សង្គ្រាមអ៊ុយក្រែន៖ បន្ទាប់ពីស្ងាត់ស្ងៀមច្រើនថ្ងៃវិមានក្រឹមឡាំងប្រកាសនាថ្ងៃទី១៤ឧសភាថា ប្រធានាធិបតីរុស្សុីលោកវ្ល៉ាឌីមៀរពូទីនមិនទៅកាន់ប្រទេសតួកគីនាថ្ងៃទី១៥ឧសភាជួបជាមួយសមភាគីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីឡើយ។
វិមានក្រឹមឡាំងលាតត្រដាងកាលពីយប់ថ្ងៃទី១៤ឧសភាថា បណ្ដាសមាជិកគណៈប្រតិភូរុស្សុីដែលទៅកាន់ក្រុងអីុស្តង់ប៊ុល ពុំមានឃើញឈ្មោះលោកពូទីន ដែលប្រធានាធិបតីអ៊ុយក្រែនបានស្នើជួបគ្នាឡើយ។ គណៈប្រតិភូរុស្សុីនោះដឹកនាំដោយលោកវ្ល៉ាឌីមៀរមេឌីនស្គី ទីប្រឹក្សាប្រធានាធិបតី អនុរដ្ឋមន្ត្រីការបរទេសលោកមីខាអីុលហ្គាលូហ្សុីននិងអនុរដ្ឋមន្ត្រីការពារប្រទេសលោកអាឡិចសាន់ដ្រ៍ហ្វូមីន។ នេះបើតាមបញ្ជីឈ្មោះរបស់វិមានក្រឹមឡាំង។ ទីប្រឹក្សាការទូតរបស់លោកពូទីនគឹលោកអីុអូរីអ៊ូឆាកូវអះអាងតាមទូរទស្សន៍រុស្សុីថា គេរង់ចាំដែលការចរចាកើតមាននាពេលព្រឹកហើយបញ្ហានយោបាយនិងបច្ចេកទេស ត្រូវបានលើកឡើង។
ខាងផ្នែកអ៊ុយក្រែនវិញលោកហ្សេឡេនស្គីត្រូវជួបនាក្រុងអង់ការ៉ាជាមួយប្រមុខរដ្ឋតួកគីលោករីសីុបតៃយីបអ័រដូហ្គាន។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរូប៊ីយ៉ូ ត្រវមកកាន់ក្រុងអីុស្តង់ប៊ុលនាថ្ងៃទី១៦ឧសភា ដោយលោកថាលោកក៏មិនទាន់ច្បាស់ដែរលកាលបរិច្ឆេទនៃការចរចារវាងរុស្សុិនិងអ៊ុយក្រែនថា តើប្រព្រឹត្តទៅនាថ្ងៃណាច្បាស់ដែរ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះលោកហ្សេឡេនស្គីបានអំពាវនាវជាច្រើនលើក ដល់លោកពូទីនមកចូលរួមដោយផ្ទាល់ក្នុងការចរចា។ ជាអន្តរជាតិមេដឹកនាំច្រើនរូបក៏អំពាវនាវដែរដល់ប្រមុខវិមានក្រឹមឡាំងឲ្យធ្វើដំណើរទៅកាន់តួកគី។ ប្រធានាធិបតីប្រេសីុលលោកល្វីសអីុណាស្យូលូឡាដាសីុលវ៉ា បានអំពាវនាវជាពិសេសដល់លោកពូទីនឲ្យទៅចូលរួមក្នុងការចរចា។
តាមកាសែតញូវយ៉កថែមថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ លើកឡើងពីការចរចានៅក្រុងអីុស្តង់ប៊ុលរវាងរុស្សុីនិងអ៊ុយក្រែនថា ចូរកុំមើលស្រាលចំពោះទិវាថ្ងៃទី១៥ឧសភានៅក្រុងអីុស្តង់ប៊ុល។ លោកត្រាំងលើកពីសារសំខាន់នៃការចរចាដោយផ្ទាល់នោះរវាងរុស្សុីនិងអ៊ុយក្រែនដែលគ្រោងធ្វើនៅតួកកីនាថ្ងៃទី១៥ឧសភា។ លោកថាក្ដីសង្ឃឹមនៃការចរចានោះពិតជាធំធេងពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០២២មក តែវិមានក្រឹមឡាំងប្រកាសនាយប់ថ្ងៃទី១៤ឧសភាថាលោកពូទីនមិនមកចូលរួមឡើយ។ បែបនេះប្រធានាធិបតីអាមេរិកក៏មិនទៅដែរ។
បន្ទាប់ពីសំណើចរចានោះទាំងលោកពូទីនទាំងលោកហ្សេឡេនស្គីសុទ្ទតែអះអាងពីការទៅចូលរួម ក៏ដូចជាលោកដូណាល់ត្រាំ។ គណៈប្រតិភូរបស់រុស្សុីបានបង្ហាញរួចហើយនៅតែខាងអ៊ុយក្រែន។ ដោយអវត្តមានរបស់លោកពូទីនវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែនក៏មិនធានាដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរ៉ូប៊ីយ៉ូមានវត្តមាននៅតួកគីនាថ្ងៃទី១៥ឧសភា ចំណែកបេសកជនពិសេសអាមេរិកនិងបេកជនអាមេឹរិកប្រចាំអ៊ុយក្រែនក៏ជាតំណាងអាមេរិកមកកាន់ក្រុងអីុស្តង់ប៊ុលដែរ៕
ចែករំលែកព័តមាននេះ