ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរនឹងបំពាក់ឧបករណ៍ការពាររន្ទះនៅអង្គរ​វត្ត និងតាមប្រាសាទនានា

5 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​ចេតនា​ការពារ​អាយុជីវិត​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ អាជ្ញាធរ​ខេត្ត នឹង​ដំឡើង​បន្ថែម​ទៀត​នូវ​ឧបករណ៍​ការពារ​រន្ទះ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត និង​នៅ​តាម​បណ្តា​ប្រាសាទ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​មាន​អ្នកទេសចរ​ដើរ​កម្សាន្ត​ច្រើន ដើម្បី​បង្កើន​ការ​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ពី​គ្រោះ​ធម្មជាតិ​មួយ​នេះ ។…

ខេត្តសៀមរាប ៖ ក្នុង​ចេតនា​ការពារ​អាយុជីវិត​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ អាជ្ញាធរ​ខេត្ត នឹង​ដំឡើង​បន្ថែម​ទៀត​នូវ​ឧបករណ៍​ការពារ​រន្ទះ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត និង​នៅ​តាម​បណ្តា​ប្រាសាទ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​មាន​អ្នកទេសចរ​ដើរ​កម្សាន្ត​ច្រើន ដើម្បី​បង្កើន​ការ​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ពី​គ្រោះ​ធម្មជាតិ​មួយ​នេះ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក លី វណ្ណៈ នាយក​រដ្ឋបាល​សាលាខេត្ត ប្រាប់​អ្នក​សារព័ត៌មាន ។

ជុំវិញ​គម្រោង​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​បន្ថែម​នេះ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ទៅ​ពិនិត្យ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ដោយ​ផ្ទាល់ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ ។

នៅ​ក្នុង​ការងារ​នេះ លោក លី វណ្ណៈ បញ្ជាក់​ថា ក្រុមការងារ​បាន​រក​ឃើញ​ថា អាជ្ញាធរ​ជាតិ​អប្សរា​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​បាន​មួយ​ចំនួន​ធំ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​គ្របដណ្ដប់​ពេញលេញ ដូច​ជា​នៅ​តាម​ផ្លូវ​ថ្មើរជើង​ជាដើម ។ លោក លី វណ្ណៈ បន្ថែម​ថា «​យើង​បាន​ចុះ​ពិនិត្យ​មើល ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ដាក់​ឧបករណ៍​ការពារ​រន្ទះ​បាន​មួយ​ចំនួន​ហើយ ប៉ុន្តែ​វា​មិន​គ្របដណ្តប់​ដល់​ផ្លូវ​ដើរ​នោះ​ទេ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ពេល​នេះ​បាន​ដឹកនាំ​ក្រុមការងារ​កង​វិស្វកម្ម ដើម្បី​ពិនិត្យ​មើល​ថា តើ​មាន​អ្វីខ្លះ​ដែល​អាច​បំពេញបន្ថែម​ទៀត នៅ​ចំណុច​ណា​ដែល​ខ្វះខាត ។ យើង​គ្រោង​ដាក់​នៅ​តាម​ប្រាសាទ​នានា​ផង​ដែរ ជា​ពិសេស ប្រាសាទ​ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ច្រើន​» ។

លោក លី វណ្ណៈ បន្ថែម​ទៀត​ថា ឯកឧត្តម ទៀ សីហា បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ​អប្សរា ប្រជុំ​ពិភាក្សា​គ្នា​ឱ្យ​បាន​លម្អិត​បន្ថែម​ទៀត ដើម្បី​កំណត់​ទីតាំង​ជាក់លាក់ ក្នុង​ការ​ដំឡើង​ឧបករណ៍​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ សំដៅ​រក្សា​សុវត្ថិភាព​១០០% ជូន​ដល់​អ្នកទេសចរ ព្រោះតែ​ខែ​នេះ ផ្គរ រន្ទះ មាន​ច្រើន និង​កាន់តែ​កាច​សាហាវ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ