ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! ខេត្តតាកែវអើយ កូនចៅប្រមូលជាន់ករាស្ត្រ មេៗស្ងាត់ដូចចោរលួ.ចសេះ

13 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ រឿងពងមាន់ពងទាឆ្លងដែនមកពីប្រទេសវៀតណាម ដឹកឆ្លងកាត់ខេត្តតាកែវ រាប់ម៉ឺន រាប់សែនគ្រាប់ បង្ក្រាបមិនដែលបាន មិនទាន់ទាំងស្ងាត់ផង ឆ្លាយរឿងកូនចៅលោក សៅ…

ខេត្តតាកែវ ៖ រឿងពងមាន់ពងទាឆ្លងដែនមកពីប្រទេសវៀតណាម ដឹកឆ្លងកាត់ខេត្តតាកែវ រាប់ម៉ឺន រាប់សែនគ្រាប់ បង្ក្រាបមិនដែលបាន មិនទាន់ទាំងស្ងាត់ផង ឆ្លាយរឿងកូនចៅលោក សៅ កុសល មេជលផលខេត្តតាកែវ ប្រើកម្មករឲ្យដើរប្រមូលលុយពីប្រជានេសាទរាប់សែន រាប់លានរៀលទៀត ដែលគេសង្ស័យថា «ចង្វាចិញ្ចឹមឆ្តោ» ។ ប្រសិនបើមិនបានផលទេ ពងមាន់ ពងទា មិនអាចឆ្លងផុតពីទឹកដីតាកែវ មកដល់ភ្នំពេញបានទេ ។

ករណីមន្ត្រីក្រោមឳវាទចំណុះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ប្រព្រឹត្តអំពើពុករលួយមិនរអានេះ បែរជាលោក ញ៉ឹម ស៊្រន ប្រធានមន្ទីរចិត្តត្រជាក់ល្ហឹម មិនមានចំណាត់ការអ្វីបន្តិចសោះ ឬ មួយចង្វាចិញ្ចឹមឆ្នោ ។ កន្លងមកបើខាងបសុពេទ្យ ដឹកនាំដោយលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ វិញ បានបណ្តែតបណ្តោយឲ្យឈ្មួញនាំចូលពងមាន់ពងទាគ្មានប្រភពច្បាស់លាស់មកពីប្រទេសវៀតណាមដឹកឆ្លងកាត់ខេត្តតាកែវបង្ក្រាបមិនដែលបាន។

ជាងនេះទៅទៀតកាលពីពេលថ្មីៗនេះ ក៏ធ្លាយរឿងមន្ត្រីក្រោមឳវាទលោក សៅ កុសល មេជលផល​ខេត្តតាកែវ ឈ្មោះ ឃឹន វែង បានប្រើកម្មករភាគច្រើនជាជនពាលឲ្យដើរប្រមូលលុយពីប្រជានេសាទដាក់ ណ ដាក់មងគ្រប បង់សំណាញ់ ទូករុញចាប់ពី៨០ម៉ឺនរៀល ទៅ៣លានរៀល តាមប្រភេទឧបករណ៍ បើមិនព្រមឲ្យលុយទេ គេនិងដាក់ពិន័យ ឬក៏អាចចាប់យកទៅស្នាក់ការជលផលខេត្ត។

សូមរំឮកថា កាលពីពេលកន្លងមក ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការ ជាមួយការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញបានបង្ក្រាបបានជាបន្តបន្ទាប់ រថយន្តដឹងស៊ុតមាន់ គ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់ ដែលដឹកចេញមកពីច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ នៅចំណុចក្បែររង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

គួរំលឹកថា ៖ នាយផ្នែករដ្ឋបាលជលផលស្រុកបូរីជលសារកំពុងច្របាច់ ក ប្រជានេសាទ ។

ពលរដ្ឋរាប់រយគ្រួសារដែលប្រកបរបររកស៊ីនេសាទកំពុងតឹងចិត្តស្អិតទ្រូងព្រោះត្រូវបង់លុយរាប់សែន រាប់លានរៀល ទៅលោកនាយផ្នែករដ្ឋបាលជលស្រុកបូរីជលសារ ក្នុងមួយរដូវៗ។

តាមប្រពភពីប្រជានេសាទ បានឲ្យដឹងថា ពួកគាត់ត្រូវបង់លុយទៅ លោក ឃឹន វែង នាយផ្នែករដ្ឋបាលជលផលស្រុកបូរីជលសារ ចាប់ពី៨០ម៉ឺន ទៅ៣លានរៀនតាមប្រភេទឧបករណ៍នេសាទ។ ពួកគាត់បន្តថា លោក ឃឹន វែង បានបញ្ជាកម្មករបើកទូកឈ្មោះ ដែន ឲ្យដើរប្រមូលលុយពីប្រជានេសាទដាក់ ណរ ដាក់មងគ្រប បង់សំណាញ់ ទូករុញ ឆក់ត្រី ជាដើម ហើយលុយត្រូវប្រមូលតាមឧបករណ៍នេសាទ ដូចជា ដាក់ណរ ៨០ម៉ឺន ទូករុញ២លាន ទៅ៣លាន។

ពួកគាត់បានបញ្ជាក់ថា ប្រជានេសាទរាប់រយទូកត្រូវតែបង់លុយឲ្យគេ បើមិនបង់លុយត្រូវដាក់ពិន័យឬចាប់ទៅស្នាក់ការជលផលខេត្តតាកែវ។ ហើយពេលខ្លះលោក ឃឹន វែង ក្រពុលមុខបានប្រើកម្មករសុទ្ធតែក្មេងពាលទៅទាលុយ ទោះបានបង់លុយហើយរួចក៏ដោយ។

ជុំវិញកង្វល់ប្រជានេសាទរាប់រយគ្រួសារនេះ ប្រហែលជា លោក វ៉ឺ សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មិនទាន់ជ្រាប់នៅឡើយទេ ថា មន្ត្រីជលផលខេត្តតាកែវ កំពុងសំងំ ប្រព្រឹត្តអំពើពុករលួយស៊ីតាមតូចតាមធំតាមជំនាញរាល់ថ្ងៃ ។

​ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាពបន្តទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ