រាជធានីភ្នំពេញ ៖ សពយុវជនដែលមានវិបត្តិស្នេហា បានលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា ត្រូវបានពលរដ្ឋប្រទះឃើញហើយ កាលពីវេលាម៉ោង ០៩ នឹង ៣០នាទីព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានព្រះមុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ វ៉ន គឹម សុវណ្ណរតណា អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា គេបានប្រទះឃើញសពមនុស្សប្រុសម្នាក់បានអណ្តែតទឹកនៅក្បែរសាឡង់ដឹកខ្សាច់ ក្នុងតំបន់កោះពេជ្រ ដោយមានពាក់អាវយឺតពណ៍ខ្មៅ នឹង ស្លៀកខោជើងវែង ពណ៍ខ្មៅ ។ ភ្លាមៗ អ្នកឃើញហេតុការណ៍បានរាយការណ៍ជូនសមត្ថកិច្ច មកអន្តរាគមន៍ផងដែរ ។ បន្ទាប់ពីកម្លាំងជំនាញមកដល់ នឹងមានយល់ស្របពីគ្រួសារសាច់ញា្ញត្តិ បានធ្វើការអូសយកសព ទៅក្រោមព្រះមុន្នីវង្សថ្មី ដើម្បីស្រង់ឡើងមកលើគោក ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សព ទៅកាន់គ្រួសារសាច់ញ្ញាត្តិ យកត្រឡប់ទៅវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
សូមរំលឹកឡើងវិញថា យុវជនម្នាក់ សង្ស័យខូចចិត្តពេលមិត្តស្រីសុំបែកយកអ្នកថ្មី ស្រាប់តែយុវជនរូបនោះបានថតវីដេអូបង្ហោះក្នុងបណ្ដាញសង្គមថាខ្លួនសុំលាមិត្តភ័ក្ត្រនិងសុំទោសឪពុកម្ដាយដើរមកសំដៅស្ពានកោះនរាថតវីដេអូមុនលោត រួចទុកទូរស័ព្ទនិងស្បែកជើងលើស្ពាន រួចតោងបង្កាន់ដៃស្ពានលោតចូលក្នុងទឹកលិចបាត់បង្កការភ្ញាក់ផ្អើលសន្តិសុខនិងប្រជាពលរដ្ឋឈប់មើល ហើយទូរស័ព្ទប្ដឹងសមត្ថកិច្ចឱ្យចុះមកពិនិត្យកន្លែងកើតហេតុ និងយកសម្ភារ:រងគ្រោះទៅរក្សាទុក ដើម្បីស្វែងរកគ្រួសារមកទទួលយកសម្ភារ:ទូរស័ព្ទ១គ្រឿងទៅវិញ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលវេលាម៉ោង១១និង៤០យប់ថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០២៥នៅចំណុចស្ពានកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជុំវិញករណីយុវជនម្នាក់ខាងលើលោតទឹកបញ្ចប់ជីវិត លើស្ពានកោះនរា ជាករណីទី០២ហើយ ដែលមូលហេតុបណ្តាលមកពីបញ្ហាវិបត្តិស្នេហា ។ ដូច្នេះសូមយុវជនយុវនារី ទាំងឡាយត្រូវគិតគូរអោយបានវែងឆ្ងាយជាងនេះ ត្រូវអាណិតគិតដល់ឪពុកម្តាយ ឬអាណាព្យាបាល ដែលលោកខិតខំបីបាច់ចិញ្ចឹមថែរក្សាតាំងតូច រហូតដល់ធំ មិនងាយស្រួលឡើយ ៕






ចែករំលែកព័តមាននេះ