ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក ត្រៀមកម្លាំង មធ្យោបាយ និង​សម្ភារៈ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​មហន្តរាយជាយថាហេតុ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥​នេះ ដោយ​មាន​បទបញ្ជា​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥​នេះ ដោយ​មាន​បទបញ្ជា​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ ផា​ន់ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បាន​ចេញ​បទបញ្ជា​ឱ្យ​កងឯកភាព​ចំណុះ​កងទ័ពជើងគោក ត្រៀមកម្លាំង និង​សម្ភារៈ មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ទទួល​រង​គ្រោះ ដោយ​គ្រោះ​អគ្គិភ័យ និង​ទឹកជំនន់ នា​រដូវវស្សា​ចូល​មក​ដល់ ។

ក្នុង​ជំនួប​សំណេះសំណាល​ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹក​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ និង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ជូន​ដល់​យោធិន​គ្រប់​រូប​ព្រមទាំង​ក្រុម​គ្រួសារ​។ ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បាន​ផ្តាំផ្ញើ​ដល់​ក្រុម​សង្គ្រោះ​គ្រោះ​មហន្តរាយ ៧២៣​ទាំងអស់ និង​កម្លាំង​បម្រុង​ផ្សេង​ទៀត ត្រូវ​មានមុខ នៅ​ក្នុង​អង្គភាព​ជាប់​ជា​ប្រចាំ និង​ត្រៀមលក្ខណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​រង់ចាំ​បទបញ្ជា​ចេញ​ប្រតិបត្តិការ នៅ​ពេល​មាន​គ្រោះភ័យ​កើតឡើង ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏​បាន​ក្រើនរំលឹក​ដល់​យោធិន​ទាំងអស់ នៅ​ពេល​ចុះ​ប្រតិបត្តិការ ត្រូវ​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ត្រូវ​សិក្សា​រៀនសូត្រ​បន្ថែម​លើ​មុខ​ជំនាញ​ប្រើប្រាស់ ជួសជុល ឧបករណ៍​សង្គ្រោះ​ឱ្យ​បាន​ស្ទាត់ជំនាញ ត្រូវ​ចេះ​គោរព​ស្រលាញ់ យកអាសារ​គ្នា​ទៅ​វិញ​ទៅ​មក និង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ស្អិតរ​មួ​ត ដើម្បី​ធានា​សុវត្ថិភាព​នូវ​ពេល​អនុវត្តន៍​ការងារ​ទទួល​បាន​ភាព​ជោគជ័យ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ