ខេត្តកំពត ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាមានអ្នកខ្លះ យកតែរឿងមិនប្រក្រតីតែមួយមកវាយប្រហារលើរាជរដ្ឋាភិបាល ខណៈមានភាពល្អជាច្រើនមិន ព្រមមកជួយផ្សព្វផ្សាយនោះទេ។
ថ្លែងក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ អន្តរជាតិកំពតនាព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតីហ៊ុន ម៉ាណែតបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«
ខ្ញុំគិតថាគួរតែមើលអ្វីដែរវិជ្ជមានទៅ កុំទៅយករឿងអវិជ្ជមាន។ប្រជាពលរដ្ឋយើងស្លៀកពាក់ ប្រ ពៃណីខ្មែរមួយកគោថតនៅអង្គរវត្ត ហើយក៏មានជនបរទេសក៏ស្លៀកបំពាក់ប្រពៃណីខ្មែរយើង ថតដែរ ម៉េចមិនផ្សព្វផ្សាយ? គ្រាន់តែមានម្នាក់ដោះអាវនៅស្វាយរៀងនោះ គេផ្តោតតែអាហ្នឹង ហើយជេរមករាជរដ្ឋាភិបាល ថាអសីលធម៌ ខូចប្រពៃណីខ្មែរអស់ហើយ»។
ទាក់ទិននឹងអ្នកដែលដោះអាវនៅចំពោះមុខមហាជនកំពុងរាំងលេងនៅខេត្តស្វាយរៀងនៅថ្ងៃចូលឆ្នាំកន្លងមកនេះ ត្រូវបានសម្តេចបវរធិបតីបានលើកឡើងថាជារឿងរបស់នាក់នោះ ហើយ បានណែនាំរួចហើយ និងមិនគាំទ្រនោះទេ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«ម្នាក់ហ្នឹងគាត់ធ្វើជារឿងរបស់គាត់ ហើយ យើងបានណែនាំរួចហើយ ហើយយើងមិនគាំទ្រទេ ប៉ុន្តែយើងគួរួមគ្នាផ្សព្វផ្សាយអ្វីដែលវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមានឲ្យបានច្រើននេះហើយដែលជាការលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ ជាចំណុចល្អ។ ផ្ទុយទៅវិញបើសិនយើងនាំគ្នាផ្សព្វផ្សាយរឿងអវិជ្ជមានហើយ ផ្តោតលើក អ្វីវិជ្ជ មាននោះប្រទេសយើងនឹងរលាយហើយ»។
សម្តេចបវរធិបតីបានបន្ថែមថារាល់បញ្ហាអវិជ្ជាមានត្រូវតែមានដំណោះស្រាយ ហើយត្រូវតែអបអរសារទអ្វីដែលយើងរួមគ្នាធ្វើបាន ដើម្បីជាមូលដ្ឋាន និងថាមពលបន្តដំណើរទៅមុខទៀត ។ សមទ្ធិផលដែលយើងធ្វើបាននេះបានធ្វើឲ្យមានមោនកភាពថាកំពង់ ផែអន្តរជាតិខេត្តកំពត នេះ ជាសមទ្ធិផលទី១ឆ្នាំថ្មីនេះ៕
ចែករំលែកព័តមាននេះ