ស្រឡាញ់សុខភាពអោយប្រយ័ត្នការហូប ។ ការបរិភោគអាហារបានល្អនឹងជួយដល់សុខភាព ។ ប៉ុន្តែ ការបរិភោគអាហារមិនល្អនឹងនាំអោយប៉ះពាល់ដល់សុខភាព ។
ប្រភេទអាហារខាងក្រោមនេះ គឺសុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាព តែមនុស្សជាច្រើននៅតែបរិភោគជាប្រចាំថ្ងៃ ។
១. របស់អាំង
ក្រុមអាហារបែបអាំងសម្បូរទៅដោយជាតិខ្លាញ់ ប៉ះពាល់ខ្លាំងដល់កោសិការ ។ ទន្ទឹមនឹងនោះក៏ធ្វើឲ្យរាងកាយ និងធ្មេញរបស់អ្នកទទួលទានឆាប់ចាស់ ។ ម្ហូបអាហារដែលឆ្លងកាត់ការអាំងនេះនៅពេលចូលទៅក្នុងរាងកាយនឹងធ្វើឲ្យស្បែករបស់អ្នកប្រែជាជ្រីវជ្រួញ ។
២. ទឹកប៉ូវកម្លាំង
ទឹកប៉ូវកម្លាំង គឺជាប្រភេទភេសជ្ជៈដែលធ្វើឲ្យរាងកាយរបស់អ្នកឆាប់ចាស់បំផុត ព្រោះជាតិស្ករ និងកាហ្វេអ៊ីនច្រើនពេក ។ នៅពេលប្រភេទទឹកនេះ ចូលក្នុងខ្លួនវានឹងឃាំងមិនឲ្យកោសិការលូតលាស់បានល្អ ។ ក្រៅពីនោះគ្រឿងស្រវឹងដូចជា ស្រា និងស្រាបៀរ កាន់តែធ្វើឲ្យកោសិការបាត់បង់ជាតិទឹក និងបន្ថយចំនួនវីតាមីន នៅក្នុងរាងកាយទៀតផង ។
៣. អាហារបែបប្រឡាក់ និងផ្អាប់
មូលហេតុនៃការធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រភេទអាហារនេះ គឺបណ្ដាលមកពីបរិមាណអំបិលច្រើនហួសកំណត់របស់វា ដែលនឹងបំផ្លាញក្រពះរបស់អ្នក និងប៉ះពាល់ដល់សំពាធឈាម និងដំណើរការរបស់ក្រលៀន ធ្វើឲ្យអ្នកឆាប់ចាស់ខ្លាំង។
៤. អាហារកំប៉ុង
ប្រភេទអាហារកំប៉ុងភាគច្រើនមានបរិមាណអំបិលច្រើន ដើម្បីកុំឲ្យងាយខូច ។ ស្របនឹងនោះដោយសារមានសារជាតិការពារកុំឲ្យអាហារខូចដូចនេះអាហារកំប៉ុងក៏បង្កគ្រោះថ្នាក់ដល់សុខភាពមិនធម្មតាដែរ ។
៥. អាហារសំបូរខ្លាញ់
តាមការពិសោធន៍បានបង្ហាញឲ្យឃើញថា ការទទួលទានអាហារសំបូរខ្លាញ់នឹងធ្វើឲ្យអ្នកឆាប់ខឹងច្រឡោតបង្កឲ្យមុខឡើងមុនច្រើន ។ ញ៉ាំអាហារមានខ្លាញ់ច្រើននឹងធ្វើឲ្យអ្នកកើតជំងឺខ្លាញ់រុំសរសៃឈាមដែលជាជំងឺគ្រោះថ្នាក់បំផុត៕
ចែករំលែកព័តមាននេះ