ឃាត់ខ្លួនកូនប្រុស ក្រោយផឹកស្រវឹង បោកបំផ្លាញចានឆ្នាំង ថែមទាំងគំរាមសម្លា.ប់ម្តាយចាស់ជរា
ខេត្តកណ្តាល ៖ ឱកូនអើយកូន! ម្តាយខំចិញ្ចឹមតាំងពីបាតជើងក្រហម លុះកូន វ័យ៤១ឆ្នាំទៅហើយ លែងដឹងខុសដឹងត្រូវ ? ប្រើប្រាស់គ្រឿងញៀន ផឹកស្រវឹង…
ខេត្តកណ្តាល ៖ ឱកូនអើយកូន! ម្តាយខំចិញ្ចឹមតាំងពីបាតជើងក្រហម លុះកូន វ័យ៤១ឆ្នាំទៅហើយ លែងដឹងខុសដឹងត្រូវ ? ប្រើប្រាស់គ្រឿងញៀន ផឹកស្រវឹង…
ខេត្តកណ្តាល ៖ ឱកូនអើយកូន! ម្តាយខំចិញ្ចឹមតាំងពីបាតជើងក្រហម លុះកូន វ័យ៤១ឆ្នាំទៅហើយ លែងដឹងខុសដឹងត្រូវ ? ប្រើប្រាស់គ្រឿងញៀន ផឹកស្រវឹង មកដល់ផ្ទះ រករឿងម្តាយចាស់ជរា បោកបំផ្លាញសម្ភារៈ ចានឆ្នាំងខ្ទេចគ្មានសល់ ហើយគំរាមរកសម្លា.ប់ម្តាយចោលទៀត រហូតម្តាយរត់ទៅប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្នុងភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
នគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន មិ ភេទស្រី អាយុ៧៧ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យមានឈ្មោះ ផាន ឆុន អាយុ៤១ឆ្នាំ ត្រូវជាកូនប្រុសបង្កើត មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ ធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន ។
ក្នុងនោះ នគរបាលដកហូត ៖ កាំបិតផ្គាក់ អត់ដងចំនួន០១ដើម មានប្រវែង៤០០ម៉ែត្រ និងខូចខាតសម្ភារៈ រួមមាន ចានបាយចំនួន១០, ឆ្នាំងដាំបាយចំនួន០១, កំសៀវដាំទឹក ចំនួន០១ ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាកូន តែងតែដើរផឹកស៊ីជាប្រចាំ ពេលត្រឡប់មកដល់ផ្ទះម្តងៗ តែងតែរករឿងជេរប្រមាថទៅលើម្តាយបង្កើត និងបានគំរាមកំហែងថា នឹងកាប់សម្លា.ប់ម្តាយចោលទៀត។ លុះមកដល់ថ្ងៃទី៣១ ឧសភា វេលាម៉ោង០៥និង៣០នាទីល្ងាច ជនសង្ស័យជាកូន ត្រឡប់មកពីផឹកស្រាវិញ ស្រវឹងខ្លាំង នៅពេលដើរមកដល់ផ្ទះ ក៏បានឃើញម្តាយចាស់ជរា គាត់កំពុងតែអង្គុយហូបបាយ ស្រាប់តែជនសង្ស័យជាកូន ស្ទុះចូលទៅចាប់ទាញយកចានបាយ និងចានសម្លរ ព្រមទាំងឆ្នាំបាយ និងកំសៀវទឹក យកទៅបោកទៅលើដី បណ្តាលអោយបែកបាក់ខ្ទីចខ្ទីអស់គ្មានសល់ រួចជនសង្ស័យបានដើរចូលទៅក្នុងផ្ទះ ទាញយកកាំបិទផ្គាក់ យកមកគំរាមកាប់សម្លា.ប់ម្តាយចាស់ជរាចោលទៀតផង។
ក្រោយមកបានបន្តិច ម្តាយគាត់អត់ទ្រាំនឹងទង្វើររបស់កូនប្រុសលែងបាន ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលលើកដែក ដើម្បីអោយសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ចាប់ខ្លួនកូនប្រុសបង្កើតរូបនេះ ចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគំរាមកំហែងថា នឹងកាប់សម្លា.ប់ម្តាយពិតប្រាកដមែន ហើយបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបណ្តាលឲ្យបែកបាក់ខ្ទីចខ្ទីអស់គ្មានសល់ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ