ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា ទ​ម្លា​.​យ​សារ​សម្លេង​អតីត​តារា​សម្តែង​ម្នាក់​ឆាត​សុំ​លុយ​១០​ម៉ឺន​រៀល​ទិញ​ថ្នាំ​ព្យាបាលជំងឺ​

9 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​បានឃើញ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទម្លាយ​សារ​សម្លេង​របស់​អតីត​តារា​សម្តែង​ធ្លាប់​ល្បីឈ្មោះ​មួយ​រូប​ឆាត​ទៅ​សុំ​លុយ​អ្នក​នាង ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ ។ សារ​សម្លេង​ដែល​អ្នក​នាង…

​រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​បានឃើញ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទម្លាយ​សារ​សម្លេង​របស់​អតីត​តារា​សម្តែង​ធ្លាប់​ល្បីឈ្មោះ​មួយ​រូប​ឆាត​ទៅ​សុំ​លុយ​អ្នក​នាង ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ ។

សារ​សម្លេង​ដែល​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ គឺជា​លោក ចាន់​រិ​ទ្ធ មេធា​នី ដែល​ធ្លាប់​ជា​តារា​សម្តែង​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ។ តាម​រយៈ​សារ​សម្លេង​នោះ លោក ចាន់​រិ​ទ្ធ មេធា​នី បាន​ឆាត​សុំ​លុយ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ចំនួន​១០​ម៉ឺន​រៀល ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ដែល​ជា​ជំងឺ​ប្រចាំ​កាយ​របស់​លោក ។

លោក ចាន់​រិ​ទ្ធ មេធា​នី បាន​លើក​ឡើង​តាម​រយៈ​សារ​ជា​សម្លេង​ថា លោក​ស្នើ​សុំ​អ្នក​ម្តាយ (​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា​) បាន​លុយ​១០​ម៉ឺន​រៀល ដើម្បី​ទិញ​ថ្នាំលេប ព្រោះ​ឥឡូវ​លោក​ដាច់​ហើយ ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន មុខរបរ​រកស៊ី​របស់​លោក គឺ​រក​មិនសូវ​បាន ហើយ​ឥឡូវ​អស់​ថ្នាំលេប​ទៀត អ​ញ្ចឹ​ង​សុំ​អ្នក​ម្តាយ​១០​ម៉ឺន ដើម្បី​មក​ដោះស្រាយ​ទិញ​ថ្នាំ​លើសឈាម និង​ទឹកនោមផ្អែម ។

ជា​ការ​ឆ្លើយ​តប អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ហ៊ឺ​ម បង​អើយ​បង បង​ព្យាយាម​ឆាត​ទៅ​ពឹង​គេ ផ្តាំ​តាម​គេ​អោយ​ជួយ​ប្រាប់​ប្អូន បង​ហៅ​ខ្ញុំ​អ្នក​ម្តាយអ​ញ្ចឹ​ង បាប​ប្អូន​ណាស់​បង ប្អូន​ជួយ​តាម​លទ្ធភាព ព្រោះ​ឥឡូវ​ប្អូន​ត្រូវការ​ប្រឹង​រកស៊ី ដើម្បី​ជីវភាព​ផ្ទាល់ខ្លួន ប្អូន​មិន​អាច​ចេះ​តែ​ជួយ​យកអាសារ​គេ រហូត​ភ្លេច​ជួយ​ខ្លួនឯង​ដូច​មុន​ទេ ប្អូន​ជូនពរ​បង​ឆាប់​ជា និង មាន​សុខភាព​ល្អ កំលាំង​មាំមួន ។

ជា​ការ​កត់សម្គាល់​នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អតីត​តារា​សម្តែង​លោក ចាន់​រិ​ទ្ធ មេធា​នី បាន​លើកដៃ​សុំ​លុយ​ទៅ​អ្នកសិល្បៈ ពោល​កន្លង​មក លោក​ក៏​ធ្លាប់​សុំ​ការ​ជួយ​ពី​អតីត​តារា​សម្តែង​រួម​ជំនាន់ គឺ​លោក ខៃ ប្រសិទ្ធ តាម​រយៈ​លោក សា​វី​ន ហ្វី​លី​ព ផង​ដែរ ។

ដោយសារ​ធ្លាក់ខ្លួន​ទីទាល់​ខ្លាំង ត្រឹម​រត់​ម៉ូតូ​កង់​បី ដើម្បី​ច​ញ្ចឹ​ម​ជីវិត​ស្ទើរ​មិន​គ្រប់ រួម​ផ្សំ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ​ផង​នោះ លោក ចាន់​រិ​ទ្ធ មេធា​នី បាន​ស្នើ​សុំ​ទៅ​លោក សា​វី​ន ហ្វី​លី​ព អោយ​ជួយ​រូប​លោក​ផង ។

ពាក់ព័ន្ធ​រឿង​នេះ តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព ធ្លាប់​បាន​លើក​ឡើង​តាម​រយៈ​បណ្តាញ​សង្គម​ថា លោក ចាន់​រិ​ទ្ធ មេធា​នី តារា​សម្ដែង​ជើង​ចាស់​ជំនាន់​លោក ខៃ ប្រសិទ្ធ ពេល​នេះ កំពុង​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​កំពុង​វាយលុក ។ គាត់​បាន​ផ្ញើ​សារ​សំឡេង​មក​ខ្ញុំ ប្រាប់​ឱ្យ​ខ្ញុំ​ជួយ​ប្រាប់​ទៅ​មិត្ត​សិល្បករ​ដទៃ​ទៀត ដែល​មាន​ជីវភាព​រស់នៅ​ប្រសើរ​ជាង​គាត់​ឱ្យ​ជួយ​គាត់​ផង ព្រោះ​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត ជា​ពិសេស គឺ​លោក ខៃ ប្រសិទ្ធ មេត្តា​ជួយ​គាត់​ផង ។

លោក​សា​វិ​ន ហ្វី​លី​ព បាន​បញ្ជាក់​ថា ខ្ញុំ​ធ្លាប់​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​របស់ខ្ញុំ ជួយ​គាត់​ច្រើន​ដង​មក​ហើយ​កាលពី​លើក​មុន​ៗ ។ ភ្ជាប់​ជាមួយ​ការ​ស្នើ​នេះ លោក​ក៏​បាន​ផ្តល់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ដើម្បី​អោយ​បងប្អូន​សប្បុរសជន​ណា ដែល​ចង់​ជួយ​គាត់ គឺ​តាម​រយៈ​លេខ​ទូរស័ព្ទ​លេខ
012 567 533 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ