ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្កា​ហ្សា​ជិត​មាន​សន្តិ​ភាព​ហើយ​បន្ទាប់​ពី​ហាម៉ាស់​ទ​ទួល​យក​បទ​ឈប់​បា.ញ់

6 ខែ មុន

ទី​ក្រុង​ហ្កាហ្សា​៖ នៅ​ទី​បញ្ចប់​ ក្រុម​ហាម៉ាស់​ប្រកាស​ទទួល​យក​សំណើ​ឈប់​បាញ់​គ្នា​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ប្រទេស​អាមេ​រិក​ហើយ​​​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​។ សំណើ​នេះ​ដាក់​ជូន​ដោយ​ប្រេសិត​ពិសេស​របស់​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​មជ្ឈិម​បូព៌ា​ លោក​ស្ទីវ​ វីត​ខូស (Steve WItkoff)។ បើ​ដូច្នេះ​មែន​មាន​ន័យ​ថា​សន្តិ​ភាព​អាច​នឹង​កើត​មាន​ឆាប់​ៗ​នៅ​តំបន់​ហ្កាហ្សា​។ យោង​តាម​សំណើ​នេះ​…

ទី​ក្រុង​ហ្កាហ្សា​៖ នៅ​ទី​បញ្ចប់​ ក្រុម​ហាម៉ាស់​ប្រកាស​ទទួល​យក​សំណើ​ឈប់​បាញ់​គ្នា​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ប្រទេស​អាមេ​រិក​ហើយ​​​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​។ សំណើ​នេះ​ដាក់​ជូន​ដោយ​ប្រេសិត​ពិសេស​របស់​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​មជ្ឈិម​បូព៌ា​ លោក​ស្ទីវ​ វីត​ខូស (Steve WItkoff)។ បើ​ដូច្នេះ​មែន​មាន​ន័យ​ថា​សន្តិ​ភាព​អាច​នឹង​កើត​មាន​ឆាប់​ៗ​នៅ​តំបន់​ហ្កាហ្សា​។

យោង​តាម​សំណើ​នេះ​ ហាម៉ាស​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​ដប់​នាក់​ដើម្បី​ជា​ថ្នូរ​នឹង​អ៊ីស្រាអែល​យល់​ព្រម​ផ្អាក​វាយ​ប្រហារ​រយៈ​ពេល​៧០​ថ្ងៃ​។ ​ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​នៅ​ក្នុង​សំណើ​នោះ​និយាយ​ពី​ក្រុម​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​​ដប់​នាក់​ជា​ពីរ​ដំណាក់​កាល​។

ក្រៅពី​ផ្អាក​ប្រតិ​បត្តិ​ការ​សឹក​រយៈ​ពេល​៧០​ថ្ងៃ​ អ៊ីស្រាអែល​យល់​ព្រម​ដក​កង​ទ័ព​ថយ​​ចេញ​ពី​ជ្រោយ​ហ្កាហ្សា​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​អ៊ីស្រាអែល​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​នៅ​ឡើយ​ទេ​។​ ​ប្រភព​ខ្លះ​ទៀត​ឱ្យ​ដឹង​ថា​នៅ​ក្នុង​សំណើ​ឈប់​បាញ់​នោះ​ អ៊ីស្រាអែល​ក៏​យល់​ព្រម​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​ប៉ាឡេស្ទីន​ជា​ច្រើន​ផង​ដែរ​។

ពួក​គេ​​កំពុង​ជាប់​ពន្ធ​នា​គារ​អ៊ីស្រាអែល​។ នៅ​ក្នុង​ចំណោម​នោះ ទណ្ឌិត​ខ្លះ​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​ច្រើន​ឆ្នាំ ឬអស់​មួយ​ជីវិត​ ពីរ​ជីវិត​ឯណោះ​ដែល​ពួក​គេ​មិន​សង្ឃឹម​ថា​​មាន​ឱកាស​បាន​វិល​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​ឡើយ​។ ហេតុ​នេះ​​បើ​ពួកគេ​ត្រូវ​បាន​ដោះ​លែង​​ឱ្យ​មាន​សិទ្ធិ​សេរី​ភាព​ឡើង​វិញគឺ​​ប្រៀប​បាន​នឹង​ការ​រស់​ឡើង​វិញ​ ឬ​ចាប់​ជាតិ​ជា​ថ្មី​ដូច្នេះ​ដែរ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ