ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែក្តៅខ្លាំងពេក បុរសម្នាក់លោ.តទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីហែលលេង ផ្អើលគេឯងទាំងថ្ងៃ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរមក​លោ​.​ត​ទឹក​ស្ពាន​ជ្រោយចង្វារ ដើម្បី​ហែល​ទឹក​លេង អោយ​ត្រជាក់​ខ្លួន ដោយសារ​ថ្ងៃនេះ​មេឃ​ក្តៅ​ពេក ។ ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរមក​លោ​.​ត​ទឹក​ស្ពាន​ជ្រោយចង្វារ ដើម្បី​ហែល​ទឹក​លេង អោយ​ត្រជាក់​ខ្លួន ដោយសារ​ថ្ងៃនេះ​មេឃ​ក្តៅ​ពេក ។

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​ស្ពាន​មិត្តភាព​កម្ពុជា – ជប៉ុន ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា គេ​ឃើញ​បុរស​ម្នាក់ ពាក់អាវ ព​ណ៍​ខ្មៅ មាន​ស្ពាយ​កា​តាប ដើរ​សំដៅ​ទៅ​លើ​ស្ពាន ខណៈ​មក​ដល់​ចំណុច​កើតហេតុ បុរស​រូប​នោះ​ទុក​ឥ​វ៉ា​ន់ រួច​លោ​.​ត​ទឹក​បាត់ តែ​ម្តង​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ រួម​ទាំង​បងប្អូន​ប្រ​នេសាទ​ចេញ​ជួយ​ផង​ដែរ ។

បើ​តាម​ការ​បញ្ជាក់​ពី​បុរស​ខាងលើ បានអោយ​ដឹង​ថា គាត់​បាន​ដើរ​ពី​រង្វង់​មូល​តា​ព្រហ្ម​ដោយ​ថ្មើរជើង​ឆ្ពោះទៅ​លើ​ស្ពាន ខណៈ​ពេល​មក​ដល់​ខាងលើ​ស្ពាន​មាន​អារម្មណ៍​ថា ក្តៅ​ខ្លាំង​ពេក​ទើប​គាត់​ទុក​កា​តាប និង ស្បែកជើង​មួយគូ​នៅ​លើ​ស្ពាន រួច​ក៏​លោ​.​ត​ពីលើ​ស្ពាន​ចុះ​ទៅ​ក្រោម​តែ​ម្តង ។

ក្រោយ​កើតហេតុ បុរស​ខាងលើ​បាន​ដើរមក​យក​សម្ភារៈ​របស់​ខ្លួន រួច​ក៏​ត្រឡប់​ទៅ​វិញ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ