លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ Somsak Thepsathin បានថ្លែងថា រោគ XEC ដែលបានបម្លែងមកពីរោគ Omicron ដែលជាធាងមួយនៃរោគកូវីដ១៩ មានល្បឿនឆ្លងលឿន៧ដងជាងជំងឺផ្តាសាយធម្មតាទៀត ។

នេះបើតាមការផ្សាយរបស់វេបសាយនៃកាសែតបាងកកប៉ុស្តិ៍របស់ថៃនៅថ្ងៃទី២១ ខែឧសភា នេះ ។ ប្រទេសថៃកំពុងតែឈឺក្បាលនឹងការបារម្ភអំពីការឆ្លងរាលដាលច្រើននៃមេរោគថ្មីនេះ ។ នៅក្នុងរយ:ពេល២១សប្តាហ៍នៃការរាតត្បាតមេរោគ XEC នេះ ទូទាំងប្រទេសថៃ មានអ្នកឆ្លងទាំងអស់ ១០៨ ៨៩១នាក់ និងមានអ្នកស្លាប់២៧ នាក់ ក្នុងនេះ ៨០ % ជាមនុស្សមានវ័យចំណាស់ ។

លោករដ្ឋមន្ត្រីសុខាភិបាលថៃ អោយផ្តោតការប្រុងប្រយ័ត្នលើមនុស្សចាស់ជរា អ្នកមានជំងឺប្រចាំកាយរីងរៃ និងសិស្សក្នុងសាលារៀន ។

ដូច្នេះ សូមប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា។ ក្រសួងសុខាភិបាលកម្ពុជាយើងក៏បានអំពាវនាវហើយដែរអោយបង្កើនការប្រុងប្រយ័ត្ន និងទៅចាក់វ៉ាក់សំងបង្ការជំងឺកូវីដ១៩៕
ចែករំលែកព័តមាននេះ