ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី,​អ៊ុយ​ក្រែន​ចោទ​គ្នា​ពី​បទ​រំ.លោ​ភ​លើ​បទ​ឈ​ប់​បា.ញ់​រយៈ​ពេល​ខ្លី

7 ម៉ោង មុន

ទី​ក្រុង​កៀវ៖ រុស្ស៊ី និង​អ៊ុយ​ក្រែន​​​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​និយាយ​យក​​ត្រូវ​រៀង​ខ្លួន​ពាក់ព័ន្ធ​នឹង​​ការ​វាយ​ប្រហារ​គ្នា​ឥត​បន្ធូរ​ដៃ​រាប់​ពាន់​ករណី​ទោះ​បី​លោក​ពូទីន​ប្រកាស​ផ្អាក​វាយ​ប្រហារ​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​បុណ្យ​អ៊ីស​ស្ទើ​ដេ (Easter Day) ក៏​ដោយ​។ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​គ្មាន​បទ​បញ្ជា​ឱ្យ​ផ្អាក​វាយ​ប្រហារ​នៅ​លើ​សមរភូមិ​ដែល​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ក្ដៅ​គគុក​​នោះ​ទេ​។ មុន​ដំបូង​ នៅ​ពេល​លោក​ពូទីន​ប្រកាស​ឈប់​បាញ់​គ្នា​​​៣០​ម៉ោង​ធ្វើ​ឱ្យ​​អាមេរិក​មាន​ចិត្ត​ត្រេក​អរ និង​សង្ឃឹម​ថា​បទ​ឈប់​បាញ់​អាច​នឹង​បន្ត​ទៅ​មុខ​ទៀត​។…

ទី​ក្រុង​កៀវ៖ រុស្ស៊ី និង​អ៊ុយ​ក្រែន​​​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​និយាយ​យក​​ត្រូវ​រៀង​ខ្លួន​ពាក់ព័ន្ធ​នឹង​​ការ​វាយ​ប្រហារ​គ្នា​ឥត​បន្ធូរ​ដៃ​រាប់​ពាន់​ករណី​ទោះ​បី​លោក​ពូទីន​ប្រកាស​ផ្អាក​វាយ​ប្រហារ​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​បុណ្យ​អ៊ីស​ស្ទើ​ដេ (Easter Day) ក៏​ដោយ​។ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​គ្មាន​បទ​បញ្ជា​ឱ្យ​ផ្អាក​វាយ​ប្រហារ​នៅ​លើ​សមរភូមិ​ដែល​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ក្ដៅ​គគុក​​នោះ​ទេ​។

មុន​ដំបូង​ នៅ​ពេល​លោក​ពូទីន​ប្រកាស​ឈប់​បាញ់​គ្នា​​​៣០​ម៉ោង​ធ្វើ​ឱ្យ​​អាមេរិក​មាន​ចិត្ត​ត្រេក​អរ និង​សង្ឃឹម​ថា​បទ​ឈប់​បាញ់​អាច​នឹង​បន្ត​ទៅ​មុខ​ទៀត​។ លោក​ហ្សេឡិន​ស្គី​ធ្លាប់​ប្រកាស​​រួច​ហើយ​ថា​លោក​គាំទ្រ​​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​។ ប៉ុន្តែ​លោក​​ពូទីន​មិន​បាន​ចេញ​បញ្ជា​ឱ្យ​ផ្អាក​វាយ​ប្រហារ​ជា​បន្ត​ទៀត​ទេ​។ លោក​បញ្ជា​ឱ្យ​ផ្អាក​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​អាទិត្យ​តែ​ប៉ុណ្ណោះ​។​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់​ (TASS) របស់​រុស្ស៊ី​បាន​ដក​ស្រង់​ពាក្យ​សម្ដី​របស់​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​មក​ផ្សាយ​ថា​គ្មាន​ការ​ចេញ​បញ្ជា​ឱ្យ​ផ្អាក​វាយ​ប្រហារ​ជា​បន្ត​ទៀត​ទេ​។ ​កាល​ពី​ថ្ងៃ​អាទិត្យ សភាព​ការណ៍​ពិត​ជា​ស្ងប់​ស្ងាត់​មែន។ គេ​មិន​បាន​ស្ដាប់​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​នៅ​អ៊ុយ​ក្រែន​ទេ​។​ ​​ប៉ុន្តែ​បន្ទាប់​ពី​ពាក់​កណ្ដាល​អធ្រាត្រ​បាន​កន្លង​ផុត​ទៅ​ និង​ឈាន​ចូល​ដល់​ពេល​ទៀប​ភ្លឺ​ថ្ងៃ​ចន្ទ​នេះ រុស្ស៊ី​ចាប់​ផ្ដើម​ពន្លះ​អ៊ុយ​ក្រែន​មួយ​អស់​ដៃ​តែ​ម្ដង​។ កងទ័ព​អាកាស​អ៊ុយ​ក្រែន​បាន​ប្រកាស​អាសន្ន​នៅ​ភាគ​ខាង​កើត​ និង​ភាគ​អាគ្នេយ៍​ដើម្បី​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​។ លោក​ហ្សេឡិន​ស្គី​​ថ្លែង​​ថា​រុស្ស៊ី​វាយ​ប្រហារ​ជិត​បី​ពាន់​ដង​កាល​ពី​យប់​មិញ​។ ​អ៊ុយ​ក្រែន​បញ្ជា​ឱ្យ​កង​ទ័ព​របស់​ខ្លួន​រង់​ចាំ​រាប់​​ចំនួន​វាយ​ប្រហារ​ទាំង​អស់​ដើម្បី​ចង់​ដឹងថា​​តើ​រុស្ស៊ី​​​អនុវត្ត​ដូច​ការ​សន្យា​របស់​ខ្លួន​ដែរ​ឬ​ទេ​។​

លោក​ហ្សេឡិនស្គី​ថ្លែង​បន្ត​ទៀត​ថា​​រុស្ស៊ី​វាយ​ប្រហារ​ខ្លាំង​ក្លា​បំផុត​នៅ​សមរ​ភូមិ​ក្ដៅ​ក្បែរ​ទី​ក្រុង​ផូក​រ៉ូស (Pokrovsk)។ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ដោយ​សារ​សភាព​ការណ៍​រាង​ស្ងប់​ស្ងាត់​ គ្មាន​ការ​បន្លឺ​សំឡេង​ស៊ីរ៉ែន​ លោ​កហ្សេឡិនស្គី​ខំ​អរ និង​ចាត់​ទុក​ថា​​បទ​ឈប់​បាញ់​ចាប់​ផ្ដើម​អនុវត្ត​ជា​បណ្ដើរ​ៗ​ហើយ​។ លោក​ក៏​ឆ្លៀត​ឱកាស​នេះ​អំពាវ​នាវ​ឱ្យ​រុស្ស៊ី​ផ្អាក​វាយ​ប្រហារដោយ​ដ្រូន និង​មីស៊ីល​ទៅ​លើ​ទី​តាំង​ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​៣០​ថ្ងៃ​។

លោក​​ថា​បើ​រុស្ស៊ី​មិន​ឯក​ភាព​តាមសំណើ​នេះទេ​មាន​ន័យ​ថា​ពួក​គេ​មាន​ចេត​នា​​​ចង់​បំផ្លាញ​​ជីវិត​​មនុស្ស​ និង​ចង់ធ្វើ​​សង្គ្រាម​​​ជា​បន្ត​ទៀត​។​ ប៉ុន្តែ​លោក​អំពាវ​នាវ​​ឱ្យ​ជន​ស៊ីវិល​កុំទាន់​អស់​សង្ឃឹម​ព្រោះ​​ថ្ងៃ​ណា​មួយ​សន្តិ​ភាព​នឹង​កើត​មាន​ឡើង​ជា​មិន​ខាន​។ ដោយ​ឡែក បើ​គេ​ស្ដាប់​ការ​បក​ស្រាយ​របស់​រុស្ស៊ី​វិញ​ម្ដង​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​អ៊ុយ​ក្រែន​បាន​រំលោភ​ទៅ​លើ​បទ​ឈប់​បាញ់​ និង​បន្ត​វាយ​ប្រហារ​រុស្ស៊ី​ជាង​មួយ​ពាន់​ករណី​ ធ្វើ​ឱ្យ​ខូច​ខាត​រចនា​សម្ព័ន្ធ​ និង​ស្លាប់​ជន​ស៊ីវិល​មិន​តិច​នាក់​ឡើយ​។

រុស្ស៊ី​ថ្លែង​បន្ត​ទៀត​ថា​ទាហាន​អ៊ុយ​ក្រែន​បាញ់​ចូល​ទី​តាំង​របស់​រុស្ស៊ី​៤៤៤​ករណី​ និង​វាយ​ប្រហារ​ដោយ​ដ្រូន​ជាង​៩​រយ​ករណី​រួម​ទាំង​វាយ​ប្រហារ​​​តំបន់​គ្រីម៉េ, ​​ប្រ៊ីយ៉ង់​, ខឺស និង​បែល​ហ្គោ​រ៉ូត​​ផង​ដែរ​ (Bryansk, Kursk & Belgorod)​។ ហេតុ​នេះ​ហើយ​​រុស្ស៊ី​អះ​អាង​ថា​ជន​ស៊ីវិល​របស់​ខ្លួន​ស្លាប់​ និង​របួស​មិន​តិច​នាក់​ទេ​។ នេះ​មិន​ទាន់​គិត​​ដល់​ការ​ខូច​ខាត​អគារ​ជា​ច្រើន​​នៅ​ឡើយ​ផង​​។​

គ្រាន់​តែ​ផ្អាក​បាញ់​គ្នា​ប៉ុន្មាន​ម៉ោង​ក៏​ប្រទេស​ទាំង​២​ធ្វើ​មិន​បាន​ផង​ ដូច្នេះ​មិន​ចាំ​បាច់​និយាយ​ទៅ​ដល់​​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​នោះ​​ទេ​។ ប៉ុន្តែ​លោក​ត្រាំ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​នៅ​ក្នុង​រឿង​នេះ​ជា​និច្ច​។ កាល​ពី​យប់​មិញ ត្រាំ​សង្ឃឹម​ថា​រុស្ស៊ី និង​អ៊ុយ​ក្រែន​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នៅ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​។ កាល​ពី​ថ្ងៃ​សុក្រ ត្រាំ និង​​រដ្ឋ​មន្ត្រី​ការ​បរទេស​រប​ស់​គាត់​​​ប្រកាស​ថា​អាមេរិក​​នឹង​ដក​ខ្លួន​ថយ​ពី​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែនប្រសិន​បើ​​ការ​ចរ​ចា​មិន​រីក​ចម្រើន​ទៅ​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ