ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន និង​អាមេរិក​ត្រៀម​ចុះ​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​នៅ​ក្នុង​រាត្រី​នេះ​

7 ខែ មុន

ទី​ក្រុង​កៀវ៖ នៅ​ទី​បំផុត រដ្ឋាភិបាល​អ៊ុយ​ក្រែន​ត្រៀមខ្លួន​រួច​រាល់​ហើយ​​ដើម្បី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​​ជា​មួយ​អាមេរិក​ អាច​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​យប់​នេះ​តែ​ម្ដង​។ នេះ​បើ​​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​។ ​អ៊ុយ​ក្រែន​កំពុង​សង្ឃឹម​ទុក​ជា​មុន​ថា​តាម​រយៈ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ អាមេរិក​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​ដូច​កាល​ពី​មុន​ទៀត​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ ការ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ចំពោះ​អ៊ុយ​ក្រែន​រាង​ធ្លាក់​ដៃ​បន្តិច​។ ជា​ពិសេស​…

ទី​ក្រុង​កៀវ៖ នៅ​ទី​បំផុត រដ្ឋាភិបាល​អ៊ុយ​ក្រែន​ត្រៀមខ្លួន​រួច​រាល់​ហើយ​​ដើម្បី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​​ជា​មួយ​អាមេរិក​ អាច​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​យប់​នេះ​តែ​ម្ដង​។ នេះ​បើ​​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​។ ​អ៊ុយ​ក្រែន​កំពុង​សង្ឃឹម​ទុក​ជា​មុន​ថា​តាម​រយៈ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ អាមេរិក​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​ដូច​កាល​ពី​មុន​ទៀត​។

នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ ការ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ចំពោះ​អ៊ុយ​ក្រែន​រាង​ធ្លាក់​ដៃ​បន្តិច​។ ជា​ពិសេស​ ក្រោយ​ការ​ទាស់​ពាក្យ​សម្ដី​គ្នា​នៅ​សេត​វិមាន​កាល​ពី​ដើម​ខែ​មីនា​។ ​​ប៉ុន្តែ​នៅ​ពេល​នេះ​ អ្វី​ៗ​ចាប់​ផ្ដើ​មប្រែ​ក្រឡាស់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​។ ឧប​នាយក​រដ្ឋ​មន្ត្រី​​អ៊ុយ​ក្រែន លោក​​ស្រី​យូ​លីយ៉ា​ ស្វ៊ីរី​ដឹន​កូ (Yulia Svyrydenko) កំពុង​ធ្វើ​ដំណើរ​ទៅ​​​អាមេរិក​​ដើម្បីចុះ​ហត្ថ​លេខា​​។​

ប្រទេស​ទាំង​២​បាន​ចុះ​អនុ​ស្សារណៈ​យោគ​យល់​គ្នា​កាល​ពី​ថ្ងៃទី​១៨ ខែ​មេសា​ដើម្បី​ទុក​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ធំ​នៃ​ការ​ចម្រាញ់​យក​រ៉ែ​កម្រ​នៅ​អ៊ុយ​ក្រែន​។ នៅ​ក្នុង​អនុស្សារណៈ​នោះ​ ភាគី​ទាំង​២​ប្រកាស​ថា​ពួក​គេ​នឹង​ចរ​ចា​គ្នា​ចប់​សព្វ​គ្រប់​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មេសា​ ហើយ​នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ប្រញាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

កន្លង​ផុត​ទៅបាន​ពីរ​ថ្ងៃ នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​ លោក​ដេនីស​ ស្មីហាល់​ (Denys Shmyhal) ថ្លែង​ថា​ទី​ក្រុង​កៀវ​បាន​ឯក​ភាព​តាម​ទាំង​ស្រុង​ហើយ​ថា​រាល់​ការ​ផ្ដល់​ជំនួយ​របស់​អាមេរិក​ចំពោះ​អ៊ុយ​ក្រែន​កាល​ពី​ពេល​កន្លង​មក​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​នឹង​មិន​ទាម​ទារ​ទៅ​វិញ​ទេ​។ ជំនួយ​ទាំង​នោះ​នឹង​ត្រូវ​ទូទាត់​គ្នា​ឱ្យ​បាន​ចប់​សព្វ​គ្រប់​​ត្រឹម​​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​នេះ​តែ​ម្ដង​។

​កាល​ពី​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​អាមេរិក​សប្ដាហ៍​មុន​ ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ជាតិ​ (ស្មើ​នឹង​ក្រសួង​សេដ្ឋ​កិច្ច​នៅ​ប្រទេស​ដទៃ​ទៀត​)។ លោក​យល់​ថា​ដំណើរ​ការ​ចរ​ចា​គ្នា​នោះ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​ខ្លាំង​។ លោក​ថ្លែង​ថា​អ៊ុយ​ក្រែន​ក៏​បាន​កំណត់​យ៉ាង​ច្បាស់​ថា​តើ​ការ​ប្រតិ​បត្តិ​បែប​ណា​ដែល​ដើរ​ហួស​បន្ទាត់​ក្រហម​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ