ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ទទួលយកសំណើឈប់បា.ញ់របស់​លោកត្រាំនៅជ្រោយហ្គាហ្សា

5 ថ្ងៃ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការ៉ូ​លី​ន​លី​វីត​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា បេសកជន​ពិសេស​អា​មេ​រិ​ក​លោក​STEVE WITKOFF​និង​ប្រធានាធិបតី បាន​ដាក់​ឲ្យ​ក្រុម​ហា​ម៉ាស់​នូវ​សំណើ​ឈប់​បាញ់​គ្នា​មួយ ដែល​អី​ុ​ស្រា​អែ​ល​បាន​ទទួលយក​រួច​ហើយ ។ អី​ុ​ស្រា​អែ​ល​បាន​ចុះហត្ថលេខា​លើ​សំណើ​នោះ​តាំងពី​មុន​ពេល​បញ្ជូន​ឲ្យ​ក្រុម​ហា​ម៉ាស់​មក​ម្លេ​៉ះ​។ លោកស្រី​បន្ត​ថា​ការ​ពិភាក្សា​គ្នា​នៅ​បន្ត​ធ្វើ​ទៀត​។…

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការ៉ូ​លី​ន​លី​វីត​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា បេសកជន​ពិសេស​អា​មេ​រិ​ក​លោក​STEVE WITKOFF​និង​ប្រធានាធិបតី បាន​ដាក់​ឲ្យ​ក្រុម​ហា​ម៉ាស់​នូវ​សំណើ​ឈប់​បាញ់​គ្នា​មួយ ដែល​អី​ុ​ស្រា​អែ​ល​បាន​ទទួលយក​រួច​ហើយ ។ អី​ុ​ស្រា​អែ​ល​បាន​ចុះហត្ថលេខា​លើ​សំណើ​នោះ​តាំងពី​មុន​ពេល​បញ្ជូន​ឲ្យ​ក្រុម​ហា​ម៉ាស់​មក​ម្លេ​៉ះ​។ លោកស្រី​បន្ត​ថា​ការ​ពិភាក្សា​គ្នា​នៅ​បន្ត​ធ្វើ​ទៀត​។

មុន​នេះ​សារព័ត៌​មានអី​ុ​ស្រា​អែ​ល​អះអាង​ថា នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ បាន​ទាក់ទង​ជាមួយ​គ្រួសារ​បណ្ដា​ចំណាប់ខ្មាំង ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ពួក​ហា​ម៉ាស់​ដើម្បី​ប្រាប់​ថា លោក​ទទួលយក​សំណើ​ឈប់​បាញ់​នោះ​។ រួច​នា​េ​សៀ​ល​ថ្ងៃ​ទី​២៩​ឧសភា​ក្រុម​ហា​ម៉ាស់​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា បាន​ទទួល​តាម​រយៈ​ពួក​អ្នក​អាជ្ញាកណ្ដាល សំណើ​ថ្មី​របស់​បេសកជន​ពិសេស​អា​មេ​រិ​ក សម្រាប់​ម​ជ្ឈឹ​ម​បូព៌​៌ា លោក​STEVE WITKOFF​។ សេចក្ដី​ប្រកាស​បន្ត​ថា ថ្នាក់ដឹកនាំ​ហា​ម៉ាស់​សិក្សា​សំណើ​នោះ​ដោយ​ការ​ទទួលខុសត្រូវ​។ ក្រុម​ហា​ម៉ាស់​មិន​ទាន់​អះអាង​ពី​ការ​ទទួលយក​សំណើ​នេះ​នៅឡើយ​ទេ​។

កាលពី​យប់​ថ្ងៃ​ទី​២៩​ឧសភា​លោក​បាស់​សែ​ម​ណៃ​អី​ុ​ម​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ហា​ម៉ាស់​រស់នៅ​និរទេស​ថ្លែង​ថា សំណើ​ឈប់​បាញ់​គ្នា​ដែល​អា​មេ​រិ​កបាន​ស្នើ​នោះ មិន​ឆ្លើយ​តប​ចំពោះ​សំណើ​ទាំងឡាយ​របស់​ប្រជាជន​យើង​ឡើយ ។ ចម្លើយ​របស់​អី​ុ​ស្រា​អែ​ល​ទទួលយក​សំណើ​នោះ មាន​ន័យ​សំខាន់​ថា ជា​ការ​កាន់កាប់​ដែនដី​យើង​ដោយ​អី​ុ​ស្រា​អែ​ល​ជាប់​រហូត និង​ជា​ការ​បន្ត​សម្លាប់​និង​ផ្ដាច់​ស្បៀង​របស់​អី​ុ​ស្រា​អែ​ល ទោះ​ក្នុង​ដំណាក់កាល​នៃ​បទ​ឈប់​បាញ់​គ្នា​បណ្ដោះអាសន្ន និង​មិន​ឆ្លើយ​តប​សំណើ​ណាមួយ​របស់​ប្រជាជន​យើង​ឡើយ ពិសេស​ការ​បញ្ឈប់​សង្គ្រាម​និង​គ្រោះ​អត់ឃ្លាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ