ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើលោកសេង មង្គល ជានរណា? បានជាខាង​ជំនាញ​ពាក់ព័ន្ធ​មិន​ហ៊ា.នចុះ​ទប់ស្កាត់ ការ​ឈូ.ស​ឆាយដី​ព្រៃ​លិច​ទឹក​យ៉ាង​​អនាធិ​ប​តេ​យ្យ

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ តើលោក សេង មង្គល ជានរណា ? បានជាខាង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប មិន​ហ៊ាន ចុះ​ទប់ស្កាត់…

ខេត្តសៀមរាប ​៖ តើលោក សេង មង្គល ជានរណា ? បានជាខាង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប មិន​ហ៊ាន ចុះ​ទប់ស្កាត់ ការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​យ៉ាង​អាណា​ធិ​ប​តេ​យ្យ របស់​រដ្ឋ​ ។​

ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ ឈ្មោះ​សេង មង្គល បាន​ធ្វើ​សកម្ម ភាព ឈូស​ឆាយដី ព្រៃ​លិច​ទឹក​យក​អាចម៍ដី​លក់ យ៉ាង​អាណា​ធិ​ប​តេ​យ្យ មួយ​ថ្ងៃ​ៗ​រាប់​សិប​ឡាន​ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប​ចុះ​ទៅ​ទប់ស្កាត់​បង្ក្រាប​នៅឡើយ រហូត​មក​ដល់​សព្វថ្ងៃ សង្ស័យត្រូវគ្នាទេដឹង ​។

​ការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក ពី​សំណាក់​ឈ្មោះ សេង មង្គល ស្ថិត​ក្នុងភូមិ​ស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​.​ខេត្តសៀមរាប ត្រង់​ចំណុច​ខាងលើ​ទំនប់​៧៨ យក​អាចម៍ដី​លក់​  ក្នុង​មួយ​ថ្ងៃ​រាប់​ពាន់​ឡាន ក្រោម​លេស​ស្តា​រអាង​ទឹក ។

​តាម​ការ​បញ្ជាក់​របស់​ក្រុម​ពលរ​ដ្ខ​ដែល​ធ្វើស្រែ​ជា​ប្រចាំ​នៅ​តំបន់​នោះ បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដី​ដែល​ឈ្មោះ​សេង មង្គល ឈូស​ឆាយ​ព្រៃ នោះ​គឺជា​ឃ្លាំង​ស្តុក​ទឹក​សម្រាប់​ស្រោច​ស្រ​ពស្រែប្រាំង​។ ឃ្លាំង​ទឹក​នេះ បាន​បង្កើត​ឡើង​តាំង ពី​ឆ្នាំ​១៩៧៨​មក​ម្លេះ ហើយ​ក៏​មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់​នោះ​ដែរ​។ ក្រៅពី​ផ្តល់​ប្រភព​ទឹក​សម្រាប់​ស្រោច​ស្រ​ពដំណាំ​ស្រូវ ឃ្លាំង​ទឹក​ទំនប់​៧៨​នេះ ក៏​ជា​ជម្រក​ត្រី​ពង​និង​កូន ត្បិត​ទីនោះ​ហ៊ុំ​ព័ទ្ធ​ដោយ​ដើមឈើ​ប្រភេទ​ព្រៃ​លិច​ទឹក ដែល​ការពារ​ដោយ​មន្ទីរ​ជំនាញ និង​ពលរ​ដ្ខ​ក្នុង​តំបន់​នោះ​។

ប្រភព​បាន​បន្ត​ថា ក្នុង​រយ​:​ពេល​កន្លង​មកនេះ ក៏​ស្រាប់តែ​ឃើញ គ្រឿងចក្រ​ជា​ច្រើន របស់​ឈ្មោះ សេង មង្គល បាន​ចូល​មក​ជីក​កាយ​ហ៊ុំ​ព័ទ្ធ​ធ្វើ​ជា​ក្រ​វ៉ា​ត់ ហើយ​ឈូស​ឆាយ​ព្រៃ ជីក​យក​ដី​ដឹក​ចេញ​យ៉ាង​គគ្រឹកគគ្រេង តែ​មិនឃើញ​មាន​ខាង​ណា​មក​ហាមឃាត់​ឡើយ​។ មិនដឹង​ច្បាស់​ថា គេ​ជីក​ធ្វើ​ស្រះ​ទុក​ចិញ្ចឹម​ត្រី របស់​ក្រុមហ៊ុន ឬ​យ៉ាងណា​នោះ​ទេ តែ​ឮ​ត​ៗ គ្នា​ថា គេ​ស្តា​រអាង​ទឹក​។​ក្រុម​ពលរ​ដ្ខ​បន្ថែម​ថា មិន​ខ្វល់​ថា គេ​ធ្វើ​អ្វី​នោះ​ទេ សម្រាប់​ពួក​គាត់​ចង់ឱ្យ​ថ្នាក់​ខេត្ត និង​មន្ទីរ​ជំនាញ​រក្សា​ទីនោះ​ឱ្យ​នៅ​ភាព​ដដែល ដើម្បី​ជា​ប្រ​យោ​ជន៍រួម ពីព្រោះថា កន្លង​មក​មាន​កន្លែង​ខ្លះ ក្រោយ​ពេល​គេ​ជីក​កើតជា​ស្រះ​ហើយ គេ​ហាម ឃាត់​មិន​ឱ្យ​ពលរដ្ឋ​ទៅ​ក្បែរ​ឡើយ​។ (​នេះ​គឺជា​ចំណុច​ដែល​ពួក​ខ្ញុំ​ពលរ​ដ្ខ​បារម្ភ​បំផុត​)​។

​ជាមួយនឹង​ការ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ជីក​យក​អាចម៍ដី លក់​របស់​ឈ្មោះ សេង មង្គល ដែល​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​ធ្ង​ម់​ធ្ង​រ និង​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​រាប់រយ​គ្រួសារ​បែប​នេះ​អភិបាលរង​ក្រុង​សៀមរាប លោក ហា​យ យង់ បាន​ថ្លែង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ជីក​ស្តារ​នោះ កន្លង​ទៅ មាន​អាជ្ញា​បណ្ណ តែ​មិនដឹង​ថា​ពេល​នេះ ក្នុង​អាជ្ញា​បណ្ណ​នោះ កាយ​បាន​កំរិត​ណា ឬ​ក៏​អស់ហើយ​នោះ​ទេ​។

​ដោយឡែក​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ខេត្តសៀមរាប បាន​បង្ហើប​ថា ការ​ធ្វើ​អាជីវកម្ម​ជីក​យក​អាច​ម៌​ដី​លក់ គឺ​ច្បាប់​បាន​តម្រូវ​ឱ្យ​ចំនួន​មួយ​ច្បាប់​សម្រាប់​មួយ​ហិ​កតា តែ​សម្រាប់​ក្រុមហ៊ុន​ជីក​អាច​ម៌​ដី​លក់​នោះ បាន​រៀបចំ​ទុកជា​មុន រាប់​សិប​ហិ​កតា រួច​ហើយ​ជា​ស្រេច ក្នុង​នោះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​និង​ព្រៃ​លិច​ទឹក​ផង​ដែរ​។

​តាម​ប្រភព​មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា ខាង​ក្រុមហ៊ុន មិន​មានច្បាប់​អនុញ្ញាត្តិ​ឲ្យ​ជីក​កាយ​ព្រៃ​លិច​ទឹក​នោះ​ទេ អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន​ជីក​អាចម៍ដី​លក់ ក្នុង​ចំណុច​ដី​វាល គឺ​ដី​ដែល​គ្នាន​ព្រៃ​។ អ​ញ្ចឹ​ង​ទេ សេង មង្គល ដែល​កំពុង​ជីក​កាយ​រាប់​សិប​ហិ​កតា​នោះ​មិនដឹង​ថា មានច្បាប់​វាយ​ព្រៃ​លិច​ទឹក ដែរ​ឬ​យ៉ាងណា?

​ពាក់ព័ន្ធ​ការ​ជីក​កាយ​យក​អាចម៍ដី​លក់ ពី​ក្នុង​តំបន់​ព្រៃ​លិច​ទឹក របស់​ឈ្មោះ សេង មង្គល មន្ត្រី​ជលផល​ក៏​ធ្លាប់​បាន​លើក​ឡើង​ថា បើ​ទោះបី​ច្បាប់​អនុញ្ញាត​ឱ្យ​មានការ​ជីក​កាយ តែ​ក៏​មិន​អនុញ្ញាត​ឱ្យ​ឈូស​ឆាយ​ឬ​ជីក​រំលើង​ដើមឈើ​ព្រៃ​លិច​ទឹក​នោះ​ដែរ​។

​ជាមួយ​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​បែប​នេះ ក្រុម​អ្នក​ព័ត៌មាន ដែល​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ផ្ទាល់ មិន​ត្រូវ​បាន​ផ្តល់​ព័​ត៌ មាន​ជាក់លាក់ និង​មិន​អនុញ្ញាត​ឱ្យ​ចូល​ដល់​រណ្តៅ​ដី​នោះ​ទេ ដោយ​មានការ​រារាំង​ពី​ក្រុម​មនុស្ស​របស់​សេង មង្គល ដែល​នៅ​យាមកាម​មុខ​ទីនោះ​។ អ​ញ្ចឹ​ង​ទេ​យើង​មិន​អាច​សន្និដ្ឋាន​បាន​ថា ការ​ជីក​យក​អាចម៍ដី​នោះ មានច្បាប់​ឬ​អត់​.​? ហើយ​ប្រសិនបើ​មាន​ក៏​មិនដឹង​ថា ត្រឹមត្រូវ​ដែរ​ឬ​អត់?

ចំណែក​ព្រៃឈើ​លិច​ទឹក​ដែល រង​ការ​ឈូស​ឆាយ​បំផ្លាញ ក៏​មិនដឹង​ថា អស់​ចំនួន​ប៉ុន្មាន​ហិ​កតា​នោះ​ដែរ? តែបើ​មើល​ពី​ចំងាយ​ឃើញ​ថា ព្រៃឈើ​ទាំងនោះ​ក្លាយជា​វាលរហោឋាន​ទៅ​ហើយ​។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ