ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល កំពុង​សិក្សាការ​ធ្វើ​ប្រឡាយ​ត​ភ្ជាប់​ពី​ទន្លេមេគង្គ​លើ ទៅ​ទន្លេសាប​ ដើម្បី​គ្រប់គ្រង​ទឹក

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​គ្រប់គ្រង​ទឹក​ឲ្យ​មាន​ចីរភាព ​សម្ដេច​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​គ្រប់គ្រង​ទឹក​ឲ្យ​មាន​ចីរភាព ​សម្ដេច​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំពុងធ្វើការ​ងារ​ជាមួយ​រដ្ឋាភិបាល​កូរ៉េ តាមរ​យៈក​យ​កា​-KOICA​ក្នុង​ការ សិក្សា​អំពី​ការ​ធ្វើ​ប្រឡាយ​ដោយ​ត​ភ្ជាប់​ពី​ទន្លេ​មេ​ង្គ​លើ ទៅ​ទន្លេសាប​។

ការ​លើក​ឡើង​របស់សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា លើក​ទី​១ នៅ​វិមាន​រដ្ឋសភា នា​ល្ងាច​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥​ ។

ក្នុង​កិច្ចប្រជុំ​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ​៖ «​ខ្ញុំបាន​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​កូរ៉េ តាមរ​យៈក​យ​កា​សិក្សា​អំពី​កា​រត​ភ្ជាប់​ប្រឡាយ​ត​ភ្ជាប់​ពី​ទន្លេ​មេ​ង្គ​លើ ទៅ​ទន្លេសាប ដើម្បី​ភ្ជាប់​ពី​ទន្លេ​មេ​ង្គ​លើ ទៅ​ស្ទឹង​សែន ចាក់​ទៅ​ទន្លេសាប ដើម្បី​ធានា​តុល្យភាព​ទឹក​»​ ។

សម្ដេច​បវរ​ធិ​បតី បន្ដ​ថា ហើយ​បើ​មាន​លទ្ធភាព ទៅ​ថ្ងៃ​ខាង​មុខ នឹង​ត​ភ្ជាប់​ពី​ទន្លេសាប ទៅ​ប៉ោយ​ប៉ែ​ត ថែម​ទៀត​ផង ​។

ទាក់ទង​នឹង​ការ​គ្រប់គ្រង​ទឹក ស​ម្ដេច​បវរ​ធិ​បតី គូសបញ្ជាក់​ថា «​ថ្ងៃ​ខាង​មុខ​ ​អាច​មាន​លទ្ធភាព​ភ្ជាប់​ពី​បឹង​ទន្លេសាប ឆ្ពោះទៅ​កន្លែង​មួយ​ជិត​ប៉ោយ​ប៉ែ​ត ក្នុង​ការ​ធានា​ដឹក​ជញ្ជូន​របស់​យើង បើសិន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ ធ្វើ​ហើយ ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវទឹក​យើង​កាត់​តែ​សំខាន់​»​ ។

សម្ដេច​បវរ​ធិ​បតី បន្ថែម​ថា «​ប៉ុន្ដែ​ពេល​មួយ​ជំ​ហ៊ាន​នេះ គឺ​បានឱ្យ​សិក្សា​មួយ​ជំ​ហ៊ាន​សិន អំពី​បរិស្ថាន និង​ប្រព័ន្ធ​បច្ចេកទេស ធ្វើ​យ៉ាង​អាច​ភ្ជាប់​ទន្លេ​មេ​ង្គ​លើ​ ពី​ខេត្តស្ទឹងត្រែង ចុះ​មក​ស្ទឹង​សែន ប្រហែលជា ៧០​គីឡូម៉ែត្រ បើសិន​ធ្វើ​កន្លែង​នេះ អាច​ធានា​បាន​តុល្យភាព​ទឹក​រវាង​ទន្លេ​មេ​ង្គ និង​ទន្លេសាប ហើយ​អាច​ធានា​ដល់​ប្រព័ន្ធ​ធារាសាស្ដ្រ និង​ប្រព័ន្ធ​ទឹក​ប្រើប្រាស់ នៅ​ទូ​ទាំង​ប្រទេស​» ​។

សូម​ជម្រាប​ថា​ ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បន្ទាប់​ពី​កន្លង​មកនេះ ​ការ​គ្រប់គ្រង​ទឹក​នៅ​មាន​កំណត់ គឺ​ពេល​ខ្លះ​ពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ