ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះជាមួយប្រពន្ធ បែរជាទៅកា.ប់ឪពុកក្មេកលើអង្រឹ.ងឥតប្រណីដៃ នៅក្រុង​បា​វិត

2 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​អំពើ​ឃា​.​ត​កម្ម​ដ៏​សាហា​.​វ​បង្ក​ឡើង ដោយ​កូនប្រសា​ប្រល័យ​ជីវិត​ឪពុកក្មេក យ៉ាង​ព្រៃផ្សៃ ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​លង់លក់ នៅ​ក្នុង​អង្រឹង បណ្តាល​ឲ្យ​ស្លា​.​ប់​យ៉ាង​អាណោចអាធម្ម ។ ករណី​កូនប្រសា…

ខេត្តស្វាយរៀង ៖ មាន​អំពើ​ឃា​.​ត​កម្ម​ដ៏​សាហា​.​វ​បង្ក​ឡើង ដោយ​កូនប្រសា​ប្រល័យ​ជីវិត​ឪពុកក្មេក យ៉ាង​ព្រៃផ្សៃ ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​លង់លក់ នៅ​ក្នុង​អង្រឹង បណ្តាល​ឲ្យ​ស្លា​.​ប់​យ៉ាង​អាណោចអាធម្ម ។

ករណី​កូនប្រសា កា​.​ប់​ប្រហារ​ឪពុកក្មេក​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៩ មេ​សា ២០២៥ នៅ​ភូមិ​កណ្តាល​សង្កាត់​ប្រាសាទ ក្រុង​បា​វិត ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង មិនដឹង​ថា មាន​ទំនាស់​អ្វី​ជាមួយ​ប្រពន្ធ​ទេ ស្រាប់តែ​ដើរ​ចេញពី​ប្រពន្ធ បែរជា​ស្ទុះ​យក​កា​បិ​.​ត រួច​ដើរ​សំដៅ​ទៅ​រក​ឪពុកក្មេក ដែល​កំពុង​ស​ម្រា​ន្ត​នៅ​លើ​អង្រឹង ហើយ​បាន​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ឪពុកក្មេក​របស់​ខ្លួន​ជា​ច្រើន​កាំ​បិ​.​ត បណ្តាល​អោយ​ប្រកា​.​ច់​ធ្លាក់​ពីលើ​អង្រឹង​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​ដ៏​រន្ធត់ រួច​ជន​កំណាច​នេះ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ចំណែក​កូនស្រី និង​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បាន​ស្រែក​ឆោឡោ រួច​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ ។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រាសាទ និង​កម្លាំង​មូលដ្ឋាន​អ​.​ហ ក្រុង​បា​វិត សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការ​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ។

ជា​លទ្ធផល​នៃ​ការ​ពិនិត្យ​ស​.​ព ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន សាវ​ន់ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត និង​បច្ចុប្បន្ន នៅ​ភូមិ​សំរោង ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ដែល​សព្វថ្ងៃ​ស្នាក់​នៅ​កន្លែង​ធ្វើ​សំណង់ ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ដោយ​ជន​រង​គ្រោះ​ស្លាកស្នាម​នៅ​លើ​រា​ង្គ​កា​យស​.​ព របួស​ផ្នែក​ក -​ស្នាម​ដា​.​ច់រ​យះ​ទំហំ​១,៥​ស​.​ម​X៧​ស​.​ម នៅ​ក្រោម​ទងត្រចៀក​ខាងស្ដាំ -​ស្នាម​ដា​.​ច់រ​យះ​ទំហំ​៣​ស​.​ម​X១០,០៥​ស​.​ម​នៅ​គល់​-​ក​ខាងស្ដាំ -​ស្នាម​ដា​.​ច់រ​យះ​ទំហំ​១,៥​ស​.​ម​X៦​ស​.​ម​នៅ​កញ្ចឹងក​ផ្នែក​ខាងស្ដាំ ។ ផ្នែក​អវយវៈ -​មាន​ស្នាម​ដា​.​ច់រ​យះ និង​បាក់ឆ្អឹង​ម្រាម​ចង្អុលដៃ -​ស្នាម​ដា​.​ច់រ​យះ​នៅ​ចន្លោះ​ម្រាមដៃ​កណ្ដាល និង​ម្រាមដៃ​នាង​ទំហំ​២,៥​ស​.​ម​X០,៨​ស​.​ម -​ស្នាម​ដា​.​ច់រ​យះ​រាង​ត្រីកោណ ទំហំ​២​ស​.​ម​X២​ស​.​ម​X២​ស​.​ម ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​ចម្លើយ​របស់​ឈ្មោះ លន់ សាឡា​ត់ ភេទ​ស្រី ត្រូវជា​កូន​របស់​ជន​រង​គ្រោះ និង​ជា​ប្រពន្ធ​របស់​ជនសង្ស័យ បាន​ឆ្លើយ​បញ្ជាក់​ជូន​សមត្ថកិច្ច​យើង​ថា កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ខ្លួន និង​ប្ដី​ខ្លួន​ឈ្មោះ ហ៊ា​ង សំណាង បាន​ឈ្លោះប្រកែក​គ្នា នៅ​ក្នុង​បន្ទប់ ពី​រឿង​លុយកាក់​ដែល​គាត់​ជំពាក់​គេ ភ្លាម​នោះ​ខ្លួន​ក៏​បាន​ស្ទុះ​ចេញពី​ក្នុង​បន្ទប់ តែ​គាត់​បាន​ទាញ​ទ្វារ​បិទ និង​ច្រាន​ខ្លួន​ដួល​ទៅ​លើ​ពូក ហើយ​ខ្លួន​បាន​ស្ទុះ​ចេញពី​ក្នុង​បន្ទប់ ។

ចំណែក​ប្ដី​របស់​ខ្លួន គាត់​បាន​យក​គ្រឿងសម្អាង​របស់​ខ្លួន​ក្រ​វែង​ចោល និង​ទាត់​កង្ហារ​មួយ​ជើង រួច​ក៏​បើកទ្វារ​បន្ទប់​រត់​ចេញ​ទៅ​ក្រៅ​យក​កាំ​បិ​.​ត​នៅ​មុខ បន្ទប់​ទៅ​កា​.​ប់​ឪពុក​របស់​ខ្លួន ឈ្មោះ​ប៊ុ​ន សាវ​ន់ ដែល​កំពុង​អង្គុយ​លើ​អង្រឹង​ក្រោម​ដើមឈើ ។ ឃើញ​បែប​នោះ​ខ្លួន​ក៏​បានរ​ត់ទៅ​ហៅ​អ្នក​ជិតខាង អោយមក​ជួយ ពេល​នោះ​ខ្លួន​បាន​ងាក​ទៅ​មើលឃើញ​ប្ដី​របស់​ខ្លួន​កា​.​ប់​ឪពុក​ខ្លួន​ជា​ច្រើន​កាំ​បិ​.​ត បណ្ដាល​ឱ្យ​ធ្លាក់​ពីលើ​អង្រឹង​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ប្ដី​របស់​ខ្លួន បន្ទាប់​ពី​កា​.​ប់​ឪពុក​ខ្លួន រួច​បានកា​.​ន់​កាំ​បិ​.​ត​រត់​ចូល​ព្រៃ​ខាងកើត​បាត់ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ផ្អែក​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ស​.​ព ការ​ស្ដាប់​ចម្លើយ​សាក្សី​បំភ្លឺ លោកគ្រូ​ពេទ្យ​កោសល្យ​វិ​ច្ច័​យ និង​សមត្ថកិច្ច​យើង​អាច​សន្និដ្ឋាន​បាន​ថា ៖ ឈ្មោះ ប៊ុ​ន សាវ​ន់ ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្លា​.​ប់​ដោយ​អំពើ​ឃា​.​ត​កម្ម ។ រីឯ​ជនសង្ស័យ​ឈ្មោះ ហ៊ា​ង សំណាង ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ស្តៅ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​បាន​កាន់​កាំ​បិ​.​ត​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ បច្ចុប្បន្ន​សមត្ថកិច្ច​យើង​កំពុង​ស្វែងរក​តាម​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។

ចំណែក​ស​.​ព​ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត និង​មានការ​យល់ព្រម​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ