ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​បំប៉ន​​មន្ត្រី​​ប៉ូលិស​​ស្រាវជ្រាវ​ត្រួតពិនិត្យ​​កន្លែង​កើត​ហេតុ​

12 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពី​ដំណើរ​ការ​​សិក្សា​វគ្គ​ស្រាវជ្រាវ​​ត្រួតពិនិត្យ​​កន្លែង​កើត​ ហេតុ​អស់​រយៈ​ពេល​មួយ​ខែ​រួច​មក ​ពិធី​បិទ​វគ្គ​ក៏​បាន​រៀប​ចំ​ធ្វើ​​​នៅ​រសៀល​ថ្ងៃទី​៣០ មិថុនា ​ឆ្នាំ​២០១១ នៅ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ត​ ក្រោម​អធិបតី​ភាព​លោក​រៀម សារិន ​អភិ​បាល​​រងខេត្ត​។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​​នោះ មាន​អស់​​លោក​ លោក​ស្រី​

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពី​ដំណើរ​ការ​​សិក្សា​វគ្គ​ស្រាវជ្រាវ​​ត្រួតពិនិត្យ​​កន្លែង​កើត​ហេតុ​អស់​រយៈ​ពេល​មួយ​ខែ​រួច​មក ​ពិធី​បិទ​វគ្គ​ក៏​បាន​រៀប​ចំ​ធ្វើ​​​នៅ​រសៀល​ថ្ងៃទី​៣០ មិថុនា ​ឆ្នាំ​២០១១ នៅ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ត​ ក្រោម​អធិបតី​ភាព​លោក​រៀម សារិន ​អភិ​បាល​​រងខេត្ត​។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​​នោះ មាន​អស់​​លោក​ លោក​ស្រី​ជា​ស្នង​ការ​រង​ នាយ​-​នាយ​រង​​ការិយា​ល័យ លោក​អធិ​ការ​-អធិ​ការ​រង ​និង​សិក្ខា​កាម​សរុប​​ចំនួន​១០០​នាក់ ។

លោក​វរ​សេនីយ៍​ទោ ជៀម ផុន​ នាយ​ការិយា​​ល័យ​បណ្តុះ​បណ្តាល​ និង​វិក្រឹត​​ការ និង​ជា​គណៈ​គ្រប់​​គ្រង​​វគ្គ​​ បាន​រាយ​ការណ៍​​ពី​ចំនួន​សិក្ខា​​កាម​ដែល​បាន​សិក្សា​ក្នុង​​វគ្គ​ស្រាវជ្រាវ​ត្រួតពិនិត្យ​​កន្លែង​កើត​ហេតុ​​នេះ ​គឺ​មក​ពី​​តាម​បណ្តា​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក-ក្រុង និង​ការិយា​ល័យ​ជំនាញ​សរុប​ចំនួន​​១០០​នាក់ ​(ស្រី​៣​នាក់) និង​បញ្ជាក់​អំពី​លទ្ធ​ផល​នៃ​ការ​សិក្សា​ផង​ដែរ។

លោក​​វរ​សេនីយ៍ឯក ​ពូន សានិត ស្នងការ​​រង​​និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​ភស្តុ​ភារ ហិរញ្ញវត្ថុ​ តំណាង​លោក​ឧត្តម​សេនីយ៍​​ស្នង​ការ​នគរ​បាល​​ខេត្ត​​ និង​លោក​រៀម សារិន ​អភិ​បាល​រង​ខេត្ត បាន​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​ការ​ខិតខំ​យក​ចិត្ត​​​ទុក​ដាក់​របស់​​សិក្ខា​កាម​ទាំង​អស់​ ដែល​បាន​​ប្រឹង​ប្រែង​​ក្រេប​ជញ្ជក់​​នូវ​ខ្លឹម​សារ​​មេ​រៀន និង​ស្តាប់​ការ​ពន្យល់​​របស់​គ្រូ​​ឧទ្ទេស​នាម ​​ដើម្បី​យក​​ចំណេះ​ដឹង​នេះ​ទៅ​អនុ​វត្ត​​ជាក់​ស្តែង​​នៅ​​មូល​ដ្ឋាន​​។ ជា​មួយ​​នេះ​ក៏​បាន​​ក្រើន​រំលឹក​​ដល់​​​សិក្ខា​កាម​​​ទាំង​អស់​ ត្រូវ​គោរព​​វិន័យ​របស់​កង​កម្លាំង​នគរ​បាល​ជាតិ​ឱ្យ​​បាន​​មឺុង​មា៉ត់​​ ព្រោះវិន័យ​ជា​គ្រឹះ​ដ៏​រឹង​មាំ​​​របស់​កង​កម្លាំង​​ប្រដាប់​អាវុធ​​ ពិសេស​​កង​កម្លាំង​នគរបាល​ជាតិ ។

លោក​រៀម ​សារិន ​ក្នុង​នាម​តំណាង​​ឱ្យ​​លោក​អ៊ុង ​អឿន ​ អភិ​បាល​​ខេត្ត​​​ បាន​មាន​​ប្រសាសន៍​ថា វគ្គ​បណ្តុះ​បណ្តាល​បំប៉ន​​ស្រាវជ្រាវ​ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ​នេះ គឺ​មាន​សារ​សំខាន់​ណាស់​សម្រាប់​មន្ត្រី​នគរបាល​យុត្តិ​ធម៌​យក​ទៅ​អនុវត្ត​ក្នុង​បេសក​កម្ម​របស់​ខ្លួន​​ ហើយ​​លោក​សុំ​ឱ្យ​យក​​ចំណេះ​​ដឹង​នេះ​ទៅ​អនុ​វត្ត​​​ឱ្យ​ចំ​ទិស​ដៅ​។ លោក​អភិ​បាល​រង​ខេត្ត​​ក៏​បាន​លើក​​យក​នូវ​នីតិ​​វិធី​ និង​ច្បាប់​មួយ​ចំនួន​​មក​បង្ហាញ​ប្រាប់​ដល់​សិក្ខា​កាម ​​ដើម្បី​ជា​មូល​ដ្ឋាន​​គ្រឹះ​ក្នុង​ការ​អនុ​វត្ត​ជំនាញ​នេះ​ផង​ដែរ ។

ជា​ចុងក្រោយ​​ លោក​អភិ​បាល​​រង​ខេត្ត​​ក៏​បាន​ណែ​នាំ​​ដល់​សិក្ខា​កាម​​ទាំងអស់​​ នៅពេល​បំពេញ​​ភារ​កិច្ច​ត្រូវ​អនុ​វត្ត​ឱ្យ​បាន​នូវ​ក្រម​សីល​ធម៌​របស់​ខ្លួន​ជា​មន្ត្រី​​​អនុវត្ត​ច្បាប់​ និង​ជា​កង​កម្លាំង​នគរ​បាល​ជាតិ​បម្រើ​ឱ្យ​ផល​ប្រយោជន៍​​ប្រជា​ពល​រដ្ឋ​ ​និង​ប្រទេស​ជាតិ ៕