ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​យល់​ថា​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ក្ដៅ​លើ​ហា​វើត​ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ

2 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ចេញ​មុខ​ការ​ពារ​ចំណាត់​ការ​របស់​គាត់​ដែល​សម្រេច​ចិត្ត​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​សាកល​វិទ្យា​ល័យ​ហាវើត​។ ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​របស់​លោក​បាន​ចេញ​បញ្ជា​ឱ្យ​ហាវើត​ឈប់​ទទួល​និស្សិត​បរទេស​ឱ្យ​ចូល​រៀន​។ ប៉ុន្តែ​បទ​បញ្ជា​នេះ​ត្រូវ​ចៅ​ក្រម​មួយ​រូប​សម្រេច​ចិត្ត​ព្យួរ​ទុក​សិន​​តប​តាម​ពាក្យ​បណ្ដឹង​របស់​ហាវើត​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម និង​ដាក់​ជា​សំណួរ​ថាតើ​ហេតុ​អ្វី​បាន​ជា​ហាវើត​មិន​និយាយ​ថា​និស្សិត​បរទេស​ជិត​៣១%​កំពុង​រៀន​នៅ​សាលា​របស់​ខ្លួន​។ នៅ​ក្នុងចំណោម​នោះ​ ប្រទេស​ខ្លះ​មិន​មែន​ប្រទេស​ជា​មិត្ត​របស់​យើង​ទៅ​ទៀត​។ ​​លោក​សរ​សេរ​បន្ត​ទៀត​ថា​យើង​ចង់​ដឹង​ថា​តើ​និស្សិត​បរទេស​ទាំង​នោះ​មាន​នរណា​ខ្លះ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ចេញ​មុខ​ការ​ពារ​ចំណាត់​ការ​របស់​គាត់​ដែល​សម្រេច​ចិត្ត​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​សាកល​វិទ្យា​ល័យ​ហាវើត​។ ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​របស់​លោក​បាន​ចេញ​បញ្ជា​ឱ្យ​ហាវើត​ឈប់​ទទួល​និស្សិត​បរទេស​ឱ្យ​ចូល​រៀន​។ ប៉ុន្តែ​បទ​បញ្ជា​នេះ​ត្រូវ​ចៅ​ក្រម​មួយ​រូប​សម្រេច​ចិត្ត​ព្យួរ​ទុក​សិន​​តប​តាម​ពាក្យ​បណ្ដឹង​របស់​ហាវើត​។

លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម និង​ដាក់​ជា​សំណួរ​ថាតើ​ហេតុ​អ្វី​បាន​ជា​ហាវើត​មិន​និយាយ​ថា​និស្សិត​បរទេស​ជិត​៣១%​កំពុង​រៀន​នៅ​សាលា​របស់​ខ្លួន​។ នៅ​ក្នុងចំណោម​នោះ​ ប្រទេស​ខ្លះ​មិន​មែន​ប្រទេស​ជា​មិត្ត​របស់​យើង​ទៅ​ទៀត​។ ​​លោក​សរ​សេរ​បន្ត​ទៀត​ថា​យើង​ចង់​ដឹង​ថា​តើ​និស្សិត​បរទេស​ទាំង​នោះ​មាន​នរណា​ខ្លះ​។

លោក​ចាត់​ទុក​ថា​នេះ​ជា​សំណើ​សុំ​ដ៏​សម​រម្យ​បំផុត​ព្រោះ​រដ្ឋាភិបាល​បាន​ជះ​លុយ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ហាវើត​។ គ្រាន់​តែ​ប៉ុណ្ណឹង​ហាវើត​ធ្វើ​មិន​បាន​។ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​មាតុភូមិ​ លោក​ស្រី​គ្រីស្ទី ណូអែម (Kristi Noem) បាន​ចេញ​បញ្ជា​ទៅ​ហាវើត​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​និស្សិត​បរទេស​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​របស់​ខ្លួន​ត​ទៅ​ទៀត​ឡើយ​។

ហេតុ​នេះ ជោគ​វាសនា​របស់​និស្សិត​រាប់​ពាន់​នាក់​ដែល​កំពុង​រៀន​នៅ​ហាវើត​ត្រូវ​ហេល​ហាល​កណ្ដាល​ទី​មិន​ដឹង​ត្រូវ​គិត​យ៉ាង​ដូច​ម្ដេច​ទៀត​។ ​បើ​នៅ​ក្នុង​អំឡុង​ពេល​នេះ ពួក​គេ​មិន​អាច​ស្វះ​ស្វែង​រក​សាកល​វិទ្យាល័យ​ដទៃ​ដើម្បី​រៀន​ទេ​ ពួក​គេ​​អស់​សិទ្ធិ​ស្នាក់​នៅ​ប្រទេស​អាមេរិក​​ត​ទៅ​ទៀត​។ ប្រាក់​ចំណូល​របស់​ហាវើត​ដែល​បាន​ពី​ការ​បង់​ថ្លៃ​សិក្សា​ក៏​ត្រូវ​បាត់​បង់​អស់រលីង​។​​

រដ្ឋ​មន្ត្រី​រូប​នេះ​ធ្លាប់​បាន​ព្រមាន​តាំង​ពី​ខែ​មេសា​ថា​នឹង​បិទ​ខ្ទប់​មិន​ឱ្យនិស្សិត​បរទេស​​ចូល​រៀន​នៅ​ហាវើត​ទេ​លុះ​ត្រា​តែ​ហាវើត​ប្រគល់​ទៅ​ឱ្យ​រដ្ឋាភិបាល​នូវ​បញ្ជី​ឈ្មោះ​និស្សិត​បរទេស​ទាំង​ឡាយ​ណា​ដែល​ចូល​រួម​នៅ​ក្នុង​ចលនា​ហែ​បាតុកម្ម​ប្រឆាំង​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​​ជា​ទង្វើ​ខុស​ច្បាប់​ និង​ប្រកប​ដោយ​អំពើ​ហិង្សា​។ ប៉ុន្តែ​បទ​បញ្ជា​នេះ​ត្រូវ​ព្យួរ​ទុក​វិញ​បន្ទាប់​ពី​ហា​វើត​ដាក់​ពាក្យ​​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ឱ្យ​រដ្ឋា​ភិបាល​បញ្ឈប់​នូវ​អ្វី​ដែល​ហាវើត​ចាត់​ទុក​ថា​ប្រើ​ប្រាស់​ឥទ្ធិ​ពល​ និង​អំណាច​របស់​ខ្លួន​ដើម្បី​គាប​សង្កត់​ហាវើត។ ហាវើត​ថា​នេះ​ទង្វើ​​ខុស​ច្បាប់​ និង​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​។​ ​

រដ្ឋាភិបាល​កំពុង​​​ចាត់​វិធាន​ការ​បង្ក្រាប​សាកល​វិទ្យាល័យ​នានា​នៅ​តាម​មុខ​ព្រួញ​ជា​ច្រើន​។ ​រដ្ឋា​ភិបាល​យល់​ថា​បើ​​បណ្ដោយ​បែប​នេះ​ត​ទៅ​ទៀត ចលនា​ប្រឆាំង​នឹង​ជន​ជាតិ​ជ្វីប​/​អ៊ី​ស្រា​អែល​កាន់​តែ​រីក​ធំ​ទៅ​ៗ​រហូត​ដល់​​ទប់​ទល់​លែង​បាន​។ ​រដ្ឋាភិបាល​ក៏​​​លុប​ចោល​ទិដ្ឋាការ​​ និង​បណ្ដេញ​ចេញ​ពី​ប្រទេស​អាមេរិក​នូវ​ពួក​និស្សិត​បរទេស​ដែល​ចូល​រួម​ហែ​បាតុកម្ម​ប្រឆាំង​នឹង​សង្គ្រាម​អ៊ីស្រាអែល​នៅ​តំបន់​ហ្កា​ហ្សា​​។ រដ្ឋាភិបាល​​​ចោទ​ប្រកាន់​ថា​ការ​ហែ​បាតុកម្ម​របៀប​នេះ​មាន​ន័យ​ស្មើ​នឹងគាំទ្រ​​​ក្រុម​ហាម៉ាស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ