ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ថិ​តរ​ដ្ឋា បោះពាក្យ​សម្តី​ទៅ​កាន់​អ្នកសិល្បៈ​ជើង​ថ្មី​១​រូប​ដែល​មាន​អាកប្បកិរិយា​មិន​សមរម្យ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​បោះពាក្យ​សម្តី​ទៅ​កាន់​អ្នកសិល្បៈ​ជាន់​ថ្មី​មួយ​រូប ដែល​បាន​ប្រើប្រាស់​អាកប្បកិរិយា​បែប​មិន​សមរម្យ​ចំពោះ​រូប​នាង​ដែល​ជា​អ្នកសិល្បៈ​រៀម​ច្បង​ក្នុង​ពេល​ដែល​នាង​មិន​ធ្លាប់​បាន​ជួប​ពី​មុ​កមក ។ ដោយ​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ ឬ​ក៏​ឈ្មោះ​អ្នកសិល្បៈ​រូប​ណា​ឲ្យ​បាន​ច្បាស់​ឡើយ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​បោះពាក្យ​សម្តី​ទៅ​កាន់​អ្នកសិល្បៈ​ជាន់​ថ្មី​មួយ​រូប ដែល​បាន​ប្រើប្រាស់​អាកប្បកិរិយា​បែប​មិន​សមរម្យ​ចំពោះ​រូប​នាង​ដែល​ជា​អ្នកសិល្បៈ​រៀម​ច្បង​ក្នុង​ពេល​ដែល​នាង​មិន​ធ្លាប់​បាន​ជួប​ពី​មុ​កមក ។

ដោយ​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ ឬ​ក៏​ឈ្មោះ​អ្នកសិល្បៈ​រូប​ណា​ឲ្យ​បាន​ច្បាស់​ឡើយ ប៉ុន្តែ​តារាចម្រៀង​រូប​នេះ សម្តែង​ការ​ហួសចិត្ត ដ្បិត​អ្នកសិល្បៈ​ជើង​ថ្មី​រូប​នោះ ប្រើប្រាស់​ពាក្យ​សម្តី​បែប​ថ្លោស ឈ្លើយ និង​មាន​អំនួត​ក្នុង​ពេល​ដែល​ខ្លួន​ចាប់ផ្តើម​ល្បី​បន្តិច ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​លើក​ឡើង​ថា បាន​ជួប​ច្រើន​ហើយ​តែ​សំរាប់​សិស្ស​ប្អូន​ម្នាក់​នេះ មិន​ត្រឹមតែ​សំដី​ថ្លោស​ជាង​មាឌ​ទេ ថែម​ទាំង​សំដី​ស្រទន់​បែប​ឈ្លើយ តែ​កុំ​ភ្លេចខ្លួន​ណា​ថា ភាព​ល្បី​នឹង​រូប​សម្រស់​របស់​មនុស្ស​យើង​ម្នាក់​ៗ វា​មាន​ដែន​កំណត់​របស់​វា​ណា​ប្អូន ហើយ​បង​សុំ​ជូនពរ​អោយ​សិស្ស​ប្អូន​នៅ​តែ​ល្បី​រហូត​កុំ​ធ្លាក់​ណា កុំ​មាន​អំនួត​ពេក ប្រ​យ​ត្ន័​តែ​ធ្លាក់​មក​វិញ សូ​ម្បី​តែ​ឆ្កែ​ក៏​វា​មិន​ហ៊ាន​មើល ព្រោះ​វា​ខ្លាច​ឆ្លង​សន្តាន​ថោក​នឹង​ចរិត​អន់​ជាង​វា​នោះ​អី ! ។

នាង​បញ្ជាក់​បន្ថែម​ថា មនុស្ស​ឥឡូវ​កាលណា​តែ​គេ​មើលងាយ​យើង​ពេក​ពេល​ខ្លះ​ទ្រាំ​បាន​សុខចិត្ត​ដើរ​ចេញ តែបើ​មើលងាយ​ខ្លាំង​ពេក មិន​អោយ​តំលៃ​ពិតជា​ទ្រាំ​អត់​បាន ។ ជា​ការ​កត់សម្គាល់​តារាចម្រៀង​អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​វិល​មក​កាន់​ក្បាល​មេក្រូ​បកស្រាយ​ចម្រៀង​ជា​ថ្មី​ឡើង​វិញ ក្រោយ​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​នាង​បាន​ទុក​ខ្លួនឯង​ចោល ដោយសារ​តែ​នាងរង​នូវ​ការ​បន្ទោស​បង្អាប់ (Bully) ពី​មហាជន​រូបរាង​ធាត់​មិន​ស្អាត​ដូច​មុន ។

តារា​រូប​នេះ ធ្លាប់​បាន​ទម្លាយ​រឿងរ៉ាវ​មួយ​នេះ​ទាំង​ទឹកភ្នែក នៅ​ពេល​ដែល​នាង​ធ្លាប់​ត្រូវ​បាន​គេ​បង្អាប់​ជា​បន្តបន្ទាប់​ដោយសារ​រូបរាង ។ នាង​ថា បើ​ទោះបីជា​មាន​ពាក្យ​ខ្លះ​ជា​ពាក្យ​តិះដៀល​ទាំង​មើលងាយ​បន្ទោស​បង្អាប់​ពី​បងប្អូន​មួយ​ចំនួន​តូច​មក​លើ​រូបរាង ឬ​ក៏​សម្រស់​របស់ខ្ញុំ​ជាដើម ក៏​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា ស្អប់​នឹង​ខឹង​ពួក​គាត់​ឡើយ ។

នាង​បញ្ជាក់​ថា ខ្ញុំ​តែងតែ​គិត មក​ពី​ពួក​គាត់​គឺ​គ្រាន់តែ​ចង់​ឃើញ idol គាត់​ល្អ​នឹង​ស្អាត​ដូច​ពី​មុន បើ​ទោះជា​ខ្ញុំ​មានកូន​ៗ​ដល់​ទៅ​បី​នាក់​ក៏​ដោយ ប៉ុន្តែ​អ្វី​ៗ​គ្រប់យ៉ាង​គឺ​វា​ស្ថិត​នៅ​លើ​ពេលវេលា​នឹង​ការ​តាំងចិត្ត​ព្រមទាំង​កំលាំងកាយ​នឹង​ចិត្តជា​ចំបង​ផង​ដែរ ! តែ​សំរាប់​ចិត្ត​របស់ខ្ញុំ គឺ​ពិតជា​មាន​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា តូចចិត្ត​ខូចចិត្ត​នឹង​ខ្លួនឯង​ខ្លាំង​ពិតមែន ទើបតែ​មួយ​រយៈ​ក្រោយ​នេះ ខ្ញុំ​មាន​កំលាំងចិត្ត​សារ​ជា​ថ្មី​មក​វិញ ហើយ​ក៏​មិន​ព្រម​ទុក​ខ្លួនឯង​ចោល​ទៀត​ដែរ ។

នាង​បន្ថែម​ថា កំលាំង​ចិត្តធំ​បំផុត​នោះ គឺ​កូន​ៗ​នឹង​ប្តី ព្រមទាំង​បងប្អូន​មិត្ត​ភ័ក្តិ និង FanFan ជា​ច្រើន​ដែល​តែងតែបាន​ផ្តល់​កំលាំងចិត្ត​មក​ដល់​ខ្ញុំ​រហូត តែ​អី​លូវ​ខ្ញុំ​ពិតជា​ធ្វើ​វា​បាន​សំរេច​ខ្លះ​ៗ​ហើយ ហើយ​ក៏​ត្រូវ​តែ​ធ្វើ​ដើម្បី​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​យើង​តែ​ម្តង ។

ក្រោយ​​ការ​សម្រក​រាង​ដែល​មើលទៅ​មាន​ភាព​ស្រស់​ស្អាត​ឡើង​វិញ​ហើយ​នោះ យក់ ថិ​តរ​ដ្ឋា ក៏​ចាប់ផ្តើម​មាន​ទីផ្សារ​សិល្បៈ​ឡើង​វិញ ដោយ​នាង​បាន​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​ច្រៀង​តាម​ភោជនីយដ្ឋាន និង​ក្លឹ​ប​កម្សាន្ត​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ