ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថត​វី​ដេ​អូ​តាម​​(Tik Tok)កាន់​ដា.វបង្អួត​ដៃ​គូ​ម្ខាង​ទៀតត្រូវ​ឃាត់ខ្លួន

59 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ថត​វី​ដេ​អូ​តាម​តិច​តុ​ក​(tik tok) កាន់​ដាវ បង្អួត​ដៃរ​គូរ​ម្ខាង​ទៀត បង្ហាញ​ក្បាច់​រាំ និង​ក្រ​វី​ដាវ​ថែម​ទៀត​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ដោយ​បានការ​ចង្អុល​ណែនាំ…

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ថត​វី​ដេ​អូ​តាម​តិច​តុ​ក​(tik tok) កាន់​ដាវ បង្អួត​ដៃរ​គូរ​ម្ខាង​ទៀត បង្ហាញ​ក្បាច់​រាំ និង​ក្រ​វី​ដាវ​ថែម​ទៀត​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ដោយ​បានការ​ចង្អុល​ណែនាំ ពី​លោកស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​។

ករណី​បង្ក្រាប​យុវជន​ក្មេង​ទំនើង​កាន់​ដាវ​ប​ង្អូ​តដៃ​គូរ​ទំនាស់​នេះ ដឹកនាំ​ដោយ​លោក​អធិការ​នគរ​បាល​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រែង​ត្រ​យឹ​ង​ឃាត់​មុខ​សញ្ញា​ក្មេង​ទំនើង​ម្នាក់​ដែល​បាន​ថត​វី​ដេ​អូ​សម្ដែង​ក្បាច់គុន ដាវ បង្អួត​ថត​បង្ហោះ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម tik tok និង​ចែកចាយ​បន្ដ​តាម​រយៈ គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ តារា សៀមរាប «ប្រឹង​ឡើងកូន កូន​ជិត​បាន​សម្រេច​ហើយ »​។​ការ​ឃាត់ខ្លួន​យុវជន​ទំនើង​នេះ​កាលពី ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥ ។

នគរបាល​បាន​បញ្ជាក់​ថា យុវជន​ដែល​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​មានឈ្មោះ អូន រ៉ុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូន​មក អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​សាកសួរ​និង​ចំណាត់ការ​នីតិវិធី​។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា នៅ​ចំពោះ​សមត្ថកិច្ច​នគរបាល​យុវជន​ក្មេង​ទំនើង​ខាងលើ​បាន​ទទួលស្គាល់​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ថត​វី​ដេ​អូ កាន់​ដាវ​និង​សម្ដែង​ក្បាច់​តាម​ចង្វាក់​វិជ្ជា​គុន​ដូច​វី​ដេ​អូ​ភាគ​ចិន ថត​នៅ​ចំណុច​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច រួច​បង្ហោះ​លើ​គណនី​Tik Tok របស់​ខ្លួន​ឈ្មោះ Kakav កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ ពិត​ប្រា​ដក​មែន គោលបំណង​ចង់​បង្អួត​ដល់​ដៃរ​គូរ​ម្ខាង​ទៀត​ត្រៀមលក្ខណៈ​កុំ​ព្រ​ហើន​។

បច្ចុប្បន្ន មុខសញ្ញា​យុវជន​ក្មេង​ទំនើង​រួម​ជាមួយ​វត្ថុ​តាង​ដាវ ទូរស័ព្ទ នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ