ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់​ក្នុងភូមិ​ជាមួយ​គ្នា លុះ​មាន​ជ.ម្លោះ.​តិចតួច​ឈាន​​ដល់​ទាញ​កាំ.បិ.ត.​ផ្គា.ក់​កា​.​ប់

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នា​ប៉ុន្មាន​នាទី​ក្រោយ ពី​ទាញ​កាំ​បិត​ផ្គាក់​កាប់​ទៅ​លើ​អ្នក​ក្បែរ​ខាង​ម្នាក់​ទៀត​ឲ្យ​រង​របួស គ្រាន់តែ​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​បន្តិច​ប​ន្ទូ​ច កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៩ ឧសភា ស្ថិត​នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នា​ប៉ុន្មាន​នាទី​ក្រោយ ពី​ទាញ​កាំ​បិត​ផ្គាក់​កាប់​ទៅ​លើ​អ្នក​ក្បែរ​ខាង​ម្នាក់​ទៀត​ឲ្យ​រង​របួស គ្រាន់តែ​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​បន្តិច​ប​ន្ទូ​ច កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៩ ឧសភា ស្ថិត​នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឌឹ​ម រ៉ា​វីត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ប៉ិល ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ គូ​ជម្លោះ​នេះ រស់នៅ​ក្នុងភូមិ សង្កាត់​ជាមួយ​គ្នា​ខាងលើ ហើយ​ក៏​មាន​មុខរបរ​កម្មករ​ដូច​គ្នា​ដែរ ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​កើតហេតុ និង បន្ទាប់​ពី​ភរិយា​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង ។

សមត្ថកិច្ច​មិន​បាន​និយាយ​លំអិត​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​អំពើ​ហិង្សា​នេះ​ទេ ។ ហើយ​ក៏​មិន​ទាន់​មាន​សាក្សី​បំភ្លឺ​ជុំវិញ​ករណី​នេះ​ដែរ ។ គេ​គ្រាន់តែ​រាយការណ៍​បឋម​ថា ជន​ដៃដល់ និង​ជន​រង​គ្រោះ​បាន​ប៉ះទង្គិច​គ្នា​ដោយ​ពាក្យ​សម្ដី មុន​ពេល​ប្រើ​ហិង្សា​យ៉ាង​កំរោល ។

នៅ​ក្នុង​របាយការណ៍​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ផ្ទុះ​ជម្លោះ ស្រាប់តែ​ជនសង្ស័យ បាន​ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្គា​ត់​យ៉ាង​វែង​មក​កាប់​ជន​រង​គ្រោះ ត្រូវ​ចំ​កែងដៃ​ខាងឆ្វេង​បណ្ដាល​ឲ្យ​រង​របួស ។ គេ​មិន​ទាន់​មាន​ចម្លើយ​ពី​ជនសង្ស័យ​ទេ រហូត​ដល់​ពេល​នេះ​។ ប៉ុន្តែ​យ៉ាងណា ជនសង្ស័យ​រូប​នេះ កំពុង​ត្រូវ​បាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ពី​បទ «​ហិង្សា​ដោយ​បេ​ត​នា​មាន​ស្ថាន​ទម្ងន់ទោស​» ហើយ​ក៏​ពុង​សួរនាំ ដើម្បី​ចងក្រង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ