សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា បានបញ្ជូនសារនយោបាយដ៏ខ្លាំងក្លាមួយប្រឆាំងនឹងជនអគិតថៃណាមួយ ដែលប៉ុនប៉ងឈ្លានពានកម្ពុជា ហើយព្រមានថា កម្ពុជាត្រៀមខ្លួនជាស្រេចមិនអោយការប៉ុនប៉.ងបែបនេះសម្រេចបានឡើយ ។ សម្តេចតេជោ…
សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា បានបញ្ជូនសារនយោបាយដ៏ខ្លាំងក្លាមួយប្រឆាំងនឹងជនអគិតថៃណាមួយ ដែលប៉ុនប៉ងឈ្លានពានកម្ពុជា ហើយព្រមានថា កម្ពុជាត្រៀមខ្លួនជាស្រេចមិនអោយការប៉ុនប៉.ងបែបនេះសម្រេចបានឡើយ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរគាំទ្រដល់រដ្ឋាភិបាលដែលបានបញ្ជូនកងទ័ព និងអាវុ.ធធន់ធ្ងន់ទៅតាមព្រំដែន ហើយបញ្ជាក់ថា នេះមិនមែនដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែដើម្បីត្រៀមទប់ទល់នឹងការឈ្លានពានណាមួយដែលអាចកើតមាន ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ធ្វើការកត់សម្គាល់ថា ការផ្ទុះអាវុ.ធនោះមិនមែនជាបន្ទាត់នយោបាយរបស់រដ្ឋាភិបាលថៃឡើយ ប៉ុន្តែវាអាចបង្កឡើងដោយបុគ្គល ឬភាគីណាមួយប៉ុណ្ណោះ ។ សម្តេចបានបញ្ជូនសារទៅកាន់ជនអគតិទាំងនោះថា កម្ពុជានឹងមិនអនុញ្ញាតអោយមានការឈ្លានពានណាមួយដល់កម្ពុជាឡើយ ហើយកម្ពុជានឹងប្រើសិទ្ធិដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពាន ។
សម្តេចតេជោ នៅក្នុងនាមជាប្រធានស្ថាប័ននិតិបញ្ញតិ បានលើកឡើងថា ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ។ សម្តេចក៏បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែក៏គាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុ.ធធន់ធ្ងន់ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត ។ សម្តេចតេជោ ក៏សង្ឃឹមថា កាចរចាដែលនឹងត្រូវធ្វើរវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ ។
សម្តេចតេជោ ក៏សង្ឃឹមថា នឹងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីររហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ ។ សម្តេចតេជោ ក៏បានអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អ.ប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ ។

ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងនៅទីក្រុងតូក្យូក៏កំពុងតាមដាន និងធ្វើការបញ្ជារផ្ទាល់ចំពោះការសម្រេចចិត្ត ដែលទាក់ទងនឹងការផ្ទុះអាវុ.ធថ្ងៃទី២៨ ខែ ឧសភា ។ សម្តេចបានអំពាវនាវដល់ប្រជាជនកម្ពុជា កុំអោយមានការព្រួយបារម្ភ ហើយទុកចិត្តចំពោះរាជារដ្ឋាភិបាលក៏ដូចជា កងទ័ពកម្ពុជាក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ។ រឿងប៉ះទង្គិ.ចគ្នានាព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ វាគឺជាការប៉ះទង្គិ.ចដោយអាវុ.ធ ដ៏តានតឹងមួយរហូតដល់ពលីជីវិតយោធិនកម្ពុជាមួយរូប ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែននាភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នេះហើយ ។ ក្រសួងការពារជាតិ បានអះអាងងា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើង គឺដោយកងទ័ពថៃបានធ្វើការបា.ញ់ប្រហារមកលើលេណដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ ។
ក្រសួងការពារជាតិ បានឱ្យដឹងថា ការប៉ះទង្គិ.ចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយក្រសួងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។
ក្រសួងការពារជាតិ ក៏បានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយកងទ័ពកម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ ៕
ចែករំលែកព័តមាននេះ