ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ត្រាក់ទ័រ​បុ​.​ក.​ក្មេ.ង.​ស្រី.​០២​នាក់​បងប្អូន​កំពុង​​ជិះ​កង់ ​ស្លា​.​ប់​បង របួស​ប្អូន

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​ស្លាប់ និង​ប្អូនស្រី​របស់​នាង​អាយុ​០៩​ឆ្នាំ រង​របួសស្រាល ដោយសារ​ត្រូវ​អ្នក​បើក​ត្រាក់ទ័រ​ខ្វាក់​ភ្នែក បើក​បុក​ពួក​នាង​ពីក្រោយ ពេល​នាង​កំពុង​ជិះ​កង់​ឌុ​ប​គ្នា និង​ស្រប​ទិស​គ្នា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០…

ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​ស្លាប់ និង​ប្អូនស្រី​របស់​នាង​អាយុ​០៩​ឆ្នាំ រង​របួសស្រាល ដោយសារ​ត្រូវ​អ្នក​បើក​ត្រាក់ទ័រ​ខ្វាក់​ភ្នែក បើក​បុក​ពួក​នាង​ពីក្រោយ ពេល​នាង​កំពុង​ជិះ​កង់​ឌុ​ប​គ្នា និង​ស្រប​ទិស​គ្នា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០ ឧសភា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ប្រយុទ្ធ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក តែ​អ្នក​បើក​ត្រាក់ទ័រ​រត់គេច​ខ្លួន​បាត់​ចោល​ត្រាក់
ទ័រ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ ម៉ៅ វ៉ា​ន់​
នី អាយុ​១១​ឆ្នាំ (​ស្លាប់​) និង​ឈ្មោះ ម៉ៅ វ​ណ្ណា អាយុ​០៩​ឆ្នាំ របួសស្រាល ជា​បងប្អូន​បង្កើត រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។

សេចក្ដីរាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ត្រាក់ទ័រ​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ខាងជើង លុះដល់​ចំណុច​កើតហេតុ មិនដឹង​យ៉ាងម៉េច បែរ​ទៅ​បុក​ពីក្រោយ​ក្មេង​ស្រី​០២​នាក់​បងប្អូន ដែល​កំពុង​ជិះ​កង់​ឌុ​ប​គ្នា ធ្វើ​ឲ្យ​ពួក​នាង​ស្លាប់​និង​របួស​តែ​ម្ដង ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​បន្ថែម​ថា ត្រាក់ទ័រ​នោះ​ទំនង​ទើប​បើក​ចេញពី​ចម្ការ ដោយ​មាន​ដឹក​ធុង​បាញ់ថ្នាំ​ខ្នាត​ធំ​ខាង​មុខ​ផង និង​ខាងក្រោយ​ផង ។ ប្រភព​បាន​បញ្ជាក់​ថា នៅ​ពេល​ដឹក​ធុង​បាញ់ថ្នាំ​ដ៏​ធំ និង​មាន​សម្ភារ​ផ្សេង​ៗ​នៅ​ចំ​ខាង​មុខ​តៃកុង​បែប​នេះ ធ្វើ​ឲ្យ​តៃកុង​ពិបាក​មើលផ្លូវ ពេល​ធ្វើ​ដំណើរ ។ ដូច្នេះ​ហើយ​ទើប​មើល​មិនឃើញ​អ្នក​ជិះ​កង​នៅ​ខាង​មុខ ក៏​បុក​ពេញទំហឹង​តែ​ម្ដង ។

ក្រោយ​ពេល​បុក​មនុស្ស​ស្លាប់ និង​របួស អ្នកបើកបរ​ត្រាក់ទ័រ​ខ្វាក់​ភ្នែក​រូប​នោះ ក៏​ឈប់​ហើយ​ចុះ​ដាក់​មេ​ប្រូច​បាត់​ពី​កន្លែង​កើតហេតុ នៅ​សល់​តែ​ត្រាក់ទ័រ​ទុក​ឲ្យ​សមត្ថកិច្ច​បើក​យក​ទៅ​ទុក​នៅ​អធិការ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ជន​បង្ក​ឲ្យ​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ