ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមជម្រើស​ជាតិកម្ពុជា​​ធ្លាក់ការ​​​ជម្រុះ​​បាល់ទាត់​​​ពិភពលោក​​នៅ​​ក្នុង​​ទឹកដី​​​ឡាវ​៤-២

12 ឆ្នាំ មុន

ក្រុមបាល់ទាត់​​​ជម្រើស​ជាតិ​កម្ពុជា ​បានធ្លាក់​​ចេញពី​ការ​ប្រកួត​​​ជម្រុះ​បឋម​​សម្រាប់ World Cup ហើយ ​​បន្ទាប់ពី​​លេង​ចាញ់​​​ក្រុម​ឡាវ​ក្នុងលទ្ធ​ផល​​​២ទល់​នឹង​​​៦​ក្នុង​ម៉ោង ​បន្ថែម​ កាល​ពីល្ងាច​ថ្ងៃទី​​​៣ កក្កដា ​ក្នុងទីក្រុង​​​វៀង​ច័ន្ទ ​​ប្រទេស​ឡាវ​នោះ​រួចមក​​។

ក្រុមបាល់ទាត់​​​ជម្រើស​ជាតិ​កម្ពុជា ​បានធ្លាក់​​ចេញពី​ការ​ប្រកួត​​​ជម្រុះ​បឋម​​សម្រាប់ World Cup ហើយ ​​បន្ទាប់ពី​​លេង​ចាញ់​​​ក្រុម​ឡាវ​ក្នុងលទ្ធ​ផល​​​២ទល់​នឹង​​​៦​ក្នុង​ម៉ោង​បន្ថែម​ កាល​ពីល្ងាច​ថ្ងៃទី​​​៣ កក្កដា ​ក្នុងទីក្រុង​​​វៀង​ច័ន្ទ ​​ប្រទេស​ឡាវ​នោះ​រួចមក​​។

លេង​ក្នុង​​៩០នាទីពេញ ក្រុម​​បាល់​ទាត់​​ជម្រើសជាតិ​ឡាវ​បាន​យកឈ្នះ​​​កម្ពុជា​​​​៤​ទល់នឹង​​២។ ​​លទ្ធ​ផល​​​៤ទល់នឹង​​​២​នេះ ​ដូចគ្នា​នឹង​​ការ​ដែល​ក្រុម​​​កម្ពុជា​ឈ្នះឡាវលើទឹកដី​ខ្លួន​​​ឯង​​ កាលពី​​ថ្ងៃ​ទី​​​២៩ មិថុនាដែរ​ ។ ​ដូច្នេះ​តម្រូវ​​​ឱ្យ​ក្រុមទាំង​​២​​លេង​​​៣០នាទី​​​បន្ថែមទៀត ​ការលេង​បន្ថែម​​​​ម៉ោង​​៣០​នាទី​។ ការ​លេង​ម្តង​​១៥នាទី​នេះហើយ ​​ដែល​ក្រុម​ឡាវ​​​ឈ្នះ​កម្ពុជា​​​២​ទល់នឹង​០ ដោយ​​១៥​នាទី​​ដំបូង​ឡាវ​នាំមុខ​១ទល់នឹង​០ និង​១៥នាទី​បន្ទាប់ ឡាវ​ស៊ុត​ចូល​១គ្រាប់​​ទៀត ដែល​២គ្រាប់​​ក្នុង​ម៉ោង​​បន្ថែមនេះ ធ្វើ​ឱ្យ​ក្រុម​​​ជម្រើសជាតិ​​កម្ពុជា​ធ្លាក់​ចេញពីការប្រកួត​​ជម្រុះ​បឋម  World Cup ឆ្នាំ​២០១៤ ដែលនឹង​ប្រារព្ធ​​​ធ្វើ​នៅប្រទេស​ប្រេ​ស៊ីល​។

ទោះជាយ៉ាង​ណា បើ​តាមអ្នក​​​ចាត់ការទូទៅ​ក្រុម​បាល់ទាត់ជម្រើ​​​ជាតិកម្ពុជា លោក​វ៉ាន់​ លី ធ្លាប់បាន​បញ្ជាក់ប្រាប់កោះសន្តិភាព​​កន្លង​មក​​​ថា ​​«ការប្រកួត​ជម្រុះ​​​បឋមពានរង្វាន់​​​ពិភពលោក​នេះ ​មិន​មែនជាទិសដៅ​​សម្រាប់​​ក្រុម​កម្ពុជា​នោះ​ទេ ។ ​ទិសដៅ​​​របស់កម្ពុជា​គឺជា​ការ​​ប្រកួត​​​ស៊ីហ្គេម​​នៅប្រទេស​​ឥណ្ឌូណេស៊ី​​​ដែលនឹង​ធ្វើឡើង​នៅ​​​ខែ វិច្ឆិកា​ខាង​មុខ» ៕