ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! សម្បុកឪម៉ាល់អើយ នៅខេត្តតាកែវ អត់ហ៊ា.ន​បកស្បែកទេ!

3 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ ៖ មាន​ករណី​ក្រុម​សន្តិសុខ​ហៅ​ឃាត់​អ្នក​រត់​​កង់បី​​ដែល​ដឹក​ភ្លៀវ​ចិនសុទ្ធតែអ្នកលេងល្បែងអនឡាញ​ទៅ​ចុះ​នៅ​ក្នុង​បរិវេ​ណ​អាគារ​ដ៏​ធំ​មួយ​កន្លែង​នៅ​ស្រុក​បាទី តែ​ត្រូវ​បាន​ម្ចាស់​កង់បី​រត់​ផ្លោះ​របង​ចេញ​រួច​ទាំង​ព្រលឹង​ចុង​សក់ ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លំពង់​ជួយ​អន្តរាគមន៍​។ តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ផាស់​អេប​ថា នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ ខ្លួន​បាន​ដឹក​ភ្លៀវ​ចិន​ពី​បូ​រី​ពិភព​ថ្មី…

ខេត្តតាកែវ ៖ មាន​ករណី​ក្រុម​សន្តិសុខ​ហៅ​ឃាត់​អ្នក​រត់​​កង់បី​​ដែល​ដឹក​ភ្លៀវ​ចិនសុទ្ធតែអ្នកលេងល្បែងអនឡាញ​ទៅ​ចុះ​នៅ​ក្នុង​បរិវេ​ណ​អាគារ​ដ៏​ធំ​មួយ​កន្លែង​នៅ​ស្រុក​បាទី តែ​ត្រូវ​បាន​ម្ចាស់​កង់បី​រត់​ផ្លោះ​របង​ចេញ​រួច​ទាំង​ព្រលឹង​ចុង​សក់ ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លំពង់​ជួយ​អន្តរាគមន៍​។

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ផាស់​អេប​ថា នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ ខ្លួន​បាន​ដឹក​ភ្លៀវ​ចិន​ពី​បូ​រី​ពិភព​ថ្មី ក្បែរ​វត្ត​សំរោង​អណ្ដែត រាជធានី​ភ្នំពេញ មក​ចុះ​នៅ​មុខ​អាគារ​មួយ​កន្លែង​នៅ​ភូមិ​នាល ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ​។ ស្រប​ពេល​នោះ​មាន​ក្រុម​សន្តិសុខ​៤ ទៅ​៥​នាក់ បាន​បក់ដៃ​ឃាត់ខ្លួន​អោយ​ឈប់​។ ដោយ​មានការ​ភ័យ​ខ្លាច​ខ្លួន​បាន​រត់​ផ្លោះ​របង​ចេញ​ក្រៅ ទៅ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​តែ​ម្តង​ទៅ​។

ជុំវិញ​ម្ចាស់​រត់​ចោល​កង់បី​​នេះ តាម​ការ​អោយ​ដឹង​ពី​លោក​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​លំពង់​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ នេះ​ថា បាន​ដោះស្រាយ​ហៅ​ម្ចាស់​​កង់បី​មក​យក​របស់​គាត់​វិញ​ហើយ​។ ចំពោះ​មូលហេតុ​ដែល​គាត់​រត់​ចោល​នោះ គឺ​គាត់​ភ័យ​ព្រោះ​ឃើ​ញ​ចិន និង ចិន​ដែល​គាត់​ដឹក​ឈ្លោះ​គ្នា ហើ​យ​ក្រុម​សន្តិសុខ​ក៏​បាន​បិទទ្វារ​បង តែ​ម្ចាស់​​កង់បី​​រត់​ចេញ​ក្រៅ​ទៅ​។

សូម​បញ្ជាក់​ថា ជុំវិញ​រឿង​នៅ​អគារ​ស្កឹមស្កៃ​លេចធ្លោ​ផុត​ចុងព្រឹក្សា មហាជន​ដាក់​ការ​សង្ស័យ​ថា ជា អគារ​សម្រាប់​សម្បុក​ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស ខណៈ​ក្រុម​អាជ្ញាធរ​អះអាង​ថា​ជា​រោងចក្រ​ផលិត​ស្បែកជើង​យ៉ាង​ឥត​អៀនខ្មាស់​ទៅ​វិញ តើរោងចក្រខ្មោចយក៍អីអត់មានកម្មករ…។ យោង​តាម​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​ទល់មុខ​អាគារ​ខាងលើ បានអោយ​ដឹង​ថា ពួក​គាត់​លក់ដូរ​នៅ​ទី​នេះ មិនឃើញ​មាន​កម្មករ​ចេញចូល ដូច​រោងចក្រ​ផលិត​ស្បែកជើង​ផ្សេង​ៗ​ទៀត​នោះ​ទេ គឺ​ឃើញ​មាន​តែ​កម្មករ​ផ្នែក​អនាម័យ និង​ផ្នែក​ជួសជុល​បន្តិចបន្តួច តែ​ប៉ុណ្ណោះ​ចេញចូល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បើ​អគារ​ខាងលើ ពិតជា​រោងចក្រ​ផលិត​ស្បែកជើង​មែន​នោះ គឺ​ត្រូវ​ប្រើ​កម្លាំង​កម្មករ​ក្បែរ​ពាន់​នាក់ ពិតជា​មាន​អ្នក​ចេញចូល​គគ្រឹក​គ​គ្រែង មាន​ភាព​អធិក​អ​ធ័​ម​មិន ខាន តែ​នេះ​គេ​សង្កេត​ឃើញ​តែ​ក្រុម​ជនជាតិ​ចិន​ចេញចូលពេញៗឡាន ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ដោយ​ចត​រថយន្ត​នៅ​ខាងក្រៅ ហើយ​ដើរ​ទាំង​ក្រុម​ៗ​ចូល​ទៅ​ខាងក្នុង ។

គួរ​រំលឹក​ថា អគារ​ដ៏​ធំ​ស្កឹមស្កៃ​អម​ដោយ​របង​ថ្ម​កំពស់​៥​ម៉ែត្រ ហ៊ុម​ព​ទ្ធ័​ជិតឈឹង និង​មាន​កង​សន្តិសុខ​យាមកាម​យ៉ាង​តឹង​រឹងនេះ ស្ថិត​នៅ​ឃុំ​លំពង់​ស្រុក​បាទី ខេត្តតាកែវ ត្រូវ​បាន​មហាជន​ដាក់​ការ​សង្ស័យ​ថា ជា​អគារ​ភ្នាល់​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ ដែលមានមេខ្លោងការពារនៅភ្នំពេញទៅអើតមើលម្តងៗ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​ខាងលើ បានអោយ​ដឹង​ថា រាល់ថ្ងៃ​បើ​គេ​សង្កេត​មើល​អគារ ខាងលើ គឺ​ដូច​ជា​កាស៊ីណូ​សុទ្ធសាធ ព្រោះ​កង​សន្តិសុខ ការពារ​យ៉ាង​តឹង​រឹង ហើយ​ការ​ចេញចូល គឺ​មានការ​ត្រួតពិនិត្យ​តឹង​រឹង ជា​ពិសេស​ចេញចូល បាន​តែ​ជនបរទេស​ដែល​សុទ្ធតែ​ចិន​ទាំង​ក្រុម​ៗ​នោះ ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចាប់ពី​ម៉ោង​១០ព្រឹក គឺ​មាន​តាក់ស៊ី​ដឹក​តែ​ភ្ញៀ​វបរទេស​នោះ​ទេ មក​ដាក់​មុខ​អគារ​ខាងលើ ហើយ​ជនបរទេស​ចូល​ទៅ​ក្នុង​អគារ​បាត់ ចំណែក​តាក់ស៊ី​នៅ​ឈប់​ចត​តម្រៀប​គ្នា​មុខ​អគារ រង់ចាំ​ដឹក​ជនបរទេស​ទាំងនោះ​ចេញ​ទៅ​វិញ​ភាគច្រើន​ជនជាតិ​ចិន ។

តាម​ប្រភព​ច្បាស់ការ​ពី​មន្ត្រី​សាលាស្រុក​បាទី​សុំ​មិន​ប​ញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា អគារ​ខាងលើ​គឺជា​អគារ​ភ្នាល់​ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ មាន​ចម្រុះ​ជាតិ​សាសន៍ ហើយ​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​អគារ​មិន​បាន​អនុញ្ញាត​អោយ​ចេញ​ក្រៅ​ផ្ដេសផ្ដាស់​នោះ​ទេ ។ ចំណែក​លោក ភួ​ន ឈឹ​ម អភិបាលស្រុក​បាទី ធ្លាប់​អោយ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​ថា អគារ​ខាងលើ គឺ​ដូច​ជា​រី​សត តែ​ធាតុ​ពិត គឺជា​អគារ​រោងចក្រ​នោះ​ទេ មិនមែន​អគារ​ភ្នាល់​ល្បែង​អន​ឡាញ ដូច​មហាជន​និយាយ​ឡើយ តែ​ពេល​កោះ​សន្តិភាព សួរ​លោក​អភិបាល​ថា តើ​រោងចក្រ​ខាងលើ​ឈ្មោះ​អ្វី ផលិត​អ្វី លោក​មិន​បាន​ប្រាប់​ទេ ដោយ​លោក​លើក​ឡើង​ថា លោក​ជាប់រវល់​ប្រជុំ ។

តាម​ពិត​ទៅ​អគារ​ដូច​សកល​វិទ្យាល័យ​នេះ សង្ស័យ​ជា​សំបុក​ល្បែង​អន​ឡាញ​របស់​ជនជាតិ​ចិន ដែល​មាន​មន្ត្រីជាន់ខ្ពស់ នៅ​ភ្នំពេញ​ទៅ​អើត​ម្តងម្កាល ជា​មន្ត្រី​ស័ក្តិ​ធ្ងន់​ស្មា ។ ចំណែក​មន្ត្រី​ត្រឹម​ថ្នាក់​ស្រុក​ថ្នាក់​ឃុំ​អត់​ហ៊ាន​និយាយ​ជាមួយ​អ្នកកាសែត​ទេ ត្រូវ​ថ្នាំ​សណ្តំ​ខៀវ​ភ្នែក​អស់ហើយ ។

មហាជន​សង្ស័យ​ថា មហា​សម្បុក​អន​ឡាញ​ធំ​ណាស់​នៅ​ទី​នេះ គ្មានមហាបុរសណាហ៊ានប៉ះពាល់ទេ សូម្បីថ្នាក់ខេត្តច្រើនជំនាន់មកហើយ ក៏អត់ហ៊ានក្អកដាក់ដែរ ព្រោះមេធំណាស់នៅភ្នំពេញ ទិញយកអស់ហើយ…ហេ! ហេ! ។ យូរ​ៗ​ឃើញ​មេខ្លោង​នៅ​ភ្នំពេញ ទៅ​អើត​ម្តង​ៗ តើ​អ្នក​ណា​មិន​ខ្លាច? សំខាន់​បំផុត​អ្នកបម្រើ​អនាម័យ​ពេល​ចេញ​មក​ក្រៅ​ម្តង​ៗ បើ​គេ​សួរ តើ​ទី​នេះ​គេ​ធ្វើ​អី? គាត់​អត់​ឆ្លើយ​ទេ ធ្វើ​មិនដឹង ! ។

ឱ! រដ្ឋអំណាចខេត្តតាកែវអើយ…មិនគួរណាមិនហ៊ានបកស្បែកសម្បុក«ឪម៉ាល់»ដ៏ធំមួយនេះ​សោះ…ហេ! ហេ!

តើមេខ្លោងដែលនៅភ្នំពេញទៅអើតមើលម្តងៗជាអ្នកណា? មានមនុស្សច្រើននាក់ស្គាល់ តែគេថា «មិនហ៊ាននិយាយទេ..ធំណាស់ ល្បីកាចណាស់…»។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ