ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្តចូលឆ្នាំថ្មី ៣ថ្ងៃមានភ្ញៀវជាតិ និងអន្តរជាតិជាង៦០ម៉ឺននាក់ ដែលមកលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី រយៈពេល​៣​ថ្ងៃ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​៦០​ម៉ឺន​នាក់ ដែល​មក​លេង​កម្សាន្ត រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥…

បន្ទាយ​មាន​ជ័យ ៖ សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី រយៈពេល​៣​ថ្ងៃ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​៦០​ម៉ឺន​នាក់ ដែល​មក​លេង​កម្សាន្ត រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ នៅ​ខេត្តបន្ទាយមានជ័យ ។

លោក ឈឿ​ង សេរី​វុ​ធ ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា ៖ ស​ង្ក្រា​ន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​យ​ខ្មែរ​រយៈពេល​៣​ថ្ងៃ​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​ខេត្តបន្ទាយមានជ័យ ប្រមាណ​ជាង​៦០​ម៉ឺន​នាក់ ក្នុង​នោះ​នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥​មាន​ប្រមាណ​ជិត​២០​ម៉ឺន​នាក់ ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៥ មាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ មាន​ប្រមាណ​២៥​ម៉ឺន​នាក់ ។

លោក​បាន​បញ្ជាក់​ថា ៖ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​លេង​កម្សាន្ត​រយៈពេល​៣​ថ្ងៃនេះ​ដែល​ច្រើន​ជាងគេ​មាននៅ​សួន​តេ​ជោ​ឈ្នះ​ឈ្នះ ក្រុង​សិរី​សោភ័ណ ដែល​មក​លេង​កម្សាន្ត​ល្បែងល្បាំ​ប្រជាប្រិយ និង​រាំ​កម្សាន្ត និង​មាន​ហូប​នំ​បញ្ចុក​មិន​តិច​ជាង​តោន សម្រាប់​អ្នកលេង​ហូប​ហ្វ្រី និង​ក្រុង​ប៉ោយ​ប៉ែ​ត មាន​លេង​តាម​ផ្លូវ ក្នុង​ទីប្រជុំជន និង​បរិវេណ​កាស៊ីណូ​មាន​ធុងបាស់​ដាក់​តាម​មុខ​ហាង និង​ផ្ទះ និង​ស្រុក​ថ្មពួក​មាន​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ប្រាសាទ​មេបុណ្យ និង​អាង​ជើងគ្រុស ស្រុក​ភ្នំស្រុក​អាង​ត្រពាំង​ថ្ម​ទៅ​លេង​ទឹក​កម្សាន្ត និង​ជា​ទំ​បន់​អភិរក្ស​សត្វ​ដែល​កម្រ និង​តាម​វត្ត​អារាម និង​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ជា​ច្រើន​ទៀត ។

លោក ឈឿ​ង សេរី​វុ​ធ បាន​បញ្ជាក់​ថា ៖ បើ​ប្រៀបធៀប​ឆ្នាំ​២០២៤​កន្លង​ទៅ សង្ក្រាន្ត​ឆ្នាំ​២០២៥​នេះ គឺ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ច្រើន​ជាង ដោយ​ឆ្នាំ​នេះ ភ្ញៀវ​មក​លេង​កម្សាន្ត​នៅ​សួន​តេ​ជោ​ឈ្នះ​ឈ្នះ​ក្រុង​សិរី​សោភ័ណ​១​ថ្ងៃ រាប់​ម៉ឺន​នាក់ និង​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ច្រើន​ដូច​គ្នា ហើយ​មាន​ភ្ញៀវ​អន្តរជាតិ​ក៏​ច្រើន ដោយ​ឆ្នាំ​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​នៅ​សង្ក្រាន្ត​សួន​តេ​ជោ ឈ្នះ​ឈ្នះ​មាន​កន្លែង​លេងល្បែង​ប្រជាប្រិយ​មាន​រថយន្ត​បាញ់​ទឹក និង​ពពុះ​សាប៊ូ​ទើប​ភ្ញៀវ​មក​លេង​ច្រើន​ខុស​ពី​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ