ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី៣១ ខែឧសភា ថា បានរកឃើញអ្នកកើតជំងឺកូវីដថ្មីចំនួន៩នាក់ ។
ក្រសួងសុខាភិបាលបានអំពាវនាវអោយប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្នឆ្លងមេរោគកូវីដ១៩ថ្មី ហើយក៏អំពាវនាវផងដែរ អោយចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ពិសេស ចំពោះអ្នកមានសុខភាពទន់ខ្សោយ និងមនុស្សចាស់ជរា ។
ដូច្នេះ ប្រជាជនកម្ពុជាទាំងអស់ គួរតែបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំអោយឆ្លងជំងឺកូវីដ១៩ ថ្មី ដែលក្រសួងឱ្យយល់ថា វាឆ្លងរហ័សជាងមុន។ ទន្ទឹមនោះ អ្នកដែលមានសុខភាពទន់ខ្សោយ ក៏គួរតែទៅចាក់វ៉ាក់សាំងតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ។
តារបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលបាអោយដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបចំនួនជាង១៣៩ ៤០០នាក់ អ្នកស្លាប់ចំនួនជាង៣០០០នាក់ ចាប់តាំងពីជំងឺកូវីដ១៩ ចាប់ផ្តើមរាលដាលនៅកម្ពុជាតាំងពីដំបូងមក ៕
ចែករំលែកព័តមាននេះ