បន្ទាប់ពីផ្ទុះការវិវាទនៅបន្ទាត់ព្រំដែនរវាងខ្មែរនិងថៃបានផ្ទុះឡើងនាពេលនេះ អតីតតារាសម្តែង លោក យុត្ដារ៉ា ឆានី បានប្រកាសជាសាធារណៈថា «ចិត្តជាកូនប្រុស បើលោកអាចប្តូរជីវិតនោះ លោកនឹងសុខសចិត្តដើម្បីឲ្យពូជចោរវិនាស និងសូមឲ្យខ្មែរឈ្នះ» ។

ស្របពេលដែលបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកំពុងតែឡើងកំដៅនោះ នៅលើបណ្តាញសង្គម គេឃើញមិនថា លោក យុត្ថារ៉ា ឆានី ប៉ុណ្ណោះទេ ប៉ុន្តែគេសង្កេតឃើញមានអ្នកសិល្បៈជាច្រើនទៀត បានចេញមុខជួយជ្រោមជ្រែង និងផ្តល់កម្លាំងចិត្ត ថវិកា ដើម្បីជាការលើកទឹកចិត្តទៅដល់កងទ័ពកម្ពុជាដែលកំពុងឈរនៅព្រំដែនដែលកំពុងមានជម្លោះ ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកសិល្បៈមួយចំនួនទៀត ក៏បានចេញមកប្រកាសជាសាធារណៈនឹងចូលរួមធ្វើកងទ័ពបម្រើជាតិ ប្រសិនបើមានតម្រូវការក្នុងពេលដែលសកម្មភាពនេះបង្ហាញពីការសាមគ្គីការពារទឹកដីក្នុងនាមជាកូនខ្មែរ ។
មិនខុសពីអ្នកសិល្បៈផ្សេងទៀត អតីតតារាសម្តែងដ៏ល្បីនាទសវត្សន៍ឆ្នាំ៩០ លោកយុត្ថារ៉ា ឆានី ក៏បានចេញមុខអះអាងថា បើអាចលោកសុខចិត្តប្តូរជីវិត ដើម្បីឲ្យពូជចោរវិនាស សូមឲ្យខ្មែរសុខសាន្ត និងឈ្នះ ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមលោក យុត្ថារ៉ា ឆានី បានលើកឡើងថា ជាបងប្អូនរួមជាតិ រួមពូជ រួមឈាមតែមួយ ចោរសៀមមកបំពានប្រហារដល់ផ្ទះ ខ្ញុំឈឺចាប់នឹងការប្រមាថនេះណាស់បងប្អូន ចិត្តជាកូនប្រុសបើខ្លួនខ្ញុំអាចប្តូរជីវិតឲ្យពូជចោរវិនាសបាន ខ្ញុំសុខចិត្តប្តូរ 🙏🏻 សូមឲ្យខ្មែរសាមគ្គី សុខសាន្ត និងឈ្នះ ។
លោកបន្ថែមថា នៅក្នុងគ្រួសារមួយដ៏ស្លូតត្រង់ ស្មោះត្រង់ មិនដែលបំពានអ្នកណា ក៏តែងព្យាយាមរក្សាសន្តិភាព មិត្តភាព ប៉ុន្តែបើត្រូវចោរបំពានប្រហារដល់ផ្ទះ តើបងប្អូនណា ឪពុកម្តាយណាមិនខឹង មិនឈឺចាប់ មិនខ្លោចផ្សា ។

យ៉ាងណា បើតាមលោក យុត្ថារ៉ា ឆានី ខ្ញុំជឿជាក់ថា ចិត្តជាឪពុកម្តាយឈឺចាប់បំផុត ប៉ុន្តែការសម្រេចចិត្តគឺត្រូវតែមានទំនួលខុសត្រូវខ្ពស់បំផុត និងស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព សូមបងប្អូនទុកចិត្តរដ្ឋាភិបាល និងកងទ័ពយើង ប្រមុខដឹកនាំ កាយនៅជប៉ុនតែចិត្តបេះដូងនៅព្រំដែនខ្មែរ ។
សម្តេចតេជោបទពិសោធ៍ចាស់វស្សា មានមនោសញ្ចេតនាតែមិនស្លូតទេ យុទ្ធសាស្ត្ររាប់មិនអស់ សត្រូវរអាញញើតណាស់ មេទ័ពខ្មែរ មេបញ្ជាការចុះផ្ទាល់ អង់អាច ក្លាហាន យុទ្ធសាស្ត្រ បទពិសោធន៍ច្បាស់ការណ៍..ត្រូវចចារក៏ចចារ ត្រូវចូលក៏ចូលមិនចេះរុញរា ៕
ចែករំលែកព័តមាននេះ