ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រលក់ដូរក្នុងផ្សាររងគ្រោះដោយសារថៅកែថ្មី មានលុយមានអំណា.ច

4 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ តូប​១​ខ្នង​ក្នុង​ផ្សារ​សឿ​ចាស់​ត្រូវ​បាន​ក្រុមហ៊ុន​វិនិយោគ​យក​ត្រាក់ទ័រ​ទាញ​រំលំ​ក្រោយ​អាជ្ញាធរ​ឃុំ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​ផ្លូវ​ដំរី​លើ ឃុំ​សឿ ស្រុក​មង្គល​បូ​រី​។ អាជីវករ​បាន​ប្រាប់​ថា​ ​វា​ដូច​ជា​ឃោ​ឃៅ​ពេក​ហើយ​ដែល​ក្រុមហ៊ុន ស៊ី​មចាន់​មក​រា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ តូប​១​ខ្នង​ក្នុង​ផ្សារ​សឿ​ចាស់​ត្រូវ​បាន​ក្រុមហ៊ុន​វិនិយោគ​យក​ត្រាក់ទ័រ​ទាញ​រំលំ​ក្រោយ​អាជ្ញាធរ​ឃុំ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​ផ្លូវ​ដំរី​លើ ឃុំ​សឿ ស្រុក​មង្គល​បូ​រី​។

អាជីវករ​បាន​ប្រាប់​ថា​ ​វា​ដូច​ជា​ឃោ​ឃៅ​ពេក​ហើយ​ដែល​ក្រុមហ៊ុន ស៊ី​មចាន់​មក​រា បាន​យក​ត្រាក់ទ័រ​អូស​តូប​គាត់​បណ្តាល​បាក់បែក​ខូចខាត​នៅ​ពេល​អាជ្ញាធរ​ឃុំ​សឿ ​និង​ក្រុមហ៊ុន​វិនិយោគ​បាន​សន្យា​ថាបើ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​ទេ​មិន​ប៉ៈ​ពាល់​និយាយ​តែ​មាត់​តែ​ដៃ​ធ្វើ​បណ្តាល​រង​ការ​បាក់បែក​ខូចខាត​ទ្រព្យ​សមត្តិ​របស់​គាត់​សំណាង​ហើយ​គាត់​បាន​ជញ្ជូន​អីវ៉ាន់​ចេញ​ទាន់​សុំ​អោយ​អភិបាលស្រុក​មង្គល​បូ​រី​និង​អភិបាល​ខេត្តបន្ទាយមានជ័យ​រក​យុត្តិធម៌​ផង​។

អាជីវករ​បាន​បញ្ជាក់​ថា​៖​ផ្សារ​សឿ​ចាស់​នេះ​អាជីវករ​បាន​លក់ដូរ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ដែល​មាន​តូប​ប្រមាណ​ជាង​១០០​តូប​និង​ផ្ទៈ​ល្វែង​តែ​ក្រោយមក​អាជ្ញាធរ​បាន​ជូនដំណឹង​ផ្សារ​នេះ​ត្រូវ​អាជ្ញាធរ​ឃុំ​សឿ​បានអោយ​ក្រុមហ៊ុន​ស៊ី​មចាន់​មក​រា​វិនិយោគ​កសាង​ផ្សារ​ថ្មី​ឡើង​វិញ​​មានអាជីវករ​​មួយ​ចំនួន​យល់ព្រម​តែ​អាជីវករ​មួយ​ចំនួន​ទៀត​មិន​ទាន់​យល់ព្រម​ព្រោះ​ធ្វើ​ហើយ​យក​ជួល​អោយ​ពួក​គាត់​១​តូប​ តម្លៃ​​៣.០០០​ទៅ​៤.០០០​ដុល្លា​រ ហើយ​មិន​ទាន់​ទាំង​កសាង​ផង​ទា​រ​លុយ​កក់​១.០០០​ដុល្លា​មុន​របៀប​ធ្វើ​នំ​អត់​ម្ស៉ៅ​ ធ្វើបាបអ្នកក្រណាស់…ធម្មតាអ្នកមានអាងលុយអាងអំណាច អាងបក្ខពួក ចែកគ្នារស់ មើលអ្នកក្រអត់ឃើញទេ ។​

លោក ជា ទី មេឃុំ​សឿ​ធ្លាប់​បាន​ប្រាប់​ថា ​ផ្សារ​សឿ​ចាស់​នេះ​មាន​ភាព​ទ្រុឌទ្រោម​ហើយ​មាន​អាជីវករ​ខ្លៈ​ឈប់​លក់ដូរ​ចេញ​ទៅ​លក់ដូរ​ផ្សារ​ថ្មី​ខ្លៈ​ទៀត​នៅ​បន្ត​លក់ដូរ​ភាគច្រើន​តាម​ផ្ទៈ​ល្វែង​តាម​ផ្លូវ​ដែល​ធ្វើ​អោយ​ប៉ៈ​ពាល់​សណ្តាប់ធ្នាប់​និង​បរិស្ថាន​ទើប​អាជ្ញាធរ​សម្រេច​អោយ​ក្រុមហ៊ុន​ស៊ី​ម ចាន់​មក​រា វិនិ​យោគ ហើយ​មាន​អាជីវករ​៧០​ភាគរយ​យល់ព្រម​តែ​៣០​ភាគរយ​ជា​ផ្ទៈ​ល្វែង​មិន​ទាន់​យល់ព្រម​មានការ​តវ៉ា​សុំ​អន្តរាគមន៍​ដោះស្រាយ​ជូន​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ