ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​​បិទភ្នែ.កជិតឈឹង! ទុកឱ្យ​ក្រុម​​ឈ្មួញ​ដឹក​ស៊ុតមាន់​លោ.តឆ័ត្រ​មក​ពី​វៀត​ណាម

5 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​៖ ជា​ករណី​កើតឡើង​ដដែល​ៗ ដែល​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តតាកែវ ពិសេស​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ញ៉ឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ និង​លោក ថៃ លី…

ខេត្តតាកែវ​៖ ជា​ករណី​កើតឡើង​ដដែល​ៗ ដែល​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តតាកែវ ពិសេស​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ញ៉ឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ និង​លោក ថៃ លី ប្រធាន​ការិយាល័យ​បសុព្យាបាល ក្នុង​ការ​បង្ក្រាប​បទល្មើស​ដឹក​ស៊ុតមាន់​ស៊ុតទា ឆ្លង​ដែន​មក​ពី​ប្រទេស​វៀតណាម ឆ្លងកាត់​ខេត្តតាកែវ​ អត់ច្បាប់ ដោយរលូន សង្ស័យបានច្បាប់លោកតាស្រម៉ូម?

ជាក់ស្តែង កាលពី​ប៉ុន្មាន​ថ្ងៃមុន ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​អគ្គដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ ជាមួយ​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ខែឧសភា ឆ្នាំ​២០២៥​បាន ឃាត់​ចាប់​រថយន្ត ៣​គ្រឿង ម៉ាក SANGYONG និង ISTANA ដឹង​ស៊ុតមាន់ គ្មាន​ច្បាប់​អនុញ្ញាត​អ្វី​ទាំងអស់ ជាង ១២​ម៉ឺន​គ្រាប់ ដឹក​ចេញ​មក​ពី​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ខេត្តតាកែវ​ មកចាប់បាននៅរាជធានីភ្នំពេញទៅវិញ…ហេ! ហេ!

យោង​តាម​លោក ហ៊ុន សា​រ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook បាន​ឲ្យ​ដឹង​ថា ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ ជាមួយ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ បាន​ចុះ​ឃាត់ ចាប់​រថយន្ត ៣​គ្រឿង ម៉ាក​SSANGYONG ISTANA ដោយ​មាន​៖ រថយន្ត​ទី​១ ដឹក​ស៊ុតមាន់​ចំនួន ១៦០​ដុំ ស្មើនឹង ៤៨០០០​គ្រាប់ ឃាត់​ជិត​រង្វង់​មូល​គួ​ស្រូវ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ រថយន្ត​ទី​២ ដឹក ស៊ុតមាន់​ចំនួន ១៥០​ដុំ ស្មើនឹង​៤៥០០០​គ្រាប់ ឃាត់​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ រថយន្ត​ទី​៣ ដឹក​ស៊ុតមាន់​ចំនួន ១០០​ដុំ ស្មើនឹង​៣០០០០​គ្រាប់ ឃាត់​លើ​ផ្លូវជាតិ​លេខ​២ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ​។ រថយន្ត​ខាងលើ​បាន​ដឹក​ស៊ុតមាន់​ចេញពី​ប្រទេស​វៀតណាម តាម​ច្រក​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ ឆ្ពោះ​មក​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​។​ 

ក្រោយ​ការ​ឃាត់​រថយន្ត​ខាងលើ ក្រុមការងារ បាន​នាំ​យក​វត្ថុ​តាំង បទល្មើស មក​រក្សារ​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​។

លោក ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តតាកែវ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃនេះ​បាន​ទេ ពាក់ព័ន្ធ​ទៅ​ការ​នាំ​ស៊ុតមាន់ ដោយ​ខុសច្បាប់ ពី​ប្រទេស វៀតណាម​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គិរីវង់​ ខេត្តតាកែវ បែរជាខាងភ្នំពេញចាប់ទៅវិញ ។​

ដោយឡែក លោក នួន សា​រ៉ែ​ន ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន របស់ សាលាខេត្ត​តាកែវ ក៏​មិន​អាច​សុំ ការ​បំភ្លឺ​ឬ​ពន្យល់​បកស្រាយ​បាន​នៅឡើយ​នោះ​ទេ សង្ស័យច្បាប់របស់លោកតាស្រម៉ូមទេដឹង បានជាមើលអត់ឃើញ ។

គូសបញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ក្រុម​អន្តរាគមន៍ បង្ក្រាប​បទល្មើស ចលនា​សត្វ​ចាប់ ក្រុម​ឈ្មួញ​លួច​នាំ​ចូល ស៊ុតមាន់ ទា ចូល​មក​លក់​នៅ​លើ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​។ ហើយ​ការ​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​នេះ ដូច​ជា​មិន​មានការ​ទប់ស្កាត់ ហាមឃាត់ ឬ​ត្រួតពិនិត្យ ឱ្យ​បាន​ត្រឹមត្រូវ​ពី​មន្ត្រី​ពាក់ព័ន្ធ​នោះ​ទេ​ ។ ឱ! ខេត្តតាកែវអើយ…ហេ! ហេ! ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ