ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យឱ្យបានដិតដល់ ! ក្រៅពីឈៀងម៉ៃ អ្នកជំនាញថៃ ព្រមានថាខេត្ត៤ទៀតក៏រងផលប៉ះពាល់គ្រោះរញ្ជួយដីដែរ

2 ថ្ងៃ មុន

ថៃ ៖ សារព័ត៌មាន​ថៃ The Nation ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​បង្ការ…

ថៃ ៖ សារព័ត៌មាន​ថៃ The Nation ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​បង្ការ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ បញ្ជា​ឱ្យ​ខេត្ត​ចំនួន​៤ ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​រញ្ជួយ​ដី តាមដាន​ស្ថានការណ៍​ឱ្យ​បាន​ដិត​ដល់ និង​ចុះ​វាស់វែង ការ​ខូចខាត​យ៉ាង​ឆាប់រហ័ស ក្រោយ​ពី​តំបន់​ភាគ​ខាងជើង​ប្រទេស​ថៃ រង​ការ​វាយប្រហារ​ដោយសារ​រញ្ជួយ​ដី​កម្រិត 4.5 រ៉ិ​ច​ទ័​រ និង​មាន​ជម្រៅ​១​គីឡូម៉ែត្រ ចេញពី​ចំណុចកណ្តាល​ក្នុង​ឃុំ​ម៉ែ​ប៉ា​ង ស្រុក​ប្រាវ ខេត្ត​ឈៀង​ម៉ៃ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៥ ។

លោក Phasakon Boonlak អគ្គនាយក​នៃ​នាយកដ្ឋាន​បង្ការ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ថៃ បា​នប​ឱ្យ​ដឹង​ថា ការ​រញ្ជួយ​ដី​នេះ​កើត​ឡើយ​ដោយសារ​ចលនា​នៃ​ខ្សែ​ស្នាម​ប្រេះ​ស្រទាប់ផែនដី Mae Tha Fault ដែល​បាន​ធ្វើ​ឱ្យ​ញ័រ​រង្គើរ ដល់​បណ្តា​ស្រុក​ជា​ច្រើន​ក្នុង​ខេត្ត​ឈៀង​ម៉ៃ និង​ញ័រ​រង្គើរ​ដល់​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ដូច​ជា ខេត្ត​ម៉ែ​ហុង​សន ខេត្ត​ឡាំប៉ា​ង ខេត្ត​ឡាំ​ភូ​ន និង​ខេត្ត​ផា​យ៉ាវ ។

លោក Phasakon បន្ត​ទៀត​ថា ទោះបីជា​មានការ​រញ្ជួយ​ខ្លាំង ប៉ុន្តែ​មិន​មាន​របាយការណ៍​ខូចខាត​អ្វី​ឡើយ ។ យ៉ាងណា​ក៏​ដោយ​នាយកដ្ឋាន​បង្ការ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​អភិបាលខេត្ត​ទាំង​៥ ដោយ​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុម​អ្នកជំនាញ​ត្រូវ​តែ​តាមដាន​ស្ថានការណ៍ និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ពី​គ្រោះ​រញ្ជួយ​ដី រួម​ទាំង​ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ស្ថានភាព​ដែល​បាន​កើតឡើង ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ស្ល​.​ន់​ស្លោ​ក៏​ដូច​ជា ព​ន្លឿ​ន​ការ​ស្ទង់​របាយការណ៍​នៃ​ការ​ខូចខាត​ឱ្យ​បាន​ឆាប់ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា​នេះ នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ បាន​ប្រកាស​ថា ក្រោយ​ការ​ចុះ​ទៅ​ពិនិត្យ​ទំនប់​ទឹក​ដ៏​ធំ​ៗ​ចំនួន​១១ នៅ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ លទ្ធផល​ត្រួតពិនិត្យ​បឋម​បាន​រក​ឃើញ​ថា ទំនប់​ទាំងអស់​នៅ​មាន​សភាព​ធម្មតា​នៅឡើយ មិន​មានការ​ខូចខាត ឬ​ផល​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ ឬ​ប្រព័ន្ធ​គ្រប់គ្រង​នោះ​ទេ ។

គួរ​កត់​សម្គាល់ថា ការ​រញ្ជួយ​ដី​កម្រិត 4.5 រ៉ិ​ច​ទ័​រ នា​ចុង​ក្រោយ​បំផុត​នៅ​ខេត្ត​ឈៀង​ម៉ៃ និង​បណ្តាល​ឱ្យ​ញ័រ​រញ្ជួយ​ដល់​ខេត្ត​ចំនួន​៥ សឹងតែ​ទូ​ទាំង​ភាគ​ខាងជើង​ប្រទេស​ថៃ​នេះ​ត្រូវ​បាន​នាយកដ្ឋាន​ឧតុនិយម​ថៃ​បញ្ជាក់​ថា គឺ​បណ្តាល​មក​ពី​សកម្មភាព​នៃ​ស្នាម​ប្រេះ​បំណាក់​ស្រុត​ស្រទាប់ផែនដី​ឈ្មោះ​ថា Mae Tha Fault ។

នាយកដ្ឋាន​បាន​និយាយ​ថា Mae Tha Fault គឺជា​សកម្មភាព​រំកិល​ប៉ះ​គ្នា​នៃ​ស្រទាប់​ផ្លា​កតិច​តូ​និ​ច​របស់​ផែនដី​ដ៏​សកម្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ហើយ​តែងតែ​បង្ក​ផល​ប៉ះពាល់​ជា​ពិសេស​សម្រាប់​តំបន់​ឈៀង​ម៉ៃ ដែល​បង្ករ​ឱ្យ​មាន​សកម្មភាព​រញ្ជួយ​ដី​ជា​ញឹកញាប់ និង​លក្ខណៈ​ភូមិសាស្ត្រ​គួរ​ឱ្យ​កត់សម្គាល់ ដូច​ជា​ប្រភព​ទឹក​ក្ដៅ​ក្រៅ​ដី​ជាដើម ។

ខ្សែ​ស្នាម​ប្រេះ​ស្រទាប់ផែនដី Mae Tha Fault លាតសន្ធឹង​ជាង​១០០​គីឡូម៉ែត្រ ក្នុង​ទម្រង់​កោង​តាម​ដង​ទន្លេ​ម៉ែ​វង្ស និង​ទន្លេ​ម៉ែ​ថា ក្នុង​ខេត្ត Chiang Mai និង Lamphun ។ រាប់​ទាំង Mae Tha Fault ប្រទេស​ថៃ​ឈរជើង​លើ​ភូមិសាស្ត្រ​ដែល​មាន​ខ្សែ​ស្នាម​ប្រេះ​បំណាក់​ស្រុត​ស្រទាប់ផែនដី​ជា​ច្រើន ប៉ុន្តែ​ក្នុង​ចំណោម មាន​ខ្សែ​សកម្ម​ៗ​សរុប​ចំនួន​១៦ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ឆ្នាំ​២០០០ ពី​នាយកដ្ឋាន​ធនធាន​រ៉ែ​របស់​ថៃ ។

យោង​តាម​ប្រវត្តិ​នៃ​ការ​រញ្ជួយ​ដី​នា​ពេល​កន្លង​មក រួម​ទាំង​ភស្តុ​តាង​នៃ​ការ​ធ្វើ​ចលនា​ដែល​នៅ​តែ​បន្ត​នោះ ពួក​គេ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​ភូ​គ​ព្ព​សាស្ត្រ​អះអាង​ថា គឺជា​ប្រភព​ដ៏​មាន​សក្តានុពល​ដែល​នឹង​បង្ក​ឱ្យ​មាន​គ្រោះ​រញ្ជួយ​ដី​ញឹកញាប់​ទូ​ទាំង​ប្រទេស​ថៃ ដែល​បង្ក​ហានិភ័យ​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​នា​ពេល​អនាគត​៕

កែសម្រួលដោយ