ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​វែកញែក​លើ​បណ្តាញ​សង្គម​«រឿង​ចាក់​សាំង»

6 ម៉ោង មុន
  • កំពត

ខេត្ត​កំពត​​ ៖ ករណី​រឿង​ចាក់​សាំង​ដែល​ផ្ទុះ​ការ​វែកញែក​គ្នា​លើ​បណ្តាញ​សង្គម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​វែកញែក នៅ​តាម​បណ្ដាញ​សង្គម ព្រោះថា…

ខេត្ត​កំពត​​ ៖ ករណី​រឿង​ចាក់​សាំង​ដែល​ផ្ទុះ​ការ​វែកញែក​គ្នា​លើ​បណ្តាញ​សង្គម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​វែកញែក នៅ​តាម​បណ្ដាញ​សង្គម ព្រោះថា មានរឿង​តិចតួច​អាច​និយាយ​គ្នា​ទៅ​ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​» នៅ​ថ្ងៃ ទី​២១ ខែមេសា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​ថា នា​ពេ​លក​ន្ល​ង​ទៅ​ ឱ្យ​តែ​មាន​បញ្ហា​អ្វីមួយ​គឺ​ទៅ​ប្ដឹង​អ្នក​ទី​៣ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក គឺ​អត់​ជជែក​គ្នា​ទេ ដូច្នេះ មានរឿង​អ្វី ត្រូវ​និយាយ​គ្នា​ទៅ កុំទៅ​ប្ដឹង​អ្នក​ទី​៣​។  

សម្តេច​បវរ​ធិ​បតី​ស្នើ​ឱ្យ​បញ្ចប់​ការ​វែកញែក​ទៅ ព្រោះ​រឿង​នេះ (​រឿង​ចាក់​សាំង​)​គ្មាន​អ្នក​ណា​ឈ្នះនោះ​ទេ​ ។ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា «​រឿង​នេះ វា​មិន​គួរ​ជា​រឿង​សោះ បើសិនជា​យើង​ចេះ​យោគយល់​គ្នា​ ។ ខ្វះខាត​អី​យើង​និយាយ​គ្នា​ទៅ​ ។ បើសិនជា​និយាយ​ជាមួយ (​អ្នក​នេះ​)​មិន​ត្រូវ​យើង​និយាយ​ជាមួយ​(​អ្នក​នោះ​)​ទៅ ហើយ​សូម​ខ្ញុំ​ឱ្យ​អំពាវនាវ ឱ្យ​បញ្ចប់​ទៅ​»​។

ទន្ទឹម​នឹង​នេះ សម្តេច​បវរ​ធិ​បតី​ក៏​អំពាវនាវ​ឱ្យ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ បន្ត​ខិតខំ​បំពេញភារកិច្ច និង​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​វែកញែក​តាម​បណ្តាញ​សង្គម​ច្រើន​មក ខាង​ភាគី​អ្នក​ដែល​ចូល​ទៅ​ចាក់​សាំង​នោះ ក៏​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​តិកតុក ដែល​មាន គ​ណី​ឈ្មោះ tangsokjeng ថា រូបគេ​បាន​ចូល​ទៅ​កា​រ៉ា​ស់​សាំង​ខាងលើ​បំណង ចាក់​ប្រេងម៉ាស៊ូត​៥០​លី​ត្រ តែ​ខាង​បុគ្គលិក​នៅ​តែ​បង្ខំ​ឱ្យ​ចាក់​ជា​ដុល្លារ ហើយ​ក៏​បាន​ប្រាប់​ទៅ​ថា ទូរស័ព្ទ​ដែ​ល​មាន​ABA គឺ​អស់​ថ្ម តែ​មាន​លុយ​ខ្មែរ​នៅ​ខាងក្រៅ​ជិត ២០​ម៉ឺន​ដែរ និង​បាន​ប្រាប់​ឱ្យ​បុគ្គលិក​យក​តម្លៃ​ម៉ា​ស៊ូ​ត​នោះ គុណ​នឹង​៥០​លី​ត្រ នឹង​ឃើញ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ តែ​បុគ្គលិក​នៅ​តែ​ប្រកែក​ទើប​ខ្លួន​សម្រេចចិត្ត​លើក​ទូរ​សព្ទ​ថត​ ។

ភ្លាម​នោះ​ បុគ្គលិក​ក៏​បញ្ជាក់​ថា លុយ​ខ្មែរ​ចាក់​បាន​តែ​ត្រូវ​គិត​កន្ទុយ ហើយ​បញ្ជាក់​ថា ខ្លួន​ផ្តោត​ទៅ​លើ​ម្ចាស់​កា​រ៉ា​ស់​មិនមែន​បុគ្គលិក​ទេ ព្រោះ​បុគ្គលិក​ត្រូវ​ដូរ​លុយ​ជា​ដុល្លារ​ទៅ ឱ្យ​ម្ចាស់​កា​រ៉ា​ស់ ដោយ​ខ្លួន​យល់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​មានការ​កេង​ប្រវេ​ញ្ច​និង​អត់​គាំទ្រ​លុយ​ខ្មែរ​។

 សូម​ជម្រាប​ថា ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​កា​រ៉ា​ស់​សាំង PTT នា​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹល​ឈូ ខេត្តកំពត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ