ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែននិងរុស្សុីដោះដូរឈ្លើយសឹកគ្នា​ដល់៤១០នាក់

19 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោម​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អេ​មី​រ៉ាត់់​អា​រ៉ាប់​រួម រុ​ស្ស៊ីនិង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​៧​ឧសភា បាន​ធ្វើការ​ដោះ​ដូរ ឈ្លើយសឹក​គ្នា​ដ៏​ច្រើន​ពុំ​ធ្លាប់​មាន​ដល់​៤១០​នាក់​។ ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ជិត​ព្រំដែន​ខាងជើង​របស់​ប្រទេស​ទាំង​២​។ ឈ្លើយសឹក​អ៊ុយ​ក្រែ​ន​ដែល​ដោះ​លែង​ត្រូវ​បាន​ទទួល​ក្នុង​ពិធី​មួយ​នៅ​មន្ទីរពេទ្យ​តំបន់​ឈ័​រ​នី​ហី​ុ​វ​អ៊ុយ​ក្រែ​ន​។ នៅ​ទីនោះ​បណ្ដា​គ្រួសារ​អ៊ុយ​ក្រែ​ន បាន​លើក​ទង់ជាតិ​និង​រូបថត​របស់​សាច់ញាតិ​ដែល​បាត់​ខ្លួន​ដោយ​គ្មាន​សង្ឃឹម​ទទួល​បាន​ដំណឹង​នានា​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោម​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អេ​មី​រ៉ាត់់​អា​រ៉ាប់​រួម រុ​ស្ស៊ីនិង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​៧​ឧសភា បាន​ធ្វើការ​ដោះ​ដូរ ឈ្លើយសឹក​គ្នា​ដ៏​ច្រើន​ពុំ​ធ្លាប់​មាន​ដល់​៤១០​នាក់​។

ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ជិត​ព្រំដែន​ខាងជើង​របស់​ប្រទេស​ទាំង​២​។ ឈ្លើយសឹក​អ៊ុយ​ក្រែ​ន​ដែល​ដោះ​លែង​ត្រូវ​បាន​ទទួល​ក្នុង​ពិធី​មួយ​នៅ​មន្ទីរពេទ្យ​តំបន់​ឈ័​រ​នី​ហី​ុ​វ​អ៊ុយ​ក្រែ​ន​។ នៅ​ទីនោះ​បណ្ដា​គ្រួសារ​អ៊ុយ​ក្រែ​ន បាន​លើក​ទង់ជាតិ​និង​រូបថត​របស់​សាច់ញាតិ​ដែល​បាត់​ខ្លួន​ដោយ​គ្មាន​សង្ឃឹម​ទទួល​បាន​ដំណឹង​នានា​។ គ្រួសារ​មួយ​ចំនួន​បាន​នាំ​គ្នា​មក​ដោយ​សង្ឃឹមថា ក្នុង​ចំណោម​ឈ្លើយសឹក​ដែល​ត្រូវ​ដោះ​លែង​អាច​មាន​សាច់ញាតិ​ពួក​គេ​ដែរ​។​ក្នុង​ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ដ៏​ច្រើន​នោះ ខាង​អ៊ុយ​ក្រែ​ន​មាន​២០៥​នាក់ និង​ខាង​រុ​ស្សុ​ី​មាន​២០៥​នាក់​ដូច​គ្នា​។

មុន​ពេល​ចូល​ជា​ធរមាន​នៃ​បទ​ឈប់​បាញ់​គ្នា​ដែល​រុ​ស្សុ​ី​ប្រកាស​ជា​ឯកតោភាគី ដ្រូ​ន​ដល់​ជាង​២០០​គ្រឿង​និង​មី​សី​ុ​ល​៥​គ្រាប់​ត្រូវ​បាន រុ​ស្សុ​ី​ប្រើ​វាយប្រហារ​ល​អ៊ុយ​ក្រែ​ន កាលពី​យប់​ថ្ងៃ​ទី​៦​មក​៧​ឧសភា​។ រដ្ឋធានី​អ៊ុយ​ក្រែ​នទី​ក្រុង​គៀវ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​។ ការ​វាយប្រហារ​នា​ពេល​យប់​នោះ​នាំ​ឲ្យ​ប្រជាជន​ក្រុង​គៀវ​ជ្រួលច្របល់ ដោយសារ​ស្នូរ​សី​ុ​រ៉ែ​ន​ប្រកាស​អាសន្ន​៦​លើក​និង​ស្នូរ​ផ្ទុះ​ខ្លាំង​ៗ​ច្រើន​លើក​រង្គើរ​ក្រុង​គៀវ​។ ដំបូង​ទីក្រុង​នោះ​រង​ការ​វាយប្រហារ​ដោយ​មី​សី​ុ​ល​និង​បន្ទាប់​មក​ដោយ​ហ្វូង​ដ្រូ​ន​រុ​ស្សុ​ី​។

ក្នុង​ការ​វាយប្រហារ​ទាំងនេះ​តាម​តុល្យការ​មួយ​ថា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​សត្វ​ចិញ្ចឹម​ជា​ច្រើន​ក៏​ត្រូវ​ងាប់​ដែរ​។ ក្រៅពី​នេះ​មនុស្ស​ច្រើន​នាក់​រង​របួស​។ ការ​វាយប្រហារ​ទាំងនេះ​របស់​រុ​ស្សុ​ី​កើត​មាន​២​ស​ប្ដា​ហ៍ បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ទ្រង់ទ្រាយ​ធំ​របស់​អ៊ុយ​ក្រែ​ន​លើ​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ទី​២៤​មេ​សា​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់​និង​របួស​ប្រមាណ​១០០​នាក់​ទៀត​។
អ៊ុយ​ក្រែ​ន​បន្ត​វាយប្រហារ​ដោយ​ដ្រូ​ន នៅ​រុ​ស្សុ​ី នាំ​ឲ្យ​មានការ​រឹតត្បិត​បណ្ដោះអាសន្ន​និង​ការ​ពង្វាង​ការ​ហោះហើរ​នៃ​យន្តហោះ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ ក្រុង​មូ​ស្កូ​CHEREME​TIEVO៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ