ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ប្រកាស​លុប​ចោល​ទណ្ឌ​កម្ម​ស៊ីរី​ដើម្បី​ឱ្យ​ប្រទេស​នេះកសាង​ជាតិ​ឡើង​វិញ

17 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖​ រដ្ឋាភិបាល​របស់​លោក​ត្រាំ​បាន​ចេញ​បទ​បញ្ជា​ថ្មី​មួយ​កាល​ពី​យប់​មិញ​ដើម្បីលុប​ចោល​នូវ​ទណ្ឌ​កម្ម​ដែល​ខ្លួន​ធ្លាប់​បាន​​ដាក់​លើ​ប្រទេស​ស៊ីរី​តាំង​ពី​ជំនាន់​លោក​អាល់​អាសាត​នៅ​ដឹក​នាំ​ប្រទេស​។​ ការ​សម្រេច​បែប​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​លោ​កត្រាំ​ទើប​តែ​ចាប់​ដៃ​ស្វាគមន៍​គ្នា​ជា​មួយ​ប្រ​ធា​នា​​ធិបតី​ស៊ីរី​ថ្មី​នៅ​​ប្រទេស​អារ៉ាប៊ី​សាអូឌីត​។ នៅ​ក្នុង​ឱកាស​នោះ លោក​ត្រាំ​​សន្យា​ថា​នឹង​លុប​ចោល​ទណ្ឌ​កម្ម​ដើម្បី​ឱ្យ​ស៊ីរី​មាន​ឱកាស​កសាង​ជាតិ​របស់​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​រង​គ្រោះ​​​​ដោយ​សារ​សង្គ្រាម​។​ ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​បាន​ចេញ​ប្រកាស​នីយ​ប័ត្រ​​​មួយ​សន្លឹក​​ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​វិស័យនានា​អាច​ធ្វើ​ប្រតិបត្តិ​ការ​ហិរញ្ញ​វត្ថុ​ជា​មួយ​រដ្ឋាភិបាល​ស៊ីរី​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សារ៉ា​ (al-Sharaa) ក៏​ដូច​ជា​ជា​មួយ​ធនា​គារ​ជាតិ​ស៊ីរី និង​សហ​គ្រាស​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ។ ​ប្រកាស​នីយ​​​ប័ត្រ​ដែល​មាន​ឈ្មោះ​ថា​ជី​អឹល​ម្ភៃ​ប្រាំ…

ទី​ក្រុង​វ៉ាស៊ីនតោន៖​ រដ្ឋាភិបាល​របស់​លោក​ត្រាំ​បាន​ចេញ​បទ​បញ្ជា​ថ្មី​មួយ​កាល​ពី​យប់​មិញ​ដើម្បីលុប​ចោល​នូវ​ទណ្ឌ​កម្ម​ដែល​ខ្លួន​ធ្លាប់​បាន​​ដាក់​លើ​ប្រទេស​ស៊ីរី​តាំង​ពី​ជំនាន់​លោក​អាល់​អាសាត​នៅ​ដឹក​នាំ​ប្រទេស​។​ ការ​សម្រេច​បែប​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​លោ​កត្រាំ​ទើប​តែ​ចាប់​ដៃ​ស្វាគមន៍​គ្នា​ជា​មួយ​ប្រ​ធា​នា​​ធិបតី​ស៊ីរី​ថ្មី​នៅ​​ប្រទេស​អារ៉ាប៊ី​សាអូឌីត​។ នៅ​ក្នុង​ឱកាស​នោះ លោក​ត្រាំ​​សន្យា​ថា​នឹង​លុប​ចោល​ទណ្ឌ​កម្ម​ដើម្បី​ឱ្យ​ស៊ីរី​មាន​ឱកាស​កសាង​ជាតិ​របស់​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​រង​គ្រោះ​​​​ដោយ​សារ​សង្គ្រាម​។​

ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​បាន​ចេញ​ប្រកាស​នីយ​ប័ត្រ​​​មួយ​សន្លឹក​​ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​វិស័យនានា​អាច​ធ្វើ​ប្រតិបត្តិ​ការ​ហិរញ្ញ​វត្ថុ​ជា​មួយ​រដ្ឋាភិបាល​ស៊ីរី​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សារ៉ា​ (al-Sharaa) ក៏​ដូច​ជា​ជា​មួយ​ធនា​គារ​ជាតិ​ស៊ីរី និង​សហ​គ្រាស​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ។ ​ប្រកាស​នីយ​​​ប័ត្រ​ដែល​មាន​ឈ្មោះ​ថា​ជី​អឹល​ម្ភៃ​ប្រាំ (GL25) អនុញ្ញាត​ឱ្យ​ធ្វើ​ប្រតិ​បត្តិ​ការ​ហិរញ្ញ​វត្ថុ​ឡើង​វិញ​នូវ​អ្វី​ដែល​ធ្លាប់​ហាម​ឃាត់​ក្រោម​ការ​ដាក់​ទណ្ឌ​កម្ម​កាល​ពី​ពេល​កន្លង​មក​។ ដូច្នេះ​មាន​ន័យ​ថា​ជា​ការ​លុប​ចោល​ទណ្ឌ​កម្ម​នោះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​រតនា​គារ​ជាតិ​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​រូប៊ីយ៉ូ (Rubio) ក៏​បាន​ចេញ​សេចក្ដី​អនុញ្ញាត​សិទ្ធិ​ពិសេស​រយៈ​ពេល​១៨០​ថ្ងៃ​ដើម្បី​ឱ្យ​​វិស័យ​ឯក​ជន​អាច​ទៅ​វិនិយោគ​នៅ​ប្រទេស​ស៊ីរី​ និង​ជួយ​សម្រួល​ការ​ផ្គត់​ផ្គង់​ភ្លើង​អគ្គិសនី​, ថាម​ពល, ទឹក​ស្អាត​, អនាម័យ និង​ជំនួយ​មនុស្ស​ធម៌​។ លោក​យល់​ថា​វិធាន​ការ​របស់​អាមេរិក​ថ្មី​នេះ​ជា​ការ​អនុវត្ត​តាម​ទស្សនៈ​វិស័យ​របស់​លោក​ត្រាំ​ដែល​ចង់​បង្កើត​សករាជ​ថ្មី​នៃ​ទំនាក់​ទំនង​អាមេរិក​-​ស៊ីរី​។ លោក​ត្រាំ​សង្ឃឹម​ថា​ក្រោយ​ការលុប​ចោល​ទណ្ឌ​កម្ម​នេះ រដ្ឋាភិបាល​ស៊ីរី​នឹង​កែ​សម្រួល​របៀប​ដឹក​នាំ​របស់​ខ្លួន​។

សូម​រំលឹក​ថា​ក្រោយ​ការ​ជួប​គ្នា​រវាង​លោក​ត្រាំ និង​ប្រធានា​ធិបតី​ស៊ីរី​នោះ, សេត​វិមាន​​ប្រកាស​ថា​​លោក​ត្រាំ​បាន​ស្នើ​សុំ​ឱ្យ​ស៊ីរី​កែ​សម្រួល​លក្ខ​ខណ្ឌ​១​ចំនួន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដក​ចេញ​វិញ​នូ​វ​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ជា​បណ្ដើរ​ៗ​។ ក្នុង​នោះ លោក​ស្នើ​សុំ​ឱ្យ​ស៊ីរី​លែង​អនុ​ញ្ញាត​ឱ្យ​មាន​កង​ទ័ព​បរទេស​បោះ​មូល​ដ្ឋាន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ត​ទៅ​ទៀត​, និរទេស​ចេញពី​ទឹក​ដី​ស៊ីរី​នូវ​ក្រុម​អ្នក​ដែល​លោក​​ហៅ​ថា​ជា​ក្រុម​ភេរវ​ករ​ប៉ាឡេ​ស្ទីន​ និង​ចូល​រួម​ជា​មួយ​អាមេរិក​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ក្រុម​អាយ​ស៊ីស​វិលមក​វិញ​​។

លោក​រូប៊ីយ៉ូ​ថ្លែង​បន្ថែម​ថា​លោក​ត្រាំ​​ផ្ដល់​ឱកាស​ឱ្យ​ស៊ីរី​លើក​កម្ពស់​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ផ្ទាល់​​ និង​ជា​មួយ​ប្រទេស​ជិត​ខាង​។ បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​របស់​ស៊ីរី​ប្រកាស​ស្វាគមន៍​យ៉ាង​កង​រំពង​។ ​ក្រសួង​​ការ​បរទេស​ស៊ីរី​ចាត់​ទុក​ថា​នេះ​ជា​ការ​ធ្វើ​ដំណើ​រ​នៅ​លើ​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាប់​វិបត្តិ​មនុស្ស​ធម៌ និង​វិបត្តិ​សេដ្ឋ​កិច្ច​នៅ​ប្រទេស​​ស៊ីរី​​។

ស៊ីរី​ថា​ខ្លួន​កំពុង​ស្វះ​ស្វែង​រក​កិច្ច​សហ​ការ​ល្អ​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​អស់​​នៅ​លើ​​ពិភព​​លោក​ដោយ​ផ្អែក​ទៅ​​លើ​គោល​ការណ៍​​​គោរព​គ្នា​ និង​មិន​ជ្រៀត​ជ្រែក​​កិច្ច​ការ​ផ្ទៃ​ក្នុង​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្រសួង​ការ​បរទេសស៊ី​រី​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​នយោបាយ​ការ​ទូត​ និង​ការ​សន្ទនា​គ្នា​ជា​កត្តា​ដ៏​សំខាន់​ និង​ដ៏​ល្អ​ប្រសើរ​បំផុត​ក្នុង​ការ​កសាង​ទំនាក់ទំនង​ដោយ​ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​គ្នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ