅប្រទេសស្វ៊ីសដែរ។
អ្នកនាំពាក្យសេតវិមានលោកស្រីការ៉ូលីនលីវីតលើកឡើងកាលពីថ្ងៃទី៨មិថុនាថា យើងចង់ឲ្យចិននិងអាមេរិក បន្តពន្យារកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅក្រុងហ្ស៊ឺណែវ។ រដ្ឋាភិបាលអង់គ្លេសថា ខ្លួនមិនលូកដៃចូលក្នុងការចរចាឡើយ តែការពារការដោះដូរគ្នាដោយសេរី ហើយយើងបានបញ្ជាក់យ៉ាងច្បាស់គំនិតដែលថា សង្គ្រាមពាណិជ្ជកម្មមិនល្អសម្រាប់មនុស្សឡើយដូច្នេះយើងគាំទ្រការចរចានេះ៕
ចែករំលែកព័តមាននេះ