ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្អូនថ្លៃ​ប្រុស​បាន​ហើយ ករណី​កា.ប់​បងថ្លៃ​ស្រី​ស្លា​.​ប់​ក្នុងផ្ទះ នៅ​ខណ្ឌដង្កោ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ដែល​បានកា​.​ប់ស​ម្លា​.​ប់​បងថ្លៃ​ស្រី…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ដែល​បានកា​.​ប់ស​ម្លា​.​ប់​បងថ្លៃ​ស្រី បណ្តាល​ឲ្យ​ស្លា​.​ប់ ។

ករណី​ឃា​.​ត​កម្ម​ខាងលើ​នេះ បាន​កើតឡើង​វេលា​ម៉ោង​២០​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ វ៉ា ស្រី​និ​ច ភេទ​ស្រី អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានអោយ​ដឹង​បន្ត​ថា ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ ចិន ចាន់​ចំណាប់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។ (​ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ​) ។

កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង ២១​និង​៥៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​(​ស​.​ព​) បាន​ដឹក​កូនស្រី​ចេញពី​បុរី​មក​ផ្ទះ ពេល​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​បានឱ្យ​កូន​ទៅ​ម្ដាយក្មេក ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ខ្លួន​ជាន់​ទី​១​។ ភ្លាម​នោះ ស្រាប់តែ​ជនសង្ស័យ ដែល​ត្រូវជា​ប្អូនថ្លៃ​ឈ្មោះ ចិន ចាន់​ចំណាប់ ដែល​កំពុង​តែ​នៅ​ក្នុងផ្ទះ បាន​កាន់​កាំបិតប៉័ងតោ ចូល​ទៅ​ក្នុង​បន្ទប់​របស់​ជន​រង​គ្រោះ ហើយ​បិទទ្វារ និង​បាន​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ស្លា​.​ប់​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។ ក្រោយមក​ជនសង្ស័យ ក៏​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បញ្ជាក់​ថា តាម​ការ​បំភ្លឺ​ពី​ម្ដាយបង្កើត​របស់​ជនសង្ស័យ​ថា ជនសង្ស័យ​បាន​ធ្លាប់​យក​ទៅ​ដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន ចំនួន​០៣​ដង រួច​មក​ហើយ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​សាកសួរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ