ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីតាំងកា.ប់​ជ្រូក​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង​បង្ហូ​រទឹក​ស្អុ.យ​ចូល​ដីស្រែ​ប្រជាពលរដ្ឋ​បង្ក​ក្តៅក្រហា.យ​

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​មាន​ក្លិនស្អុយ​ជះ​ចេញពី​​ទីសត្តឃាត​អត់​ស្លាក​យីហោ​មួយ​កន្លែង​បង្ក​ឲ្យ​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីនោះ​ដោយ​ម្ចាស់​​ទីសត្តឃាត​​បាន​បង្ហូរទឹក​ស្អុយ​ចូល​ក្នុង​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​និង​បង្ហូ​ចូល​ក្នុង​ប្រឡាយ​ទឹក​សាធារណៈ​បណ្តាល​ឲ្យ​ជះក្លិន​ស្អុយ​យ៉ាង​អា​សោច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និ​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​មេ​សា​២០២៥ ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ព្រៃ​ឃុំ​ចំឡង​ស្រុក​ស្វាយ​ជ្រំ​។​ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​​ទីសត្តឃាត​អត់​ស្លាក​យីហោ នោះ​បាន​ប្រាប់​កោះសន្តិភាព​ថា ម្ចាស់​ឡ​សត្តឃាត មួយ​កន្លែង​នេះ​ធ្វើ​អាជីវកម្ម​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ក្នុង​មួយ​ថ្ងៃ​ៗ​ដឹក​​ជ្រូក​រស់​ចូល​ចំនួន​០៣​ឡាន ហើយ​កាប់​ជ្រូក​ចាប់ពី​៧០​ក្បាល​ទៅ​១០០​ក្បាល​។…

ខេត្តស្វាយរៀង ​៖ ​មាន​ក្លិនស្អុយ​ជះ​ចេញពី​​ទីសត្តឃាត​អត់​ស្លាក​យីហោ​មួយ​កន្លែង​បង្ក​ឲ្យ​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីនោះ​ដោយ​ម្ចាស់​​ទីសត្តឃាត​​បាន​បង្ហូរទឹក​ស្អុយ​ចូល​ក្នុង​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​និង​បង្ហូ​ចូល​ក្នុង​ប្រឡាយ​ទឹក​សាធារណៈ​បណ្តាល​ឲ្យ​ជះក្លិន​ស្អុយ​យ៉ាង​អា​សោច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និ​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​មេ​សា​២០២៥ ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ព្រៃ​ឃុំ​ចំឡង​ស្រុក​ស្វាយ​ជ្រំ​។​

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​​ទីសត្តឃាត​អត់​ស្លាក​យីហោ នោះ​បាន​ប្រាប់​កោះសន្តិភាព​ថា ម្ចាស់​ឡ​សត្តឃាត មួយ​កន្លែង​នេះ​ធ្វើ​អាជីវកម្ម​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ក្នុង​មួយ​ថ្ងៃ​ៗ​ដឹក​​ជ្រូក​រស់​ចូល​ចំនួន​០៣​ឡាន ហើយ​កាប់​ជ្រូក​ចាប់ពី​៧០​ក្បាល​ទៅ​១០០​ក្បាល​។

​ប្រភព​បន្ត​ថា​ទើបតែ​រយៈពេល​០២​ខែ​ចុង​ក្រោយ​នេះ​ម្ចាស់​ឡ​សត្តឃាត​បាន​បង្ហូ​ទឹក​ស្អុយ​ចេញពី​ស្រះ​រណ្តៅ​ទឹក​ស្អុយ​ចូល​ក្នុង​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​លេច​ប្រមាណ​០៣​ហិ​កតា ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ពិបាក​ដកដង្ហើម​ណាស់​និង​បង្ហូរទឹក​ស្អុយ​ដាក់​ចូល​ប្រឡាយ​សាធារណៈ រួច​ទឹក​ស្អុយ​នោះ​ហូរ​ចូល​ព្រែក បង្ក​ឲ្យ​ខូច​ទឹក​ព្រែកអូរ​ស្មាច់​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​បូមទឹក​ដាក់​ស្រែ ដាំ​បន្លែ​និង​ធ្វើ​ស្រូវប្រាំង របស់​ពួក​គាត់​។​ ប្រជាពលរដ្ឋ​បាន​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​។

​ទាក់ទិន​ករណី​នេះ​ដែរ​ម្ចាស់​(​ឡ​សត្វឃាត​ឈ្មោះ​ន​ន ណា​រី ស្ថាន )​លោក​ពៅ​ប៊ុ​ន​ធឿ​ន បាន​ប្រាប់​កោះសន្តិភាព​ថា កន្លែង​សត្តឃាត របស់​គាត់​គឺជា​កន្លែង​កុងស៊ី តូចតាច​ទេ កាប់​ជ្រូក​ក្នុង​១​ថ្ងៃ ២០​ក្បាល​ទៅ​៣០​ក្បាល​ប៉ុណ្ណោះ គឺ​លក់​បោះ​ដុំ​តាម​ទីផ្សារ​ក្នុង​ខេត្ត​និង​លក់រាយ​ខ្លួនឯង​ខ្លះ​។​

លោក​ពៅ​ប៊ុ​ន​ធឿ​ន​បញ្ជាក់​ទៀត​ថា ជ្រូក​ដែល​យក​មក​ពិឃាដ​នេះ​គឺ​គាត់​ទៅ​ទិញ​ពី​ក្រុមហ៊ុន​ម៉ុង​រិ​ទ្ធី នៅ​ខេត្តកំពត​ ។​ ចំណែក​រឿង​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ជះក្លិន​ស្អុយ​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ​ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទើប​លិច​រណ្តៅ​ហៀរ​ចូល​ទៅ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ចាំ​គាត់​ឲ្យ​ក្រុមការងារ​លុប​កន្លែង​ធ្លាយ​នោះ​វិញ​។​

លោក​ហ៊ុន សា​រ៉េ​តថ​ន ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​មានច្បាប់​ហើយដោយ​បាន​សុំ​ទៅ​ច្រក​ចេញចូល​តែ​មួយ​ខេត្ត លោក​អភិបាលខេត្ត​បាន​ចេញ​ច្បាប់​អនុញ្ញាត​ហើយ​។​

លោក​ហ៊ុន ​សា​រ៉េ​ត​ថន បន្ត​ទៀត​ថា កន្លង​មក​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ណែនាំ ឲ្យ​ម្ចាស់​ឡ​ដ៏​សត្តឃាត​ធ្វើ​អនាម័យ​ទីតាំង​សត្តឃាត​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ​និង​ធ្វើ​ឡ​ដ៏​ជីវ​ឧ​ស្ម​ន័ ដើម្បី​ចម្រោះ​ទឹក​ស្អុយ​ឲ្យ​បាន​ស្អាត​ទើប​ឲ្យ​បង្ហូរ​ចូល​ប្រឡាយ មិន​អនុញ្ញាត​ឲ្យ​បង្ហូរទឹក​ស្អុយ​ចូល​ប្រឡាយ​ទេ ប្រសិនបើ​មាន​បែកធ្លាយ​ជះក្លិន​ស្អុយ​លើ​ប្រជាពលរដ្ឋ លោក​និង​ចុះ​ទៅ​ពិនិត្យ​ណែនាំ​ជា​ថ្មី​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ