ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​បុក​ម៉ូតូ ស្លា.ប់​សន្តិសុខ​ម្នាក់ ទាំង​ព្រឹក នៅ​ក្រុង​បា​វិត

20 ម៉ោង មុន

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ រវាង​រថយន្ត​ដឹក​កម្មករ កម្មការិនី ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ជា​សន្តិសុខ​ឯកជន​ម្នាក់ បាត់បង់​ជីវិត​ភ្លាម​ៗ នៅ​នឹង​កន្លែង​យ៉ាង​រន្ធត់ ។…

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ រវាង​រថយន្ត​ដឹក​កម្មករ កម្មការិនី ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ជា​សន្តិសុខ​ឯកជន​ម្នាក់ បាត់បង់​ជីវិត​ភ្លាម​ៗ នៅ​នឹង​កន្លែង​យ៉ាង​រន្ធត់ ។

ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥០ និង​១៥១ ខាង​មុខ​វិទ្យាល័យ ហ៊ុន សែន ជី​ភូ ស្ថិត​នៅ​ភូមិក​ម្ពោ​ធ​ប្រោះ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​សាច់ញាតិ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ ស៊ឺ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​លីវ ជា​បុគ្គលិក​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ភូមិ​ព្រៃ​គគីរ ឃុំ​បឹង​ខ្នា ស្រុក​កា​ឡូ​សែន​ជ័យ ខេត្តពោធិសាត់ ។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KH-9189 បើកបរ​ពី​ទិស​ខាងកើត មក​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ត្រូវ​បាន​រថយន្ត​ដឹក​កម្មករ​១​គ្រឿង បើក​បញ្ច្រាសទិស​គ្នា ពី​លិចទៅ​កើត បើក​វ៉ា​ជែង ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ ពេញទំហឹង​លាន់​ដូច​រន្ទះ បង្ក​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​បោក​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ចំណែក​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន ឆ្ពោះទៅ​ទិស​ខាងកើត គេច​បាត់​ស្រ​ម៉ោ​ល ។

ចំណែក​សព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ហៅ​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​ជី​ភូ​ដឹក​បញ្ជូន​ទៅ​ស្រុក​កំណើត​ខេត្តពោធិសាត់ ។ ហើយ​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក ឲ្យ​មក​ទទួលខុសត្រូវ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ