ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​​​លំដាប់​លេខ​​​២ ក្នុង​តំបន់​​​អាស៊ាន ​នៅអឺរ៉ុប​​អាល្លឺ​ម៉ង់​​លំដាប់ទី​១

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ស្តីពី​ការ​​រីកចម្រើន​​​​ ឬ​ការ​​​ងើបឡើងវិញ នៃ​​ GDP (ផលិត​​ផល​​​សរុប​ក្នុង​ស្រុក​) ​នៅប្រទេស G8 ប្រទេស G20 ​តំបន់​អឺរ៉ុប​​ និងនៅ​តំបន់​អាស៊ាន ​​ប្រទេស​កម្ពុជា​​​​ទទួល​បាន​​​ចំណាត់ថ្នាក់​​លេខ​​​២សម្រាប់​​​​​ប្រទេស​ នៅ​​​​តំបន់អាស៊ាន ​​ដោយផ្អែក​​តាមរបាយការណ៍​​​របស់ IMF និង WB ។

រាជធានីភ្នំពេញ​​ ៖ ​​ស្តីពី​ការ​​រីកចម្រើន​​​​ ឬ​ការ​​​ងើបឡើងវិញ នៃ​​ GDP (ផលិត​​ផល​​​សរុប​ក្នុង​ស្រុក​) ​នៅប្រទេស G8 ប្រទេស G20 ​តំបន់​អឺរ៉ុប​​ និងនៅ​តំបន់​អាស៊ាន ​​ប្រទេស​កម្ពុជា​​​​ទទួល​បាន​​​ចំណាត់ថ្នាក់​​លេខ​​​២សម្រាប់​​​​​ប្រទេស​នៅ​​​​តំបន់អាស៊ាន ​​ដោយផ្អែក​​តាមរបាយការណ៍​​​របស់ IMF និង WB ។

លោក​សាស្ត្រាចារ្យ​​​​​​ហេង វណ្ណដា ​​​ប្រធាន​​វិទ្យា​​ស្ថាន​វណ្ណ​ដា បាន​​ឱ្យ​​ដឹង​ថា ​ប្រទេស​កម្ពុជា​​​មាន​កំណើន​​​​គួរ​ឱ្យ​ចាប់អារម្មណ៍​​​នោះគឺ​​ដោយ​សារ​តែ​​​១-ទេស​ចរណ៍ ទី​២­-កម្មន្ត​​សាល​នាំ​ចេញ ​ទី​៣-​​​កសិ​កម្ម ។ ​កត្តា​ទាំង៣​នេះ​គឺ​​មានការ​ងើប​​​ឡើង​​​ខ្លាំង ហើយ​​​យើង​នៅ​​តែ​ព្យាករណ៍​​ថា ទៅ​ថ្ងៃ​អនា​គត​​​​ប្រទេស​កម្ពុជា​នឹង​​​មានកំណើន​​ឡើង​ថែម​ទៀត ​​​ដោយសារ​​ការ​អភិវឌ្ឍន៍​​នៅ​តំបន់​​ដាច់​ស្រយាលដែល​នឹង​ធ្វើ​ឱ្យ GDP ឡើងខ្ពស់​​បន្ត​ទៀត។ ប្រទេស​​កម្ពុជា​មានសក្តានុពល​​ខាង​វិស័យ​ទេស​ចរណ៍​​ ពីព្រោះ​វិស័យនេះ​​​​គឺជា​ប្រភព​មិន​​ចេះ​រីងស្ងួត ​​ដោយសារ​​​យើងសំបូរ​​ទៅដោយ​​​តំបន់​ទេសចរណ៍​​បែបធម្មជាតិ ជាច្រើន​​ដែលធ្វើ​​ឱ្យ​​​កំណើន​​​នៃ​ភ្ញៀវ​​​ទេសចរ​មានការកើនឡើង​​ជា​លំដាប់ពី​១​​ឆ្នាំទៅ​១​ឆ្នាំ ហើយនេះ​គឺជា​ឧស្សាហ​កម្ម​​គ្មាន​ផ្សែង​។

លោកសាស្ត្រាចារ្យ​​ហេង វណ្ណដា ​​បាន​មាន​ប្រសាសន៍​​ថា ចាប់តាំង​ពី​​ពេល​ដែលមាន​វិបត្តិ​​សេដ្ឋកិច្ច​​​​ពិភពលោក​​​រហូត​មក​​ដល់ពេល​​បច្ចុប្បន្ន​ គឺ​យើង​បាន​ធ្វើការ​តាមដាន​មើល​​តាម​រយៈ​​ទិន្នន័យ​​​ដែល​មាន​​​ស្រាប់​ និង​ដោយសារ​​​រឿង​សេដ្ឋ​កិច្ច​​នេះគឺ​វាមាន​​ការប្រទាក់​ក្រឡា​គ្នា​​​ជាហូរ​ហែ​​ជាមួយប្រទេស​​​យើង​ដែរ ។ ​ដូច្នេះ​​​ក្នុង​នាម​ជា​អ្នក​ធ្វើ​អាជីវ​កម្ម ​​​អ្នក​សេដ្ឋកិច្ច​​ គឺ​មិន​អាច​កាត់​ផ្តាច់​ចេញពី ​សេដ្ឋកិច្ច​​​​ក្នុង​​​ប្រទេស​ក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​បានទេ ។ ​ជាក់ស្តែង​​​ សេដ្ឋកិច្ច​​ពិភព​លោក ​នៅ​ពេលដែលមាន​​​វិបត្តិ​​ម្តងៗ​ គឺវា​តែ​​​ង​តែ​ជះឥទ្ធិពល​​​មក​លើ​ប្រទេស ​និង​ចុង​ក្រោយ​​​​គឺ​ជះ​​​មក​​ដល់​​​ក្រុមហ៊ុន​យើងតែម្តង​។ ​ដូច្នេះ​​​បើ​យើង​​​ទប់​ជាប់​​​​គឺវា​ល្អ ​​តែយើង​​​​ទប់មិន​ជាប់​គឺ​វាក្ស័យធន់ តែ​​ម្តង ។ ​​ដំបូងខ្ញុំ​​សូមលើក​ អំពីប្រទេស G8 នៅត្រីមាស​ទី​១ ឆ្នាំ​​២០១១​នេះ ក្នុងចំណោមប្រទេស​​​​​ G8 ប្រទេស​ដែល​មាន​GDP ងើបជាង​​គេ​បំផុតគឺប្រទេស​​​​អាល្លឺម៉ង់ ​​ដែលមានសន្ទុះ​​​៥,២ ប្រទេស​រុស្ស៊ី​​​៤,១ សហ​រដ្ឋ​អាេមរិក២,៣ ហើយ​​និង​បារាំង​២,២ ក្រៅពី​​នោះ​​ប្រទេស​​​៤ទៀត​គឺ​​មានតិច​តួច​​​គឺ​១,១ ឬ​​១,២ ប៉ុណ្ណោះ ។

សម្រាប់​កំណើនសេដ្ឋកិច្ច​​​នៃបណ្តាប្រទេស​​​​ G20 វិញ​គឺ​​ប្រទេសដែល​​​​កើន​​ខ្លាំង​ជាងគេគឺ​ប្រទេស​អាហ្សង់ទីន ​ក្នុងត្រីមាស​ទី​​​​១នេះគឺ​​​កើន​ឡើង​​​​ដល់​៩,៩ ទី​២-​គឺ​ប្រទេស​​ចិនគឺ​​៩,៧ ទី​៣-​គឺប្រទេស​​​ឥណ្ឌា​មាន​​​៧,៨ និង​ទី​៤-គឺ​​​ប្រទេស​ឥណ្ឌូណេស៊ីគឺ​៦,៥ ។ ​នៅក្នុងចំណោម​​​បណ្តា​ប្រទេស G20 នេះ ប្រទេស​​​ដែលសង្ឃឹម​​​ជាង​គេ​គឺ​​ប្រទេស​ចិន និងប្រទេស​ឥណ្ឌា ។ ​ទោះបីជា​​ប្រទេសអាហ្សង់ទីន កើន​ជាង​គេ​ក៏ដោយ តែ​ថ្ងៃ​ក្រោយ​​ប្រទេស​ឥណ្ឌូណេស៊ី​​​គឺ​អាច​ឈ្នះ​ប្រទេស​​អាហ្សង់ទីន​បានទៀត ។ ​សម្រាប់​ប្រទេស​​​នៅអឺរ៉ុប​ ដែលពោរពេញទៅដោយ​បំណុល​​នោះគឺ​ឡើងមិន​បាន​ច្រើននោះទេ គឺត្រឹម​តែ​​១,០០ ឬ​​២.០០​គឺអស់ហើយ ។ ​​នៅអឺរ៉ុប​ប្រទេស​ដែលមាន​ GDP ធ្លាក់ខ្លាំង​ជាងគេ​ គឺ​ប្រទេស​ក្រិច​នៅ​ឆ្នាំ​​២០១០ ​ប្រទេស​ក្រិ​ច​គឺ​​មាន​តួលេខ​ដក​គឺ-៣,៥ រហូត​ដល់​​​­-៥,៧ ហើយ​មក​ដល់​​ចុង​ឆ្នាំ​​២០១០ នេះ គឺមាន​​-៦,០០​មកដល់​សព្វថ្ងៃ​​នេះក្រិច​នៅតែ​មានសញ្ញា​​អវិជ្ជ​មាន​​​ដដែល​នៅ​ត្រីមាសទី​១​ឆ្នាំ​​២០១១ នេះ គឺ​​​-៤,៨ ​ហើយប្រទេស​​មួយចំនួន​ទៀត​ក៏​មាន​សញ្ញា​​​អវិជ្ជ​មាន​​​ដែរ គឺ​ប្រទេសព័រទុយហ្គាល់ ​​អៀរឡង់ ​អេស្ប៉ាញ​​។ល។

លោក​សាស្ត្រា​ចារ្យ​ហេង វណ្ណដា ឱ្យ​​ដឹង​ទៀត​ថា សម្រាប់​​​​ប្រទេស​អាស៊ាន​​​ដែលមាន GDP ងើប​ខ្លាំងជាង​គេ​​​គឺប្រទេស​​​សាំងហ្គាពួរ ឡើង​​ដល់​​៨,៣ ឥណ្ឌណេស៊ី​​៦,៥ វៀត​ណាម​​៥,៤ ហ្វីលីពីន​៤,៩ ​ថៃធ្លាក់​មក​​នៅត្រឹម​​​៣,០០​​។ សម្រាប់​​ប្រទេស​កម្ពុជា​យើង​​​ធនាគារ​​​ពិភពលោក និង​មូលនិ​ធិរូបិយ​វត្ថុ​​​អន្តរជាតិ ​​បានធ្វើ​ការ​​ទស្សន៍​ទាយ​​ថា គឺក្នុង​​រង្វង់​​​​៦,៧ ទៅ​៦,៩ និង​អាច​ងើប​ឡើង​ដល់​​​៧,០០។ ​ដូច្នេះ​បើ GDP ក្នុងរង្វង់​​​៧,០០​ សម្រាប់​ប្រចាំ​ឆ្នាំ​​​​មាន​ន័យ​ថា យើងអាច​ប៉ាន់​ស្មាន​​សម្រាប់​ប្រចាំ​ត្រីមាស​គឺ​​អាច​ត្រឹម​​​ពី​​៦,៧ ទៅ​៧,០០ គឺ​យើង​​អាច​មាន​​​ចំណាត់ថ្នាក់​​​​លេខ​​២​​​បន្ទាប់ពី​សាំង​ហ្គាពួរ ។ ​ការសម្រេច​បាន​នេះ​គឺ​ដោយសារ​តែការ​ដឹកនាំ​​ដ៏ឈ្លាសវៃ​​​របស់​​​សម្តេច​អគ្គម​ហាសេនាបតីតេជោហ៊ុន សែន ​​។ ​​​GDP របស់ប្រទេស​កម្ពុជា យើង​នេះ​គឺ​​ជាមោទ​នភាព​របស់ប្រជា​ពលរដ្ឋ យើង​ខ្លាំង​ណាស់ ​ហើយ​​ខ្ញុំ​ក៏​​មាន​មោទនភាព​​​​ដែរ និង​សូម​អប​អរ​សាទរ​​​​​ជូនចំពោះ​​​សម្តេច​តេជោ​​​ជា​ខ្លាំង ៕