ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ ដាក់​ចេញ​ផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាញ ​ក្នុង​វិស័យ​ព័ត៌មាន ស្របតា​មកា​រវិ​វ​ឌ្ឍ​បច្ចេកវិទ្យា

14 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​ឯកឧត្តម នេត្រ ភក្ត្រា​ បាន​បញ្ជាក់​ថា ការ​ដាក់​ចេញផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាញ​ នៅ​ក្នុង​វិស័យ​ព័ត៌មាន គឺ​ដើម្បី​ឆ្លើយ​តប​តាម​ការវិ​វ​ឌ្ឍ…

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​ឯកឧត្តម នេត្រ ភក្ត្រា​ បាន​បញ្ជាក់​ថា ការ​ដាក់​ចេញផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាញ​ នៅ​ក្នុង​វិស័យ​ព័ត៌មាន គឺ​ដើម្បី​ឆ្លើយ​តប​តាម​ការវិ​វ​ឌ្ឍ នៃ​បច្ចេកវិទ្យា ក្នុង​ការ​ធានា​ប្រសិទ្ធភាព​ការងារ​ព័ត៌មាន និង​សោត​ទស្សន៍​នៅ​កម្ពុជា ​។

ការ​បញ្ជាក់​បែប​នេះ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​កម្រិត​មូលដ្ឋាន​លើក​ទី​១ ជូនដល់មន្ត្រីរាជការ​ នៃ​ក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ​នៅ​ឆ្នាំ​២០២៥​នេះ ក្រសួង​ព័ត៌មាន​បាន​ដាក់​ចេញ​ផែន​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ចំនួន​ជាង ៨០​វគ្គ ដើម្បី​ដើរ​ឱ្យ​ស្រប​ជាមួយនឹង​កា​រវិ​វ​ឌ្ឍ នៃ​ប​ច្ចេក​វិទ្យា កា​រវិ​វ​ឌ្ឍ​នៃ​សង្គម និង​តម្រូវការ​ធនធានមនុស្ស​ជំនាញ​ ក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​បន្ថែម​ថា ចំពោះ​កិច្ច​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​វិស័យ​ព័ត៌មាន ធ្វើ​ឡើង​ដើម្បី​ឆ្ពោះទៅ​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​រយៈ​ការ​ដាក់​ចេញ ​នូវ​ផែនការ​អភិវឌ្ឍ​មូលធន​មនុស្ស​ដែល​ក្រសួង​ព័ត៌មាន បាន​និង​កំពុង​អនុវត្ត​មិន​ត្រឹមតែ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សមត្ថភាព មន្ត្រីរាជការ​ស្រប​តា​មកា​រវិ​វត្ត ​នៃ​សង្គម​ជាតិ និង​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏​ជា​ការ​រៀបចំ នូវ កម្លាំង​បន្តវេន​ប្រកបដោយ​បុ​រេ​សកម្ម សកម្ម និង​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ​ផង​ដែរ ​។

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ថ្លែង​ថា ក្រសួង​ព័ត៌មាន មានមុខ​ងារ​ស្នូល ​ដែល​មាន​ភារកិច្ច​ដឹក​នាំ​គ្រប់គ្រង​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍​នៅ​កម្ពុជា ហើយ​ចំពោះ​មុខងារ​គាំទ្រ ក្រសួងព័ត៌មាន​ ក៏​ជា​ក្រសួង​មួយ ​ដែល​ជួយ​គាំទ្រ​ទៅ​លើ​ស្ថាប័ន​ដទៃ​ទៀត​។ ដូច្នេះ ដើម្បី​ពង្រឹង​តួនាទី​របស់​ក្រសួង​ព័ត៌មាន ដែល​ជា​អ្នក​ផ្តល់​ការ​គាំទ្រ​ទៅ​លើ​ក្រសួង ស្ថាប័ន​ដទៃ​នោះ គឺ​ត្រូវ​ចាប់ផ្តើមដំបូង​ពី​ការ​ពង្រឹងសមត្ថភាព​របស់​មន្ត្រីរាជការ​របស់​ខ្លួនឯង​ជា​មុន​សិន ​តាម​រយៈ​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អោយ​កាន់តែ​មាន​សមត្ថភាព​បន្ថែម​ទៀត ទៅ​លើ​ការ​អនុវត្ត​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ ​។

ឯកឧត្តម នេត្រ ភក្ត្រា បាន​បញ្ជាក់​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ នៃ​ក្រសួង​ព័ត៌មាន ឱ្យ​បាន​យល់​ច្បាស់កាន់តែ​ថា ​«​ការ​ធ្វើ​ព័ត៌មាន មិនមែន​ត្រឹមតែ​ធ្វើ​ព័ត៌មាន​ឱ្យ​តែ​បាន​នោះ​ទេ មិនមែន​ទៅ​យក​ព័ត៌មាន ផ្សព្វផ្សាយ ហើយ​សរសេរ​ព័ត៌មាន​ត្រឹមតែ​ឃើញ​នោះ​ទេ ក៏​ប៉ុន្តែការ​សរសេរ​ព័ត៌មាន​របស់យើង ​គឺ​ចាំបាច់​ណាស់​ ដែល​ត្រូវ​ដាក់​ជា​សំណួរ​ថា ​តើ​យើង​សរសេរ​ព័ត៌មាន​ដើម្បី​អ្វី ? តើ​មាន​គោលបំណង​អ្វី ? តើ​មាន​ផលប្រយោជន៍​អ្វី​សម្រាប់​អ្នក​អាន អ្នក​ស្តាប់​របស់​យើង ? អ្វី​ដែល​សំ ខាន់​ទៀត​នោះ នៅ​ពេល​ដែល​យើង​ផ្សាយ​ចេញ​ទៅ​វា​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​ នៅ​ក្នុង​ការងារ​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​របស់​យើង​»​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពេល​ដែល​ប្រព័ន្ធ​ទំនាក់ទំនង​ស​ង្គម​កំពុង​រីក​ចម្រើន ចិត្តគំនិត​របស់​ប្រជាជន ផ្លាស់​ប្តូរ​ទៅ​តាម​ពេលវេលាតាម​ប្រធានបទ និង​ទៅតាម​បរិបទ ​ដែល​កើតឡើង​។ ដូច្នេះ ក្នុង​នាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ត្រូវ​ផ្សាយ​ព័ត៌មាន​ពិត ត្រឹមត្រូវ​ទៅ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​គិតពិចារណា និង​ការ​ទទួលយក​ការ​យល់​ដឹង​ជុំ​វិញ​បញ្ហា​ដែ ល​កើត​មាន​ឡើង ដើម្បី​កុំឱ្យ​ប្រជាជន​ចាញ់បោក ឬ​ការ​បោកប្រាស់​តាម​រយៈ​ការ​ផ្សាយ​ព័ត៌មាន ដែល​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ជាតិ និង​បញ្ហា​ដទៃ​ផ្សេង​ទៀត ​។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​វាយតម្លៃ​ខ្ពស់​លទ្ធផល​ ដែល​ទទួល​បាន​ពិតជា​មាន​សារៈសំខាន់​ណាស់​ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​និង​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ព័ត៌មាន និ ង​សោត​ទស្សន៍ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ