ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​មួយ​ខ្នង​ហ្មត់​ទាំង​កណ្ដាល​ថ្ងៃ ដោយសារ​ទុ​ស្សែ​ខ្សែភ្លើង

18 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រៅពី​ផ្ទះ​មួយ​ខ្នង​ដ៏​ធំ​ឆេះ​ក្លាយជា​ផេះ​នៅ​មានទ្រព្យ​សម្បត្តិ ឯកសារ​គ្រួសារ រួម​ទាំង​ឯកសារ​ដីធ្លី​ជា​ច្រើន​ច្បាប់​ទៀត ក៏​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យក​អស់​គ្មាន​សល់​ដែរ ដោយសារ​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ឧសភា…

ខេត្តបាត់ដំបង ៖ ក្រៅពី​ផ្ទះ​មួយ​ខ្នង​ដ៏​ធំ​ឆេះ​ក្លាយជា​ផេះ​នៅ​មានទ្រព្យ​សម្បត្តិ ឯកសារ​គ្រួសារ រួម​ទាំង​ឯកសារ​ដីធ្លី​ជា​ច្រើន​ច្បាប់​ទៀត ក៏​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យក​អស់​គ្មាន​សល់​ដែរ ដោយសារ​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ឧសភា នៅ​ភូមិ​តាថុក ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ។ នេះ​បើ​យោង​លើ​សេចក្ដី​រាយ​ការ​ណ៏​ពី​មន្ត្រី​មូលដ្ឋាន ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ហិនហោច​ដោយ​គ្រោះ​អគ្គិភ័យ​នោះ មាន​ទំហំ ៥​ម៉​x៦​ម៉ និង​មាន​ត​សំ​យ៉ាប​ចេញ​សងខាង​ថែម​ទៀត​យ៉ាង​ធំ ដែល​មាន​ម្ចាស់វ័យ​ចំណាស់​ៗ​ឈ្មោះ នេ​ត នូ អាយុ​៧២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ឹប ហ៊ីង អាយុ​៧០​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​នានា នៅ​កន្លែង​កើតហេតុ រួម​ទាំង​ការ​ផ្ដល់​ចម្លើយ​បឋម​ពី​ម្ចាស់ផ្ទះ​ផង អគ្គិភ័យ​ដ៏​សាហាវ​នេះ ទំនង​កើតឡើង​ដោយសារ​ការ «​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​» ទើប​ឆេះ​រាលដាល​ពេញ​ផ្ទះត្រឹ​ន​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ លំនៅ​ឋាន​ទាំងមូល​រួម​ទាំង​ទ្រព្យសម្បត្តិ​ផង ក្លាយជា​ផេះ​អស់​គ្មាន​សល់ ។

បើ​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ដែរ​ថា អគ្គិភ័យ​ខាងលើ​នេះ មាន​កម្លាំង​ខ្លាំង ឆេះ​លឿន​បំផុត សូ​ម្បី​អ្នក​ភូមិ​ក៏​ជួយ​អន្តរា​គម​ន៏​មិន​ទាន់​ពេល​ដែរ ដោយសារ​តែ​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ពី​គេឯង ។ ដោយឡែក កម្លាំង​សមត្ថកិច្ច​វិញ បាន​ចេញ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ។
បើ​និយាយ​ពី​តុល្យការ​នៃ​ការ​ខូចខាត ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា គឺ «​អស់ទាំង​ស្រុង​តែ​ម្ដង​» ។ របាយ​ការ​សមត្ថកិច្ច បាន​ស្រង់​សម​ម្ដី​ជន​រង​គ្រោះ​ថា ផ្ទះ​មួយ​ខ្នង​ត្រូវ​ខូចខាត​ទាំងស្រុង​។

ក្រៅពី​អស់​ផ្ទះ​០១​ខ្នង នៅ​មានទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត​ដូច​ជា​៖ ឯកសារ​គ្រួសារ ឯកសារ​ដីធ្លី​(​ប្លង់​ដី​)​ចំនួន​០៥​ច្បាប់ ប្រាក់​ខ្មែរ​ជិត​០២​លាន​រៀល ក្រវិល​មាស​០១​ជី ស្រូវពូជ​០២​តោន ម៉ាស៊ីនភ្លើង​០១​គ្រឿង គ្រែ​ឈើ​សម្រាប់​សាងសង់​ផ្ទះ អង្ករ​៥០​គីឡូក្រាម​កាត​គ្រី​ម៉ូតូ​ចំនួន​០២​សន្លឹក សម្លៀក​បំពាក់​ទាំងអស់ ដែល​នៅ​ក្នុងផ្ទះ រួម​ទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

យ៉ាងណា​ក្ដី ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ ដើម្បី​ពិនិត្យ​សួរនាំ​ជន​រង​គ្រោះ​អំពី​ការ​ខាតបង់ និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ដល់​ក្រុម​គ្រួសារ​វ័យ​ចំណាស់​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ