ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកបណ្តោះអាសន្ន ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ ​ប្រារព្ធ​ព្រះរាជ​ពិធី​ទី​វា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះរាជ​ពិធី​ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះរាជ​ពិធី​ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​។

ដើម្បី​ឱ្យ​ព្រះរាជ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ​សាធារណៈ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ធ្វើការ​បញ្ចៀស​ចរាចរណ៍​ជា​បណ្តោះអាសន្ន ​ជុំវិញ​ទីតាំង ប្រារព្ធ​ព្រះរាជ​ពិធី ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពីគល់​ស្ពាន​ព្រែក​ព្នៅ រហូត​ដល់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ម៉ោង ០៥:០០​នាទី រហូត​ដល់​បញ្ចប់​ព្រះរាជ​កម្មវិធី​ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​មហាវិថី​ខាងលើ មេត្តា​ជ្រាប និងស្នើ​សុំ​យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​តាម​កាលបរិច្ឆេទ ដូច​បាន​ជម្រាប​ជូន​ខាងលើ​ដោយ​ក្ដី​អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជា​ធម្មតា​វិញ ​។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ