ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ុង ឫទ្ធី ស្នើឲ្យរាជរដ្ឋាភិបាលត្រួតពិនិត្យគុណភាពការនាំចូលជីកសិកម្មពីប្រទេសជិតខាង

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម លោក ម៉ុង ឫ​ទ្ធី សមា​ជិ​ព្រឹទ្ធសភា​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ត្រួតពិនិត្យ​គុណភាព​ការ​នាំ​ចូល​ជីគីមី ពូជ​ផ្លែ​ឈើ និង​ពូជ​កូន​ពី​ប្រទេស​ជិតខាង ។…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម លោក ម៉ុង ឫ​ទ្ធី សមា​ជិ​ព្រឹទ្ធសភា​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ត្រួតពិនិត្យ​គុណភាព​ការ​នាំ​ចូល​ជីគីមី ពូជ​ផ្លែ​ឈើ និង​ពូជ​កូន​ពី​ប្រទេស​ជិតខាង ។

លោក ម៉ុង ឫ​ទ្ធី សមាជិក​ព្រឹទ្ធសភា នៅ​ក្នុង​កិច្ចប្រជុំ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ ។ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ចំពោះ​ខ្ញុំ​គិត​ថា ការងារ ធ្វើ​កសិកម្ម​ដាំ​ដុះ ត្រូវការ​លក្ខខណ្ឌ​ចំពោះ​មុខ គឺ​ជី , ទឹក , ដី ដែល​មាន​ជីវជាតិ តែ​ដី​ដែល​គ្មាន​ជីវជាតិ យើង​ត្រូវ​កែប្រែ​ដី​ទើប​អាច​ដាំ​ដុះ​បាន បើ​យើង​គិត​យក​តែ​ដី​ល្អ យើង​យក​ពី​ណា​បាន ដូច្នេះ​យើង​ត្រូវ​កែប្រែ​ដី ។

លោក ក៏​បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​ពុះពារ​តាំងពី​បាតដៃ​ទទេ គ្មាន​អង្ករ​ច្រក​ឆ្នាំង រហូត​ដល់​នាំ​អង្ករ​ទៅ​ក្រៅប្រទេស ។ លើស​ពី​នេះ ពិបាក​រក​ទីផ្សារ​លក់​អង្ក ដែល​មិន​អាច​នឹក​ស្មាន​ដល់ ដែល​ចំណុច​នេះ​យើង​ត្រូវ​ដោះស្រាយ ។ លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ថា សុំ​មេត្តា​ត្រួតពិនិត្យ​ការ​នាំ​ចូល​ជី សំខាន់​គុណភាព កុំ​គេ​យក​ជី​គ្មាន​គុណភាព​លក់​ឲ្យ​កសិករ ជី​កសិករ​យក​មក​ដាក់​ស្រែ​ចម្ការ​ទៅ​ទទួល​បាន​ផល​តិច ហើយ​តម្លៃ​ជី​ខ្ពស់ ។

ជាង​នេះ ការ​នាំ​ចូល​ពូជ​សត្វ​ក៏​ដូច​គ្នា​ដែរ ហើយ​ស្មើ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើន​យកចិត្តទុកដាក់ ផលិត​ពូជឈើ​ហូប​ផ្លែ ដែល​ប្រទេស​ជិត​ខាងគេ​ឈប់​ប្រើ​បាន​គេ​លក់​ឲ្យ​យើង ដោយ​គេ មិន​ចង់​ឲ្យ​យើង​ទទួល​បាន​ផល​ច្រើន​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​បាន​ឲ្យ​ដឹង​ថា ក្រោយ​ឆ្នាំ​១៩៧៩ កម្ពុជា​បាន​នាំ​សត្វ​ជ្រូក​ចូល​ពី​ប្រទេស​ជិតខាង​រហូត តែ​បច្ចុប្បន្ន​នេះ​រយៈពេល​៣​ឆ្នាំ​ហើយ ការ​ផលិត​ជ្រូក​បាន​លើស​ការ​ហូប ។ លើស​ពី​នេះ លោក ក៏​បាន​ស្នើ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ជិតខាង ព្រោះថា សូ​ម្បី​តែ​សត្វ​ជ្រូក​រស់​ក៏​គេ​អាច​ដាក់​គីមី​ដែរ ។ លោក​បាន​គូសបញ្ជាក់​ថា​៖«​គេ​ចាក់​ថ្នាំ​តែ​មួយ​ម្ជុល ១៥​ថ្ងៃ​ក្រោយមក គេ​ហ៊ាន​តម្លៃ​មួយ​កាក់​នៃ​តម្លៃ​ទិញ​ធម្មតា ។

អ៊ី​ញ្ចឹ​ង​យើង​ប្រាកដជា​មាន​បញ្ហា ! សាច់​ជ្រូក​ដែល​យក​ទៅ​ព្យួរ​លក់​នោះ​មាន​បញ្ហា ពិសេស​នោះ​សាច់​ជ្រូក ដែល​ព្យួរ​លក់​គ្មាន​រុយ​រោម គឺ​មាន​គីមី​ហើយ មាន​ព័ណ៌​ក្រហម​នឹង​ហើយ​…» ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ធ្វើការ​កែ​ច្នៃ​សាច់​ត្រី ដូច​ផ្អក ប្រហុក ឬ​សាច់​គោ​ក៏​អាច​ធ្វើ​ជា​ផ្អក​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ